កន្លងមកគ្រប់គ្នាក៏បានដឹងរួចមកហើយថា អ្នកមេម៉ាយ រូបស្រស់ ទូច ស្រីលក្ខណ៍ ដែលជាតារាចម្រៀង និង សម្ដែង បានបែកបាក់ស្វាមីជាជនជាតិ កាណាដា ព្រមទាំងបានបន្សល់នូវចំណងដៃអាពាហ៍ពិពាហ៍ កូនប្រុស គួរឲ្យស្រឡាញ់ម្នាក់។ ជារឿយៗ គេតែងសង្កេតឃើញថា តារាស្រីរូបនេះ និយមទម្លាយអារម្មណ៍ពិតរបស់ខ្លួន អមជាមួយនូវសារដែលមានអត្ថន័យ អប់រំ ការផ្ដល់កម្លាំងចិត្ត ក៏ដូចជាភាពរឹងមាំសម្រាប់ស្រ្តីគ្រប់រូប ដែលគួរយកគំរូតាមផងដែរ។ យ៉ាងណាមិញ ទោះជាតែប្រកាន់ជំហររឹងមាំជាអ្នកម្តាយត្រូវចិញ្ចឹមកូនតែម្នាក់ឯងក្តី តែ ទូច ស្រីលក្ខណ៍ ក៏ធ្លាប់បានបានបង្ហោះសារពីការលំបាក និង ភាពឈឺចាប់ម្តងម្កាលនៅឡើយពីការបែកបាក់របស់នាង និង អតីតស្វាមីរូបនោះ ។ តួយ៉ាងនៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ទូច…
