ណាហ្គាវើលដ៍ គាំទ្រគម្រោង «តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម» ដើម្បីជួយដល់សហគមន៍ដែលមានជីវភាពខ្វះខាត និងការអភិរក្សជីវិតសត្វព្រៃ

ភ្នំពេញ ៖ តុក្កតាខ្លាឃ្មុំគួរឲ្យស្រឡាញ់ពីរប្រភេទ ដែលចាក់ពីអំបោះដោយ​ស្ត្រីមកពីសហគមន៍ដែលមានជីវភាពខ្វះខាត ឥឡូវនេះ មានដាក់លក់នៅណាហ្គាវើលដ៍ហើយ។ នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម «តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម» របស់ណាហ្គាវើលដ៍។ ប្រាក់ដែលបានពីការលក់តុក្កតាខ្លាឃ្មុំដ៏គួរឲ្យស្រឡាញ់ទាំងនោះ នឹងយកទៅឧបត្ថម្ភដល់ស្ត្រីសិប្បករ ព្រមទាំងស្ត្រីមេម៉ាយ ដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងឧបត្ថម្ភសម្រាប់ការអភិរក្សជីវិតសត្វព្រៃក្នុងប្រទេសកម្ពុជាផងដែរ។ ណាហ្គាវើលដ៍ សហការនៅក្នុងគំនិតផ្តួចផ្តើមនេះជាមួយសហគ្រាសសង្គម Cambodia Knits ដែលបានធ្វើការជាមួយស្ត្រីដែលមានជីវភាពខ្វះខាត ប្រមាណ ២០០ នាក់នៅក្នុង និងជុំវិញរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ ២០០៩។ ស្ត្រីទាំងនោះ ត្រូវបានបណ្តុះបណ្តាលជំនាញចាក់វត្ថុអនុស្សាវរីយ៍ផលិតពីអំបោះដែលមានគុណភាពខ្ពស់ ស្រស់ស្អាត និងទាក់ទាញបំផុត។ ការងារសិប្បកម្មនេះ ផ្តល់ជម្រើស និងឱកាសការងារដើម្បីពួកគេអាចរកប្រាក់ចំណូលសម្រាប់គ្រួសាររបស់ពួកគេ។ តុក្កតាខ្លាឃ្មុំតូច (១៦$) និងតុក្កតាខ្លាឃ្មុំធំ (២៣$) ដែលចាក់ពីអំបោះទាំងនេះ មានដាក់លក់រៀងរាល់ថ្ងៃនៅហាងលក់វត្ថុអនុស្សាវរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។ ប្រាក់ដែលបានពីការលក់…

សម្តេចតេជោ ហ៊ុន សែន ប្រកាសនឹងចាក់វ៉ាក់សាំងកូវីដ១៩ដែលជាជំនួយរបស់ចិនមុនគេ ដើម្បីបង្កើតជំនឿចិត្ត

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី១៧ ខែមករា ឆ្នាំ២០​២១នេះ បានប្រកាសជូនជនរួមជាតិថា សម្តេចនឹងចាក់វ៉ាក់សាំងដែលជំនួយរបស់មិត្តចិនមុនគេ ដើម្បីដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ពីរថ្ងៃមុននេះ ខ្ញុំព្រះករុណា ខ្ញុំបានទូលប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិយើងហើយថា យើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិន នូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស។ ថ្ងៃនេះ ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ ខ្ញុំព្រះករុណា ខ្ញុំសូមប្រ​កាស​ថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយ និងមុនគេ គឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្ដង។ ខ្ញុំព្រះករុណា ខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារបស់ខ្ញុំ ព្រះករុណាខ្ញុំរាប់សិបឆ្នាំមកហើយ ។ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ!»៕

មិនធម្មតា! មើលសកម្មភាព ប្រតិបត្តិការចាប់ខ្លួនជនល្មើស កាលពីយប់មិញ ដូចនៅក្នុងរឿង ហូលីវូដបែបសេុីបអង្កេត

ក្រចេះ: ករណីបាញ់សម្លាញ់លោក វីរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកើតចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ នៅទល់មុខនិងប្រលានយន្តហោះ អន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៩ ឈានចូលដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានវែកមុខ ស្វែងរកបានជនល្មើស និងជនសមគំនិត តែជាអកុសល ជនល្មើសបានស្លាប់ដោយសារតែ ការផ្ទុះអាវុធជាមួយនិងសមត្ថកិច្ច នៅក្នុងកំឡុងពេលប្រតិបត្តិការបង្រ្កាប។ យោងទៅតាមគណនីហ្វេក បុករបស់លោក ឌីយ៉ាម៉ង់ ជាអ្នកសារព័ត៌មាន បានបង្ហោះសារ អមដោយរូបភាព និងការពិពណ៌នាយ៉ាងលម្អិតពីដំណើរការបង្រ្កាបជនល្មើស ដែលមើលទៅដូចជាសាច់រឿងកុន នៃប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចបង្រ្កាប មកលើជនល្មើស។ ចង់ដឹងពីដំណើរការនៃការបង្រ្កាបជនល្មើស និងពីនីតិវិធីរបស់សមត្ថកិច្ចយ៉ាងណានោះ ខាងក្រោមនេះ ជាសេចក្តីលម្អិត អមដោយរូបភាពនៃប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការចាប់ខ្លូនជនដៃដល់: ជុំវិញ រង្វង់ប្រតិបត្តិការដឹកនាំចាប់ខ្លួនជនសមគំនិត និងជនដៃដល់ ដែលបានបាញ់លោក លោកវរសេនីយ៍ទោ…

ស្អែកដល់ថ្ងៃបូជាសពស្វាមី ប្រពន្ធលោកវីរសេនីយ៍ត្រី បង្ហោះសារមួយឃ្លា អានហើយស្ទើរស្រក់ទឹកភ្នែក!

កំពង់ឆ្នាំង: កាលពីពេលថ្មីៗនេះ ព័ត៌មាននៃការទទួលមរណភាពរបស់លោកវរសេនីយ៍ត្រី លឹម សាយ ជានាយផ្នែកគ្រូឆ័ត្រយោងពិសេស នៅសាលាទ័ពពិសេសតេជោសែន ឱរ៉ាល់ នៃបញ្ជាការដ្ឋាន កងទ័ពពិសេស ដែលត្រូវបានពលីជីវិត ក្នុងការលោតឆ័ត្រសម្តែងបិទបញ្ចប់វគ្គហ្វឹកហ្វឺន កងកម្មង់ដូ ពិសេសជំនាន់ទៅ១០ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម។ យ៉ាងណាមិញនៅពេលបច្ចុប្បន្ន សពរបស់លោកវរសេនីយ៍ត្រី ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានគ្រួសារនៃសពនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ដែលកម្មវិធីបុណ្យ និងប្រារព្ធនៅថ្ងៃស្អែកនេះ ។ អ្វីដែលជាក្តីស្រណោះ និងក្កុកក្តួលជាទីបំផុតនោះ នាពេលថ្មីៗនេះ ក្រោយពីបានទទួលដំណឹងថា ស្វាមីរបស់ខ្លួនបានទទួលមរណភាព ប្រពន្ធរបស់លោក វីរសេនីយ៍បានបង្ហោះសារ យ៉ាងសែនស្រណោះ អានហើយស្ទើរហូរទឹកភ្នែក ដែលមានខ្លឹមសារយ៉ាងដូច្នេះថា: នឹកលោកប្ដីណាស់បងសម្លាញ់ សូមលោកប្ដីទៅឲ្យសុខណាលោកប្ដីប្រពន្ធស្ដាយចង់រស់នៅជាមួយប្ដីរហូតដល់ចាស់ ប្ដីសន្យាថាមិនឲ្យប្រពន្ធពិបាកចិត្តទេតែឥឡូវ លោកប្ដីឲ្យប្រពន្ធពិបាករហូតដោយលោកប្ដីទៅចោលប្របន្ធមិនបានលាមួយម៉ាត់សោះនឹង។ គួរកត់សម្គាល់ផងដែរថា…

វីដេអូស្តែងខ្លាំង! កងទ័ពលោតឆត្រយោង ខុសបច្ចេកទេស​ (មានវីដេអូ)

កំពង់ស្ពឺ៖ អ្នកលេងបណ្តាញសង្គម ប្រាកដបានដឹងហើយ អំពីព័ត៌មានដែលបានចុះផ្សាយព្រោតព្រាង ករណីបេសកកម្ម លោតឆត្រយោង ​លោត​ខុសបច្ចេកទេស បានបណ្ដាលឲ្យមានអ្នកធ្លាក់មកចំនួន២នាក់ នៅកំពូលភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ជាក់ស្តែងនៅលើ នៅលើបណ្តាញសង្គម បានបង្ហោះជាវីដេអូខ្លីមួយ នៃមូលហេតុនៃហេតុការណ៍រន្ធត់មួយនេះ ដែលបានកើតឡើង ដោយសារតែ ជំពាក់ឆ័ត្រយោងគ្នា បណ្តាញឲ្យមានរឿងរន្ធត់នេះកើតឡើង ទើបមិនបានចុះទីតាំង ដល់ដោយសុវត្ថិភាព។ យ៉ាងណាមិញ ហេតុការណ៍មួយនេះ​បានកើតឡើង នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងការបិទវត្គ ហ្វឹកហ្វឺន ជំនាញឆត្រយោងទី ២៩ និងការបើក វត្គហ្វឹកហ្វឺន ជំនាញឆត្រយោងទី ៣០ នៅឯសាលាហ្វឹកហ្វឺនពិសេស តេជោសែនឱរ៉ាល់៕

ឯកឧត្តម ដួង តារា បារម្ភចំពោះសុវត្ថិភាពរស់នៅត្រូវចោរលួចកាច់កញ្ចក់ឡាន និងយកដុំថ្មវាយបំបែកកញ្ចក់ឡាន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២១ នេះនៅលើហ្វេសប៊ុករបស់ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នកុំឲ្យជួបរឿងហ្មងសៅដូចលោកដោយកាលពីយប់មិញនេះ។ នេះបើតាមការបញ្ជាក់លើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ដួង តារា បានរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖ «លើកទី២ហើយដែលចោរមកបំផ្លាញដល់ផ្ទះភ្ញាក់ពីគេងឃើញរថយន្តត្រូវបានបំផ្លាញដោយចោរ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង»។ ប្រភពបានបន្ថែមទៀតថា៖ «ខ្ញុំសារកាមេរ៉ាមើយប់មិញរវាងម៉ោង 1:30 យប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង ហើយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលើដំបូលផ្ទះមកក្នុងផ្ទះ។ គួរឲ្យសោកស្តាយចំពោះអ្វីដែលបានកើតឡើងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ»៕

ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ ២៥,០០០ដុល្លារជូនគ្រួសារសព និងអ្នករងរបួសក្នុងគ្រោះថ្នាក់លោតឆត្រយោង

រាជធានីភ្នំពេញ ៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការឧបត្ថម្ភទឹកប្រាក់សុទ្ធ ២៥,០០០ដុល្លារ ដល់គ្រួសារសពលោក វរសេនីយ៍ត្រី លឹម សាយ និងគ្រួសាររងរបួស ដែលបានធ្វើខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ។ នៅក្នុងទឹកប្រាក់ ២៥,០០០ដុល្លារខាងលើនេះ លោកឧកញ៉ានឹងផ្ដល់ជូនគ្រួសារសពចំនួន ១៥,០០០ដុល្លារ និងគ្រួសារអ្នករងរបួសចំនួន ១០,០០០ដុល្លារ។ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម (ដំបូលសន្តិភាព )គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ…

ព្រះនាងតូច នរោត្តម ជេនណា ស្រស់ស្អាតខ្លាំង ពេលគ្រងឈុតមាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង

រាជធានីភ្នំពេញ: ព្រះនាងតូច នរោត្តមជេនណា ដែលត្រូវជាព្រះរាជបុត្រីរបស់អ្នកអម្ចាស់ នរោត្តម បុប្ផា និងជាព្រះរាជនត្តាលួត របស់សម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្រ្តខ្មែរទូទៅ បានស្គាល់អំពីព្រះរានសមត្ថភាពរបស់ព្រះនាងនៅក្នុងវិស័យសិល្ប: ដោយព្រះនាង មិនត្រឹមតែមានសមត្ថភាព នៅក្នុងការបកស្រាយបទចម្រៀងនោះទេ តែព្រះនាងក៏មានទម្រង់ភ័ក្រល្អ គួបផ្សំ និងសមត្ថភាពនានាដែលរួមទាំងការអាចចេះមានបន្ទូលរហូតដល់ទៅ៣ភាសាផងដែរ។ ថ្មីៗនេះយោងទៅតាមគណនីហ្វេកបុក ផ្លូវការរបស់ព្រះនាង បានបង្ហោះសារដ៏មានអត្ថន័យ រួមទាំងព្រះឆាយាល័ក្ខរបស់ព្រះនាងនៅក្នុងការដែលព្រះនាងគ្រងឈុតមាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង ដោយព្រះនាងមានព្រះបន្ទូលយ៉ាងមានអត្ថន័យថា: ប្លែក និងពិសេសណាស់ ម៉ូតសម្លៀកបំពាក់ច្នៃថ្មីឈ្មោះថា មាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង! ខ្ញុំមានអារម្មណ៍ប្លែក និងរំភើបអស្ចារ្យ ពេលដែលបានគ្រងឈុតមួយនេះ។ បងប្អូនទាំងអស់មានអារម្មណ៍ដូចខ្ញុំដែររឺទេ? អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺ ក្រណាត់ប៉ាក់បានត្រូវជាងចំណានច្នៃអោយចេញជារាងផែនទីនៃប្រទេសកម្ពុជា និងខណ្ឌព្រំប្រទល់ខេត្តទាំង២៥របស់កម្ពុជាយើងថែមទៀត។ ខ្ញុំសូមអរគុណ និងសរសើរអស់ពីចិត្តចំពោះការច្នៃប្រឌិតដ៏ប្លែកភ្នែក ប្លែកអារម្មណ៍មួយនេះ។ ខ្ញុំសូមលើកទឹកចិត្តបងៗដោយការគាំទ្រពេញទំហឹងចំពោះការច្នៃម៉ូតសម្លៀកបំពាក់បូរាណខ្មែរក្នុងការច្នៃប្រឌិតខ្ពស់ ប្លែកភ្នែក…

“មូលនិធិសិល្បករចាស់ជរា” ចែកអំណោយជូនសិល្បករ៣០នាក់ ដែលមានជីវភាពខ្វះខាត

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ អ្នកនាង ចន ច័ន្ទលក្ខិណា បានចែកអំណោយ “មូលនិធិសិល្បៈចាស់ជរា” ជូនសិល្បករសិល្បការិនីផ្នែកសម្តែង ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ បាត់បង់ចំណូលអំឡុងពេលជំងឺកូវីដ-19 ចំនួន ៣០នាក់ ដែល សុទ្ធតែជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងនោះមួយគ្រួសារទទួលបានអង្ករ ១បាវ មី ១កេស ទឹកស៊ីវអ៊ីវ ១យួរ និងថវិកា ១៥០,០០០រៀល។ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរ គុណដល់ សប្បុរស ជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជា ពិសេស សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…