ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះសង្កេតឃើញថានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក តម្លៃផ្លែម្ទេសក្លាយជាប្រធានបទដ៏ក្តៅគគុក ដោយតម្លៃហាក់បីដូចជារាងប្រែប្រួល ឡើងថ្លៃជាងពីពេលមុនរាងឆ្ងាយដែរ ដោយមានបងប្អូនជនរួមជាតិជាច្រើននាក់បាននិយាយដូចៗគ្នា។ ជាការពិតណាស់ ចំពោះមូលហេតុដែលធ្វើឲ្យម្ទេសមានតម្លៃថ្លៃនេះគឺយើងមិនទាន់ច្បាស់ថាមកពីមូលហេតុអ្វីឡើយ ប៉ុន្តែគ្រាន់តែបានឃើញថា មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានត្អូញត្អែ ពីបញ្ហាដែលទើបតែកើតឡើងថ្មីៗនេះ ដោយសារតែផ្លែម្ទេស គឺជាគ្រឿងដ៏សំខាន់និង ចាំបាច់មួយសម្រាប់បន្ថែមរសជាតិនៅក្នុងអាហារ ក៏ដូចជាសម្រាប់បងប្អូនអាជីវករជាច្រើនផងដែរ។ ដោយយល់ពីបញ្ហានេះហើយ ទើបបានជា ខ្មែរឡូត បានលើកយកប្រធានបទដែលទាក់ទងទៅនឹង កសិកម្មដែលជា បច្ចេកទេសនៃការដាំម្ទេស ចែកជូនបងប្អូន ដើម្បីទស្សនានិង ស្វែងយល់ពីចំណេះដឹងមួយនេះទុកដាំម្ទេសនៅក្នុងគេហដ្ឋាន ជួនជាពេលនេះតម្លៃម្ទេសឡើងនេះនិង ជារដូវកាលកូវីដ១៩ ដែលបងប្អូនត្រូវនៅក្នុងផ្ទះឲ្យច្រើន ដូច្នេះកុំទុកពេលទំនេរចោលអី។ តោះចង់ដឹងថាបច្ចេកទេសដាំម្ទេសមានលក្ខណៈយ៉ាងដូចម្តេចខ្លះ សូមចូលទស្សនាទាំងអស់គ្នា៖ ១. ការត្រៀមដីក្នុងការដាំម្ទេស ម្ទេសអាចដាំបានស្ទើរតែគ្រប់ប្រភេទដី តែប្រភេទដីដែលល្អបំផុតគឺ ដីដែលមិនជាំទឹក ហើយគួរភ្ជូរត្រឡប់ហាលចោលពី ៧-១០ថ្ងៃ សម្រាប់ជីដែលត្រូវប្រើគឺ ជីលាមកសត្វឬជីសរីរាង្គ។ ២.…
