រាជធានីភ្នំពេញ ៖ មហាជនប្រាកដជាបានស្គាល់រួចមកហើយនូវកំពូលតារាចម្រៀងស្រីជួរមុខ និងលេចធ្លោខ្លាំងនៅក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីអ្នកនាងបានរៀបការ ហើយបានសាងសុភមង្គលជាមួយស្វាមីយ៉ាងមានសេចក្ដីសុខ និងបង្កើតបានកូនប្រុសម្នាក់ទុកជាចំណងស្នេហ៍ជាមួយស្វាមីផងដែរ។ ក្រោយទទួលបានកូនប្រុសចូលមកបំពេញសេចក្ដីសុខ និងសុភមង្គលក្នុងជីវិរបស់ពួកគេ គេតែងតែឃើញតារាចម្រៀងស្រីរូបនេះ និងស្វាមីបង្ហាញនូវស្នាមញញឹមពោរពេញដោយភាពកក់ក្ដៅក្នុងរង្វង់គ្រួសារជានិច្ច។ ក្នុងនោះបើយើងក្រឡេកទៅមើលកូនប្រុសតារាស្រីរូបនេះវិញគឺមានអាយុជាង១ខួបតែកុំមើលការលេងស្ទីលថតរូបរបស់អូនតូច ឆលី ពិតជាគួរឲ្យក្នាញ់តែម្តងថែមទាំងចេះ កាច់ស្ទីលមិនចាញ់មនុស្សធំប៉ុន្មាននោះឡើយ ដោយរូបភាពយ៉ាងច្រើនរបស់ ឆលី សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុក៕
