ជីវិតប្ដីប្រពន្ធ តើគួរធ្វើបែបណាទើបអាច ថែរក្សាជីវិតអាពាហ៍ពិពាហ៍ ឱ្យបានយូរអង្វែង?

ការរៀបការ មិនមែនត្រឹមតែចង់មានមនុស្សម្នាក់កាន់ដៃ ឬមករស់នៅក្រោមដំបូលផ្ទះតែមួយជាមួយគ្នាទេ។ តែការដែលរៀបការ គឺដើម្បីស្វែងរកមនុស្សម្នាក់មកផ្ដល់ក្ដីសុខ សុភមង្គល កាន់ដៃគ្នាឆ្លងកាត់បញ្ហា ការលំបាក និងឧបសគ្គទៅជាមួយគ្នា។ រូបសម្រស់ មុខមាត់ ទ្រព្យធន យសសក្តិ គឺជាគ្រឿងលម្អខាងក្រៅតែប៉ុណ្ណោះ តែសំខាន់គឺ ទឹកចិត្តស្មោះស្ម័គ្រ ដាក់ចិត្តស្រឡាញ់ មើលថែ ការពារ គោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក។ វាមិនសំខាន់ទេថា យើងបានរៀបការជាមួយនឹងអ្នកមាន ឬក្រ តែសំខាន់គឺជាមនុស្សដែលល្អ មានគំនិតចេះធ្វើការរកស៊ី មានចំណេះ ចេះដឹងខុសត្រូវពិតប្រាកដ និងមានចិត្តអំណត់ អត់ធ្មត់ អត់ឱនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។ តើប្ដីប្រពន្ធ គួរមានទំនួលខុសត្រូវ និងគោរពតួនាទី រួមផ្សំនឹងការផ្ដល់ឱ្យគ្នាបែបណាខ្លះ ទើបអាចថែរក្សា និងការពារជីវិតអាពាហ៍ពិពាហ៍បានយូរអង្វែង? ច្បាស់ណាស់ថា មិនអាចប្រពន្ធខំតែម្នាក់ ឬស្វាមីប្រឹងប្រែងតែម្ខាងបានទេ…

ស្អាតៗណាស់! មកមើលរូបភាព Pre-Wedding របស់ កែវ សុខផេង និងគូដណ្ដឹង ស្វីតកប់សារីហ្មង

កម្ពុជា៖ ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ភាគច្រើន ជាពិសេសអ្នកចូលចិត្តតាមដានបាល់ទាត់ក្នុងស្រុក ប្រាកដជាបានស្គាល់រួចមកហើយនូវជម្រើសជាតិកម្ពុជាកីឡាករ កែវ សុខផេង។ រម្លឹកកាលពីខែមករា ឆ្នាំ២០២០កន្លងទៅ ខ្សែបម្រើឆ្នើមរបស់ក្លិប វិសាខា រូបនេះ បានដឹកដៃគូស្នេហ៍ ដ៏ស្រស់ស្អាតចូលរោងភ្ជាប់ពាក្យ ដើម្បីបញ្ចប់ភាពនៅលីវរបស់ខ្លួន។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រូបភាព Pre-Wedding ជាច្រើនសន្លឹករបស់ សុខផេង ត្រូវបានលេចធ្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសង្កេតឃើញខ្សែបម្រើវ័យ២៨ឆ្នាំ ជាមួយគូដណ្ដឹង ថតរូបនៅឯតំបន់ព្រៃកោងកាង ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត បង្ហាញនូវភាពផ្អែមល្ហែម និងរូម៉ែនទិកនៃសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរ៕ បើប្រិយមិត្តចង់ជ្រាបច្បាស់ ថារូបភាពរបស់ សុខផេង និង គូដណ្ដឹង ស្វីតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖

យូរៗម្ដង ហ៊ិន ច័ន្ទនីរ័ត្ន ស្លៀកឈុតប៊ីគីនី យ៉ាងស៊ិចស៊ីទាក់ភ្នែក

ភ្នំពេញ៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាពិធីការិនី និងតារាសម្ដែងស្រី ដែលតែងតែទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងសង្គមសិល្បៈ ដោយតារារូបនេះមានសមត្ថភាពខ្ពស់ អាចធ្វើទស្សនិកជនជាច្រើនពេញចិត្ត នូវស្នាដៃនាង​គ្រប់ពេលតែម្ដង។ ក្រៅពីមានទេពកោសល្យ តារាស្រីរូបនេះ ក៏មានរូបសម្ផស្ស ស្រស់សោភា មានមន្តស្នេហ៍តែម្ដង ម្យ៉ាងវិញទៀត ពេលរៀបចំខ្លួនម្ដងៗសមសួនទាក់ភ្នែកខ្លាំង។ មិនតែប៉ុណ្ណោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន តែងតែបង្ហោះទាក់ទងនឹងសកម្មភាពឯកជនផ្ទាល់ខ្លួន តាមរយៈការងារ និងការដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានាផងដែរ។ ក្នុងនោះដែរ គ្រប់សកម្មភាព ដែលតារារូបនេះផុសម្ដងៗ តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងហ្វេនៗ ដោយឡែក គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហោះរូបភាព យ៉ាងទាក់ទាញក្នុងសម្លៀកបំពាក់ស៊ិចស៊ីទៀតផង។ លើសពីនេះទៅទៀត មុននេះ ពិធីការិនីឆ្នើមរូបនេះ បានផុសរូបពេលទៅដើរលេងនៅសមុទ្រ…

ក្រោយពេលអតីតភរិយា ក្លាយជាTomboy ស្រាប់តែ Apassin និយាយថា…

ថៃ៖ ធ្វើឲ្យមានការត្រេកអរយ៉ាងខ្លាំង ចំពោះហ្វេនៗជាច្រើន ក្រោយពីបានដឹងថា តារាសម្ដែងប្រុស លោក Apassin និង អតីតភរិយា គឺបានវិលត្រលប់មកនៅរស់នៅក្នុងផ្ទះជាមួយគ្នា ដើម្បីមើលថែរក្សាកូនរបស់អ្នកទាំងពីរផង តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ អតីតភរិយាដ៏ស្រស់ស្អាតរូបនេះ ក៏បានកែតម្រូវរូបរាង ប្រែក្លាយខ្លួនទៅជា Tom ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នៅក្នុងការផ្លាស់ប្ដូររូបរាងថ្មីរបស់អតីតភរិយាខ្លួន លោក​ Apassin ក៏បានចេញមកបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន ពិចារណា ដោយមិនគិតពីភេទ ដែលនេះគឺជាសេរីភាពផ្ទាល់ខ្លួន ហើយវាក៏បានធ្វើឲ្យអ្នកណាម្នាក់ ត្រូវឈឺចាប់នោះដែរ ព្រមទាំងបានសរសើរពីអតីតភរិយាខ្លួន ថាជាអ្នកម្តាយដ៏ល្អម្នាក់ ផងដែរ។ នៅក្នុងការបង្ហោះនេះ លោក Apassin បានបញ្ជាក់ថា៖ ចរិតលក្ខណៈផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ខ្ញុំគិតថា វាជាសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ។ នៅ ពេលយើង…

វេជ្ជបណ្ឌិត ដែលឆ្លងជំងឺកូវីដ-១៩ និងប្រែសម្បុរជាខ្មៅ បានបង្ហាញខ្លួនលើកដំបូង បន្ទាប់ពីជាសះស្បើយ

ចិន៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០កន្លងទៅ មានវេជ្ជបណ្ឌិតពីរនាក់ ដែលមានឈ្មោះថា Yi Fan និង Hu Weifeng អាយុ៤២ឆ្នាំដូចគ្នា បានឆ្លងជំងឺកូវីដ-១៩ កំឡុងពេលព្យាបាលអ្នកជំងឺនៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងវូហាន ប្រទេសចិន។ ជាមួយគ្នានេះដែរ ស្បែករបស់វេជ្ជបណ្ឌិតទាំងពីរ ក៏បានប្រែពណ៌ទៅជាខ្មៅស្រអាប់ ដោយបណ្ដាលមកពីថ្នាំអង់ទីប៊ីយូទិច ដែលពួកគាត់ទាំងពីរបានលេបកំឡុងពេលទទួលការព្យាបាល។ ហើយជាអកុសល នៅដើមខែមិថុនា លោកវេជ្ជបណ្ឌិត Hu បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីព្យាយាមតស៊ូជាមួយជំងឺអស់​រយៈ​ពេល៥ខែ។ យ៉ាងណាមិញ កាលពីថ្ងៃចន្ទ ទី២៦ ខែតុលាដើមសប្ដាហ៍នេះ លោកវេជ្ជបណ្ឌិត Yi បានបង្ហាញខ្លួនឲ្យសាធារណជនបានឃើញជាលើកដំបូងបំផុត បន្ទាប់ពីគាត់បានជាសះស្បើយពីជំងឺកូវីដ-១៩ និងស្បែករបស់គាត់ក៏បានវិលទៅរកសភាពដើមវិញផងដែរ។ ហើយចំពោះការបង្ហាញខ្លួននេះដែរ ត្រូវបានធ្វើឡើង…

មានរឿងអ្វីកើតឡើង? Sana សារភាពថា នាងស្ទើរតែនឹងស្លាប់ បើមិនបាន Nayeon ជួយ!

កូរ៉េខាងត្បូង ៖ យ៉ាងណាមិញជាមួយនឹងបទសម្ភាសន៍ ក្នុងកម្មវិធី Radio Star របស់ MBC វត្តមាន ក្រុម TWICE កាលពីថ្ងៃទី ២៨ ម្សិលមិញនេះ ធ្វើឲ្យអ្នកគាំទ្រ ស្រឡាំងកាំង ចំពោះចម្លើយសារភាពរបស់ តារាស្រី Sana ដែលបាននិយាយពីរឿងមួយ ពាក់ព័ន្ធដល់ការស្លាប់រស់ បើសិនជាពេលនោះ គ្មានអ្នកណាទៅជួយនាង។ ជាមួយគ្នានេះផងដែរ កម្មវិធីនេះតម្រូវឲ្យ សមាជិកក្នុងក្រុម និយាយទាក់ទងនឹងខ្លួនឯង ខណៈពេលនោះ ជានាទី​របស់ Sana តារាស្រីរូបនេះបាន ចែករំលែករឿងរ៉ាវមួយរបស់នាង ធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ ប៉ុន្តែក៏បានធូរស្បើយវិញ ពេល Sana ប្រាប់ថា នាងមានសុវត្ថិភាព។ រឿងរ៉ាវមានដំណើរដើមទងបែបនេះ នាងបានលើកឡើងថា…

មិនដែលដឹងសោះថា ពេជ្រ សោភា ក៏ជាអ្នកគាំទ្រម្នាក់របស់ យក់ ឋិតរដ្ឋា ដែរ

ភ្នំពេញ៖ ជាការពិតអ្នកនាង ពេជ្រ សោភា និង អ្នកនាង យក់ ថិតរដ្ឋា គឺសុទ្ធសឹងតែជាតារាចម្រៀងចាស់វស្សា ដែលល្បី មិនចេះតិចឆ្នាំ និងមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំង ពីទេពកោសល្យនៃការច្រៀង យ៉ាងប៉ិនប្រសព្វរបស់អ្នកទាំងពីរ។ ជាក់ស្តែងកាលពីថ្មីៗនេះ នៅបណ្តាញសង្គម អ៊ីនស្តាក្រាម ជាផ្លូវការរបស់អ្នកនាង ពេជ្រ សោភា បានចែករំលែក រូបភាពមួយសន្លឹក ដែលបានថតជាមួយ អ្នកនាង យក់ ថិតរដ្ឋា។ ជាពិសេសនោះ បានភ្ជាប់​ជា​មួយ​នឹង​សារ​មួយ​ ដែលគួរឲ្យចាប់អារម្មណ៍ បានរៀបរាប់ថា អ្នកនាង ក៏ជាអ្នកគាំទ្ររបស់ អ្នកនាង យក់ ថិតរដ្ឋា ផងដែរ ដោយបានពោលពាក្យថា៖ ម្នាក់នឹងហើយជា idol ខ្ញុំ…

ព្យុះម៉ូឡាវបក់ពន្លិចទូកនេសាទវៀតណាម បណ្តាលឱ្យមនុស្ស​ចំនួន២៦នាក់បាត់ខ្លួន

ហាណូយ៖ យ៉ាងហោចណាស់ មានអ្នកនេសាទចំនួន ២៦នាក់ បាននឹងកំពុងបាត់ខ្លួននៅឯសមុទ្រ ខណៈពេលដែលព្យុះមួយក្នុងចំណោមព្យុះទីហ្វុងខ្លាំងបំផុត មិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍ បាន​បោកបក់ចូលទៅកាន់តំបន់ឆ្នេរ​ភាគកណ្តាល​ប្រទេសវៀតណាមនៅពីថ្ងៃពុធនេះ។ ព្យុះទីហ្វុងម៉ូឡាវ ដែលបោកបក់ល្បឿន ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ក៏បាន​បង្កជាការរអិលបាក់ដី​ និងបាន​សម្លាប់មនុស្ស ២នាក់ ​នៅពេល​ព្យុះនេះបក់​ទៅដល់ប្រទេសវៀតណាមកាលពីព្រឹកមិញ​។ ស្របពេលជាមួយគ្នានេះ កងកម្លាំងយោធាវៀតណាមបានរៀបចំឧទ្ធម្ភាគចក្រ និងយាន​សង្គ្រោះជាច្រើនគ្រឿង ដោយមានទាំងយោធាចំនួន ២៥០,០០០នាក់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាជន ដែលកំពុងជួបបញ្ហាប្រឈម។ ​គួរជម្រាបដែរថា គ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលកើតឡើងនៅប្រទេសវៀតណាម កាលពីដើមខែតុលានេះ បានសម្លាប់មនុស្ស​​យ៉ាងហោចណាស់ ១៣៦នាក់ ​​ខណៈមនុស្សរាប់សិបនាក់ទៀត គឺកំពុងបាត់ខ្លួននៅឡើយ៕

ប្លែកសាហាវ ក្រោយ ជីមមី តុបតែងខ្លួនបែបនេះ មើលសឹងមិនស្គាល់

ភ្នំពេញ៖ កញ្ញា ជីមមី ជាពិធីការិនីមួយរូប ដែលមានភាពលេចធ្លោខ្លាំងក្នុងវិស័យសិល្បៈ បើទោះបីតារាស្រីរូបនេះ ចាប់យកត្រឹមតែអាជីពជាពិធីការិនីមួយមុខក៏ដោយ តែថ្មីនេះនាងក៏បានលេចមុខក្នុង MV មួយផងដែរ ខណៈពីមុនមកតារារូបនេះ មិនធ្លាប់បានថតសោះឡើយ។ បើងាកមកមើលការងារ នាងនាពេលនេះវិញ​កាន់តែមានភាពមមាញឹកជាងមុន ស្របពេលដែលនាងកាន់តែមានឈ្មោះល្បីល្បាញ និងមានទស្សនិកជនស្គាល់រឹតតែច្រើនឡើង។ ជាការពិត ពិធីការិនីឆ្នើមរូបនេះ ក្រៅពីមានទេពកោសល្យ នាងក៏មានរូបសម្ផស្សស្រស់ស្អាតផូរផង់តែម្ដង លើសពីនេះទៅទៀតទាំងមុខមាត់ រូបរាងពិតជាទាក់ទាញខ្លាំង។ ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ តារារូបនេះ តែងតែបង្ហោះរូបភាពជាមួយស្ទាយ៍ថ្មី ប្លែកជានិច្ច ហើយគ្រប់សម្លៀកបំពាក់ដែលនាងបានជ្រើសរើសស្លៀក សុទ្ធសឹងតែស៊ីវិល័យ ព្រមទាំងបញ្ចេញសាច់ផងដែរ។ ដោយឡែកមុននេះ កញ្ញា ជីមមី បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលគ្រប់គ្នា ដោយនឹងបានតុបតែងខ្លួនជាមួយឈុតច្នៃឡើងយ៉ាងប្លែក ដែលមានពណ៌លឿង អមនឹងមកុដពាក់លើក្បាលផងនោះ មិនត្រឹមតែប៉ុណ្ណោះ…