ឌី សូនីតា បង្ខំចិត្តផ្អាកធ្វើពិធីចេញខែឲ្យកូនស្រីធំដុំ ព្រោះបញ្ហាកូវីដ

រាជធានីភ្នំពេញ ៖ តារាសម្ដែងស្រី ឌី សូនីតា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងថ្ងៃចេញខែកូនស្រីដំបូងរបស់ខ្លួនដែលជាតំណក់ឈាមរួមគ្នាជាមួយតារាសម្ដែងលោក អេឡិច ហ្សូរ៉ា ដែលកម្មវិធីចេញខែនេះ មានការចូលរួមត្រឹមតែសាច់ញាតិប៉ុណ្ណោះ ពោលមិនមានភ្ញៀវច្រើនកុះករឡើយ ដើម្បីជាការការពារសុវត្ថិភាព និងបញ្ចៀសនូវការឆ្លងរាលដាលវីរុសកូវីត១៩ ផងដែរ។ ដោយក្នុងនោះ ឌី សូនីតា បានភ្ជាប់ដោយសំណេរយ៉ាងវែងអន្លាយ ហាក់ម៉ួម៉ៅក្នុងចិត្តបន្តិចថា៖ «ក្រមុំកំលោះទៅណាទេ ពូឈឹមមីងដុង មិនទាន់មានរូបផុសទេបងប្អូន នេះមាន២, ៣រូបជាប់ក្នុងទូរស័ព្ទដៃទេ រូបថតតាំងពីថ្ងៃចេញខែកូន ធ្វើរោងហើយអស់ ហើយក៏សុំcancelភ្ញៀវវិញផ្អាកត្រឹមហ្នឹង ធ្វើតែអ្នកផ្ទះយើងបានហើយ ភ្ញៀវទាំងអស់ចាំជួបជុំគ្នាពេលអូនស្មាយបានមួយខួបតែម្តងណាចាស មួរម៉ៅជាមួយអាកូរ៉ូណាចង្រៃហ្នឹង»៕

លោកយាយម្នាក់រស់នៅខេត្តកំពង់ឆ្នាំង មានអាយុ១០០ឆ្នាំហើយតែមានការចងចាំល្អមិនចាញ់ក្មេងៗទេ

ខេត្តកំពង់ឆ្នាំង ៖ កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបជាច្រើនដែលបង្ហាញ ឲ្យដឹងពីលោកយាយម្នាក់ដែលមានអាយុ១០០ឆ្នាំហើយតែមានការចងចាំបានល្អណាស់ ដូចជាមនុស្សដែលមានវ័យក្មេងហើយសព្វថ្ងៃលោកយាយរស់នៅខេត្តកំពង់ឆ្នាំង។ ប្រភពបានរៀបរាប់អោយដឹងថា៖ «កម្រនឹងបានឃើញណាស់លោកយាយគាត់មានព្រះជន្ម១០០ឆ្នាំហើយ, គាត់នៅចងចាំបានល្អ, គាត់រស់នៅភូមិទ្រមូងជ្រុំ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង»។ ជាមួយគ្នានេះដែរ ប្រភពខាងក៏បានបន្ថែមទៀតថា៖ «ពុកម៉ែបងប្អូន បើចង់ជួបគាត់ និងមានសទ្ធាជ្រះថ្លាចង់ឧបត្ថម្ភដល់គាត់ អាចទំនាក់ទំនងតាមលេខខាងក្រោមនេះ 0962002222/0974647949»៕

សុន ស្រីពេជ្រ ឈឺចិត្តនិយាយស្ទើរមិនចេញព្រោះកូវីដ ថែមដាក់បណ្ដាសារឲ្យវារលាយបាត់ពីផែនដី

រាជធានីភ្នំពេញ ៖ លើហ្វេសប៊ុករបស់តារាចម្រៀងសំនៀងរណ្ដំ សុន ស្រីពេជ្រ បានធ្វើឲ្យមហាជនផ្ទុះក្ដីភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលរាជរដ្ឋាភិបាលបានប្រកាសអោយផ្អាក ការរៀបអាពាហ៍ពិពាហ៍រយៈពេល១៥ថ្ងៃ មិនឲ្យមានការជួបជុំច្រើននោះឡើយ។ ដោយក្នុងនោះកូនស្រីតារាកំប្លែងជើងចាស់លោកតា សង់ស៊ីស បានបង្ហោះសារឃើញហើយមហាសង្វេគ ចិត្តឥតឧបមានៅលើបណ្ដាញសង្គមថា៖ «ឈឺផ្សារចិត្តប៉ុណ្ណា ដែលថ្ងៃនេះកំពុងបញ្ចូលបទសុខៗស្រាប់តែមានគេផ្ញើសារមកក្នុងឆាតថា «សួស្តីអូន កម្មវិធីមង្គលការសូមលើកទៅពេលក្រោយ», បន្តិចក្រោយមកទៀតមានដើមការខលមកថា «អាឡូអូនអូនអើយថ្ងៃទី6 ខែ12 នឹងសូមផ្អាកការសិន», ដាក់ទូរស័ព្ទចុះមិនទាន់បងមេអាហ្វែរខលមកទៀតតែខ្ញុំមិនអោយគាត់និយាយបានមុនទេខ្ញុំថាម៉េចហើយលើកការទៀតហើយហ៍? អរគុណដែលបានអាន ហើយក៏ជំរាបលាទាំងគ្រាំគ្រាបេះដូង អាកូវីដអើយ ខ្ញុំសូមដាក់បណ្តាសារអោយអាកូវីដឯងរលាយរលត់បាត់ពីផែនដីអាចង្រៃ”៕

អាន គុណកូឡា ប្រកាស​ផ្អាកពិធីមង្គលការខ្លួន​ដែលត្រៀមធ្វើនៅថ្ងៃទី១២ ធ្នូ ខាងមុខ

រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក អាន គុណកូឡា ដែលទើបធ្វើឲ្យមហាជនភ្ញាក់ផ្អើល​បន្ទាប់ពីបង្ហាញ​រូបភាព​ស្អាតៗ​រួមស្រ្តីម្នាក់ដ៏ស្រស់ស្អាតត្រូវគេដឹង​ថាជាអនាគតភរិយា​ ខណៈ​រូបលោក​ក៏ទើបបង្ហើបប្រាប់​ត្រៀមដឹកដៃគ្នា​ចូលរោងការតាមប្រពៃណីនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះហើយ ប៉ុន្តែ​ដោយយោងតាមស្ថានភាពជាក់ស្ដែង​នៃ​មេរោគកូវីដ១៩​តបតាមការអំពាវ​នាវ​របស់រាជរដ្ឋាភិបាល​អំពីការផ្អាក​ពិធីមង្គលការ និងការជួបជុំមនុស្សច្រើននោះពេលនេះ​អតីត​តារាចម្រៀង​របស់ផលិតកម្មសាន់ដេក៏បាន​ធ្វើការ​ផ្អាក​ពិធី​ជ័យ​របស់ខ្លួន​ជាបណ្ដោះអាសន្នសិនហើយ។ អាន គុណកូឡា តារាដែលមានក្របខណ្ឌ​ក្នុង​ជួរកងកម្លាំង​បានថ្លែងបញ្ជាក់​ឲ្យដឹង​មុននេះថា៖ «ដោយសារតែបញ្ហាជំងឺកូវីត១៩ កំពុងតែផ្ទុះឡើងសារជាថ្មី យើងខ្ញុំនឹងចូលរួមក្នុងការទប់ស្កាត់ផងដែរ ក្នុងនាមខ្ញុំជាកូនកម្លោះ អាន គុណកូឡា និងអាណាព្យាបាលកូនប្រុសស្រីទាំងសងខាងសុំប្រកាសផ្អាកកម្មវិធីរៀបមង្គលការជាបណ្តោះអាសន្នសិន ដែលត្រូវនឹងថ្ងៃ សៅរ៍ ទី ១២ ខែ ធ្នូ ឆ្នាំ 2020 នេះ សំរាប់ព័ត៌មានលំអិត និងធ្វើការជូនដំណឹងសារជាថ្មីម្ដងទៀតនៅពេលក្រោយ»។ នូវសេចក្ដីបញ្ចប់​នៃ​ការជូនដំណឹងរបស់ខ្លួននេះ​លោក អាន គុណកូឡា ក៏បានធ្វើការសុំ​យោគយល់​ពីសំណាក់​បងប្អូនទាំងអស់ទៀតថា៖ «ដូច្នេះសូមបងប្អូនយាយតា ពូមីងទាំងអស់គា្នយោគយល់ និងសូមអធ្យាស្រ័យដល់ក្រុមគ្រួសារយើងខ្ញុំផង…

ក្រសួងប្រកាសរកឃើញវិជ្ជមានកូវីដ១៩ចំនួន៣នាក់បន្ថែម ក្នុងនោះមានទារក​អាយុ៧ខែម្នាក់នៅច្បារអំពៅ និងអ្នកជាសះស្បើយ៣នាក់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័​ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»។ ជាមួយគ្នានេះ នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាល​ជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាអ្នកវិជ្ជមានទាំង៣នាក់ថ្មីនេះរួមមាន៖ ស្ត្រីជនជាតិខ្មែរអាយុ ៦៤ឆ្នាំ មានអាសយដ្ឋាននៅស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវជាម្ដាយអ្នកជំងឺស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននា​យកដ្ឋានពន្ធ​នាគារនៃក្រសួងមហាផ្ទៃ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាករបស់ស្ត្រីខាងលើ ដែលផ្តល់ដោយវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ត្រីជនជាតិខ្មែរអាយុ ២៥ឆ្នាំ និងទារក (ជនជាតិខ្មែរ) អាយុ៧ខែ មានអាសយដ្ឋាននៅស្នាក់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ…

គម្រប់ខួបអាពាហ៍ពិពាហ៍ ៣ ឆ្នាំ! សុគន្ធ និសា មានកាដូថ្មីសម្រាប់អ្នកគាំទ្រមិនឲ្យខកបំណង (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សុគន្ធ និសា ជាតារាស្រីដែលទទួលបានប្រជាប្រិយភាពមិនចេះរីងស្ងួត បើទោះបីអ្នកនាងមានស្វាមីរួចហើយក៏ដោយ។ តួយ៉ាង សម្រាប់អ្នកនាង សុគន្ធ និសា និងស្វាមី គឺជាគូស្នេហ៍មួយគូ ដែលមិនសូវចូលចិត្តបង្ហាញភាពផ្អែមល្ហែម និងបង្ហោះរូបភាពជាមួយគ្នាញឹកញាប់ នៅលើបណ្តាញសង្គមច្រើនដូចតារាដទៃឡើយ តាំងពីរៀបការអស់រយៈពេល ៣ ឆ្នាំមកនេះ។ យ៉ាងណាមិញ កាលពីម្សិលមិញ តារាស្រីរូបនេះបានប្រកាសនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា សម្រាប់គម្រប់ខួបអាពាហ៍ពិពាហ៍ ៣ ឆ្នាំនេះ អ្នកនាងបានត្រៀមកាដូចម្រៀងមួយបទដែលមានចំណងជើងថា «អរគុណគ្រប់យ៉ាង» ដើម្បីជាចំណីអារម្មណ៍ និងជាចំណងដៃដល់អ្នកគាំទ្រ និងមហាជនដែលតែងតែស្រលាញ់ ចូលចិត្ត និងគាំទ្រអ្នកនាងរហូតមក៕ ដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងបទចម្រៀងខាងក្រោមនេះ ៖

សម្ដេច​ ហ៊ុន សែន ប្រកាសផ្អាក​ការជួបជុំលើសពី២០នាក់ បូករួមទាំងពិធីរៀប​អា​ពា​ហ៍​ពិពាហ៍​នៅ​ភ្នំពេញ​ និង​សៀមរាប​

ភ្នំពេញ៖ នាមុននេះបន្តិច ប្រមុខរដ្ឋាភិបាលកម្ពុជា​ សម្ដេច ហ៊ុន សែន បានសម្រេចផ្អាកការជួបជុំលើសពី២០នាក់ បូករួមអាពាហ៍ពិពាហ៍ បុណ្យទាន ឬការប្រជុំខ្នាតធំរយៈពេល១៥ថ្ងៃ នៅ​ភ្នំពេញ​និង​សៀមរាប គិតចាប់ពី ១ ធ្នូ តទៅ។ ក្នុងនោះដែរ តាមរយៈសារសម្លេងរបស់ សម្ដេច ហ៊ុន សែន បានទម្លាយមុននេះ បន្តិចថា ផ្អាកការជួបជុំនានា ក្នុងរយៈពេល១៥ថ្ងៃ ហើយសម្ដេចក៏បាន សុំខន្តីអភ័យទោសរាល់ម្ចាស់ពិធីអាពាហ៍ពិពាហ៍ សុំមេត្តាយោគយល់ នឹងត្រូវផ្អាកទាំងស្រុង។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល ក៏បានសុំអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប គួរតែព្យាយាមនៅដាច់ដោយឡែក និងរក្សាគម្លាតពីគ្នាជាដើម ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕ ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ទីបំផុត! ដំរីឯកោរបស់ប៉ាគីស្ថាន បានដឹកមកដល់ប្រទេសកម្ពុជាថ្ងៃនេះហើយ

សៀមរាប៖ ទីបំផុត ដំរីឯកោរបស់ប៉ាគីស្ថានឈ្មោះ កាវ៉ាន់ (Kaavan) បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទឹកដីខេត្ដសៀមរាមហើយ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកានេះ បន្ទាប់ពីធ្វើដំណើរជាច្រើនម៉ោងពីប្រទេសប៉ាគីស្ថាន។ ហើយវានឹងត្រូវបញ្ជូនបន្ដទៅចាប់ផ្ដើមជីវិតថ្មីរបស់វា នៅដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យ។ សូមបញ្ជាក់ថា ដំបូងឡើយដំរីឈ្មោល កាវ៉ាន់ មានអាយុ៣៥ឆ្នាំ ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីកាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា៕ សូមទស្សនារូបភាពខាងក្រោម៖