បើនិយាយតារាចម្រៀងផ្នែកនារីកាលពីជំនាន់ទសវត្សរ៍ឆ្នាំ ៦០-៧០ ពោលតាំងពីសម័យសង្គមរាស្រ្តនិយមមកនោះ ច្បាស់ណាស់នឹងគិតមុនគេទៅដល់អ្នកស្រី រស់ សេរីសុទ្ធា អ្នកស្រី ប៉ែន រ៉ន ជាដើម ដែលជារាជិនីសំឡេងប្រចាំប្រទេសកម្ពុជា ។ យ៉ាងណាមិញ សម្រាប់អ្នកស្រី សូ សាវឿន ក៏ស្ថិតក្នុងចំណោមនោះដែរ ដែលអ្នកស្រីបានមានភាពល្បីល្បាញខ្លាំងមិនចាញ់អ្នកចម្រៀងល្បីទាំង ២ រូបនេះឡើយ ។ តើពេលនេះអ្នកស្រី សូ សាវឿន ដែលល្បីល្បាញបំផុតក្នុងទសវត្សរ៍ ៦០-៧០ ទៅដល់ណាហើយ ? ពិតណាស់អ្នកស្រី សូ សាវឿន គឺជាតារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ ៦០-៧០ ដែលមានទឹកដមសំឡេងស្រួយស្រេះ លួងលោម រហូតទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងពិភពសិល្បៈជំនាន់នោះ ។ បទល្បីៗរបស់អ្នកមានដូចជា «ស្ទឹងសែនប៉ារីស» «កំពុងហ្លួងដួងចិត្ត»…
