ប្លែក​អារម្មណ៍​​​​ជាមួយ ​អ្នកនាង ឱក​ ​សុគន្ធកញ្ញា​ តាមរយៈ​​បទ​ Happy ​New ​Year ​2021​ (មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីកំពូលតារាចម្រៀងពីររូបប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បាន​​ចូល​​ប្រ​ឡូក​ក្នុង​វិស័យសិល្បៈវិញ ក្រោយពេលសម្រាលបុត្ររួចនោះ គួរបញ្ជាក់ផងដែរថាអ្នកនាង បានធ្វើអោយអ្នកគាំទ្រ​មានការ​ភ្ញាក់​ផ្អើល​យ៉ាងលើបទចម្រៀងគ្រប់សណ្ឋានរបស់អ្នកនាង ដែលបានចេញផ្សាយជាសាធារណៈក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ។ យ៉ាងណាមិញ បន្ទាប់ពីមានការសំណូមពីអ្នកគាំទ្រយ៉ាងច្រើនលើសលប់ ទើប​ផលិត​កម្ម​រស្មីហង្ស​មាស​ ​បានបញ្ចេញ​នូវបទចម្រៀងមួយបទ ដែលមានចំណងជើងថា «Happy New Year 2021» ជាការបកស្រាយ​ដោយអ្នកនាង ឱក សុគន្ធកញ្ញា ព្រមជាមួយនឹងស្ទាយរាំញាក់កន្ទ្រាក់អារម្មណ៍បែបថ្មី ដែរជាគួរ​ជាទីពេញ​ចិត្តដល់​អ្នក​គាំទ្ររបស់អ្នកនាង។ ទន្ទឹមនឹងគ្នានេះផងដែរ បន្ទាប់ពីបទចម្រៀងចេញមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែអ្នកគាំទ្រជាច្រើនបាន​ធ្វើការ​ចុច Share តៗគ្នា និង Comment ព្រោងព្រាតផ្ទុះអស់ការគាំទ្រនៅលើបណ្តាញសង្គមយ៉ាងច្រើន៕ ចង់ដឹងថា តើបទចម្រៀងនេះប្លែកអារម្មណ៍ និងពីរោះយ៉ាងណា តោះទស្សនាវីដេអូ​ទាំងអស់គ្នា៖

កាន់តែ​កៀកថ្ងៃឆ្លងឆ្នាំ ពេជ្រ សោភា និង ឆន សុវណ្ណារាជ​ ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រក្នុងបទចម្រៀងថ្មីនេះ​ (មានវីដេអូ)

កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា អ្នកនាង ពេជ្រ សោភា និងលោក ឆន សុវណ្ណារាជ គឺជាដៃគូដ៏សក្តិសមបំផុត ដែលអ្នកគាំទ្រតែងតែរង់ចាំស្នាដៃបទចម្រៀងថ្មីៗរបស់អ្នកទាំងពីរ។ ក្នុងនោះផងដែរបទចម្រៀងសាច់រឿងតគ្នាចំនួន ៣បទ ដែលធ្វើឱ្យមហាជនចងចាំមិនភ្លេចមានដូចជាបទ “ស្រលាញ់អូន ៣៦៦ថ្ងៃ” “រស់ក្បែរបងអូនកក់ក្តៅ” និង​ចុងក្រោយគឺបទ “អូនទៅបានបើបងដេញ”។ បទចម្រៀងទាំង ៣បទ នៅក្នុងអាល់ប៊ុមសាច់រឿងតែមួយនេះ​ បានឆក់យកទឹកភ្នែកអ្នកគាំទ្រមិនតិច​នាក់នោះទេ​ ក្នុង​ប្រទេស​កម្ពុជា​។​ យ៉ាងណាមិញកាន់តែកៀកថ្ងៃឆ្លងឆ្នាំ គ្រូបង្វឹកក្នុងកម្មវិធី The Voice Cambodia ទាំងពីររូបនេះ ស្រាប់តែ​បានពញ្ញាក់​នូវ​អារម្មណ៍​ អ្នកគាំទ្រដោយបានចេញនូវបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា “Video Call”។ អាចនិយាយបានថា មិនស្វីត មិនសេដ មិនឥតខ្ចោះ គឺមិនមែន ពេជ្រ សោភា និង…

ព្រះនាងតូច នរោត្តម ជេនណា ក្ដុកក្ដួលក្នុងព្រះហឫទ័យ ក្រោយទទួលដំណឹងមរណភាពតារាចម្រៀង ណូយ៉ា ប៊ីត

រាជធានីភ្នំពេញ ៖ ជាដំណឹងដ៏សោកសៅបំផុត ខណៈតារាចម្រៀងរ៉េបលោក ណូយ៉ា ប៊ីត បានទទួលមរណភាពទាំងវ័យក្មេងនេះបើយោងតាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ា ឲ្យដឹងមុននេះលើគណនីហ្វេសប៊ុកក្នុងសំណេរយ៉ាងដូច្នេះថា៖ «RIP តារាចម្រៀង រ៉េប ម្ចាស់បទ ក្រមុំភ្នំពេញ Original Song បានទទួលមរណភាពហើយ RIP ដំណឹងមរណភាព ….២៩, ១២,២០២០ យប់ បងសោកស្តាយណាស់ ចំពោះការបាត់បង់យុវជនដ៏ល្អ ទាំងវ័យក្មេង ប្អូនបានជួយកិច្ចការងារក្នុងសង្គមជាច្រើន ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុសង្គមជាតិជាមួយបង» ។ ប្រភពដដែលបានបន្តទៀតថា៖ «ប្អូនក៏ជាតារាចម្រៀង រ៉េប ម្ចាស់បទ ក្រមុំភ្នំពេញ Original Song ផងដែរ តែឥឡូវប្អូនបានលាចាកលោកនេះទាំងអាល័យ ទាំងវ័យក្មេង យុវជនក្លាហានដូចប្អូនមិនច្រើនទេ…

អ្នកនាង ចន ច័ន្ទលក្ខិណា ទម្លាយជីវិតឯកជនរួមកូនស្រី ខណៈមិនសូវបង្ហាញមុខរួមគ្នាលើបណ្ដាញសង្គម

រាជធានីភ្នំពេញ ៖ លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានចេញមុខស្រាយចម្ងល់មហាជនដែលតែងសួរនាំជារឿយៗអំពីរឿងរ៉ាវជីវិតឯកជនរបស់កូនស្រីរួមអតីតស្វាមី ក្រោយលែងលះ តាមរយៈទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ពីដើមមកមានបងប្អូនមួយចំនួនធំចេះតែឆ្ងល់ហើយតែងសួរថាហេតុអ្វីខ្ញុំមិនដែល Live មិនសូវបង្ហោះរូបជាមួយកូនស្រីរបស់ខ្ញុំ និង តែងគិតខុសមកលើខ្ញុំរហូតថាខ្ញុំឲ្យកូនទៅអតីតស្វាមីចិញ្ចឹម និងមិនស្ថិតក្រោមការបីបាច់ថែរក្សារបស់ខ្ញុំជាម្តាយទេ តែខ្ញុំសូមបញ្ជាក់ថា កូនខ្ញុំគឺរស់នៅក្រោមការចិញ្ចឹមបីបាច់ថែររក្សាទំនុកបម្រុង និង ផ្គត់ផ្គង់គ្រប់បែបយ៉ាងរួមទាំងការទទួលខុសត្រូវលើសុខភាព និងជីវិតរបស់គាត់គ្រប់បែបយ៉ាងគឺជាចំណែកខ្ញុំតែម្នាក់ឯង100% ហើយមូលហេតុដែលមិនសូវបង្ហាញពីគាត់គឺ ទីមួយកូនខ្ញុំគាត់សំណូមពរមិនឲ្យបង្ហោះរូបគាត់ គាត់សុំរស់បែបជីវិត Private ស្ងប់ស្ងាត់ (ដូច្នេះទោះខ្ញុំជាម្តាយបង្កើតក៏ត្រូវគោរពសិទ្ធិកូនដែរ ជាគោលការណ៍នៃជីវិតរស់នៅរបស់ម្តាយកូនខ្ញុំ) ទីពីរ គឺតាំងពីពេលគាត់ធំដឹងក្តីមកគាត់ចេះអានអក្សរខ្មែរច្បាស់គាត់ឃើញខមមិនរបស់ជនអគតិមួយចំនួនលើរូបរបស់គាត់ គឺគាត់អានហើយគាត់មិនសប្បាយចិត្ត» ។ លើសពីនេះអ្នកនាង ចន ច័ន្ទលក្ខិណា បានបបន្ថែមទៀតថា៖ «ថ្មីៗនេះខ្ញុំទើបតែបង្ហោះរូប និងវីដេអូ ខួបកំណើតរបស់គាត់ក៏មានជនទើសមួយចំនួនខមមិនបែបអគតិ ទើស និងច្រណែនមកលើគាត់ដែលជាកូនក្មេង…

មិនថាតែខ្លួនបែបណា ​អៀ ម៉េងលិ មើលទៅកាន់តែឃើញ ស្អាតឡើង

ភ្នំពេញ៖ សង្កេតឃើញថា បច្ចុប្បន្នភាពនេះ ប្រជាប្រិយភាពរបស់តារាសម្តែង សុិចសុី រូបស្រស់ សម្រស់បាន អៀ ម៉េងលិ គឺមានលក្ខណៈខ្លាំងខ្លាជាងមុនច្រើន ដោយមានអ្នកគាំទ្រ ក្មេង ចាស់ ប្រុស ស្រី គោរពស្រលាញ់គ្រប់ៗគ្នាផងដែរ។ ជាការពិតណាស់ តារាស្រីវ័យក្មេងរូបនេះ បានប្រឡូកសិល្បៈបានប៉ុន្មានឆ្នាំហើយដែរ ប៉ុន្តែទទួលបានសមិទ្ធផលលើសពីការរំពឹងទុក ដោយមានអ្នកគាំទ្រច្រើនលើសលប់ផងដែរ ដោយនៅពីក្រោយកេរ្តិ៍ឈ្មោះដ៏ល្បីនេះ គឺមានចំណុចពិសេសមួយ គឺកញ្ញាមានសម្រស់ដ៏ស្អាតខ្លាំងមួយរូប នៅក្នុងចំណោមតារាស្រករក្រោយក្មេងៗដែលវ័យស្របាលៗគ្នា។ ជាក់ស្តែងថ្មីៗនេះ អៀ ម៉េងលិ បានបង្ហោះរូបភាពឈុតសម្លៀកបំពាក់តាមរបៀបសុិចសុីនូវថ្ងៃបុណ្យណូអែល គួបផ្សំជាមួយនឹង រូបរាងស្រស់ស្អាតល្វត់ល្វន់​ សាច់សចាំងចែង ដែលមើលទៅពិតជាសមសួនខ្លាំង ទោះបីជាស្លៀកឈុតធម្មតាៗប៉ុណ្ណោះ។ យ៉ាងណាមិញ តារាស្រីរូបនេះ ក៏ត្រូវបានអ្នកគាំទ្រជាច្រើនជាពិសេសគឺប្រុសៗច្រើននាក់បាន ពោលពាក្យសរសើរថាមានរូបរាងស្អាត ទោះបីស្លៀកឈុតអ្វីក៏នៅតែស្អាតដដែល ៕…

Anniversary ១១ឆ្នាំ! មាស​ សុខសោភា នាំគូស្នេហ៍ដើរលេងយ៉ាងរំភើយ

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀង មាស សុខសោភា បានបង្ហាញរូបថតប៉ុន្មានសន្លឹកនៃសកម្មភាពដំណើរកម្សាន្តបែបស្វីត ជាមួយគូស្នេហ៍ដែលបានស្រលាញ់គ្នាអស់រយៈពេល១១ឆ្នាំរួចមក ធ្វើឲ្យហ្វេនៗនាំគ្នាច្រណែនមិនស្ទើរទេ។ ដោយឡែក ដើម្បីអបអរនូវបុណ្យគម្រប់ខួបនៃការស្រលាញ់គ្នាអស់រយៈ១១ឆ្នាំ តារាស្រីរូបនេះនិង គូស្នេហ៍បានដឹកដៃគ្នាដើរលេងលំហែកាយ រំសាយអារម្មណ៍ ព្រមទាំងបង្ហោះរូបថតប៉ុន្មានសន្លឹកអមជាមួនឹងពាក្យពេចន៍ខ្លីមួយចំនួនដែលមានអត្ថន័យថា៖ សុភមង្គលនិងក្ដីសុខពិតប្រាកដគឺបាននៅជាមួយមនុស្សម្នាក់ ដែលអាចទទួលយកអ្វីៗគ្រប់យ៉ាងពីយើង លះបង់អ្វីៗគ្រប់យ៉ាងដែរ គាត់ស្រលាញ់ដើម្បីយើង ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយើង នៅក្បែរយើង ផ្ដល់កំលាំងចិត្តឲ្យយើងគ្រប់ពេលវេលា សូម្បីបែកគ្នា៥នាទីក៏នឹកដល់គ្នា។ រីករាយខួប ១១ឆ្នាំរបស់យើង អរគុណគ្រប់យ៉ាងដែលបានធ្វើដើម្បីខ្ញុំ វាជាក្ដីសុបិន្តមួយដែរក្លាយជាការស្រលាញ់ពិតប្រាកដ។ មាស សុខសោភា ក្រោយពីឃើញដូច្នេះរួចមក ហ្វេនៗក៏នាំគ្នាពោលពាក្យសរសើរទៅកាន់ មាស សុខសោភានិង គូស្នេហ៍ដែលបានស្រលាញ់អស់រយៈពេលលើសពីមួយទសវត្សរ៍ទៅហើយ ដែលអ្នកគាំទ្រមិនតិចទេនាំគ្នាកើតចិត្តច្រណែន អាយដលខ្លួនតិចៗដែរ ជាពិសេសអ្នកដែលនៅលីវផងដែរ៕ សូមចូលទស្សនារូបភាពខាងក្រោម៖

ទីបំផុតដំណក់ប្រេងលើកដំបូងរបស់ខ្មែរបានចាប់ផ្តើមហើយ ចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ

ភ្នំពេញ ៖ នៅទីបំផុតការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមក, នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។​ការចាប់ផ្តើមបូម​ប្រេង​ជាលើកដំបូងនេះ ពិតជាអស្ចារ្យពោលគឺចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវ​ការឯកភាព​ជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខ​ដឹកនាំដ៏ឆ្នើមបំផុតរបស់កម្ពុជា។ ដំណឹងពិសេសនៃការទទួលបានជោគជ័យរបស់កម្ពុជានេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសភ្លាមៗតាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេច​នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះដោយបានរៀបរាប់ខ្លឹមសារផ្ញើជូនជនរួមជាតិទាំងអស់ដូចតទៅ៖ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា…

តារាចម្រៀង ណូយ៉ា ប៊ីត ម្ចាស់បទ «ក្រមុំភ្នំពេញ» បានទទួលមរណភាពទាំងវ័យក្មេង

រាជធានីភ្នំពេញ ៖ ជាដំណឹងដ៏សោកសៅបំផុត ខណៈតារាចម្រៀងរ៉េបលោក ណូយ៉ា ប៊ីត បានទទួលមរណភាពទាំងវ័យក្មេងនេះយោងតាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ា ឲ្យដឹងមុននេះលើគណនីហ្វេសប៊ុកក្នុងសំណេរយ៉ាងដូច្នេះថា៖ «RIP តារាចម្រៀង រ៉េប ម្ចាស់បទ ក្រមុំភ្នំពេញ Original Song បានទទួលមរណភាពហើយ RIP ដំណឹងមរណភាព ….២៩, ១២,២០២០ យប់ បងសោកស្តាយណាស់ ចំពោះការបាត់បង់យុវជនដ៏ល្អ ទាំងវ័យក្មេង ប្អូនបានជួយកិច្ចការងារក្នុងសង្គមជាច្រើន ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុសង្គមជាតិជាមួយបង» ។ ប្រភពដដែលបានបន្តទៀតថា៖ «ប្អូនក៏ជាតារាចម្រៀង រ៉េប ម្ចាស់បទ ក្រមុំភ្នំពេញ Original Song ផងដែរ តែឥឡូវប្អូនបានលាចាកលោកនេះទាំងអាល័យ ទាំងវ័យក្មេង យុវជនក្លាហានដូចប្អូនមិនច្រើនទេ…

ខួបស្នេហ៍១១ឆ្នាំ មាស សុខសោភា ដាច់ចិត្តទម្លាយពាក្យក្នុងចិត្តមិនដែលឮទេពីមុន

រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង មាស សុខសោភា ទម្លាយរូបភាពជាច្រើនសន្លឹក បង្ហាញនូវជីវិតរីករាយ និងមានសុភមង្គលដែលកើតឡើងពីក្ដីស្រឡាញ់ស្មោះស្ម័គ្រ ថែមរៀបរាប់ដូច្នេះថា៖ «សុភមង្គល និងក្ដីសុខពិតប្រាកដគឺបាននៅជាមួយមនុស្សម្នាក់ដែលអាចទទួលយកអ្វីៗគ្រប់យ៉ាងពីយើង»។ ជាមួយគ្នានោះម្ចាស់បទ «ដើមឈើស្នេហ៍» រូបនេះបានបន្តបន្ថែមដោយពាក្យពេចន៍លើកសរសើរទឹកចិត្តរបស់ដៃគូជីវិតដែលតស៊ូមកជាមួយគ្នាយ៉ាងយូរ នៅក្នុងឱកាសខួបស្នេហ៍គម្រប់១១ឆ្នាំថា៖ «លះបង់អ្វីៗគ្រប់យ៉ាងដែរគាត់ស្រលាញ់ដើម្បីយើង ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយើង នៅក្បែរយើង ផ្ដល់កំលាំងចិត្តឲ្យយើងគ្រប់ពេលវេលា សូម្បីបែកគ្នា5នាទីក៏នឹកដល់គ្នា។ រីករាយខួប 11ឆ្នាំរបស់យើង អរគុណគ្រប់យ៉ាងដែលបានធ្វើដើម្បីខ្ញុំ វាជាក្ដីសុបិនមួយដែលក្លាយជាការស្រលាញ់ពិតប្រាកដ»៕