ភ្នំពេញ៖ លោកអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសបានស្គាល់ និងដឹងថាលោក ជាសេដ្ឋីអចលនទ្រព្យដ៏ធំមួយរូបប្រចាំប្រទេសកម្ពុជា និងកាលពីពេលថ្មីៗនេះ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ត្រាស់ បង្គាប់តាំងងារជាអ្នកឧកញ៉ា ផងដែរនោះ នៅក្នងកំឡុងពេលនៃការរៀបអាពាហ៍ពិពាហ៍ប្អួនស្រីរបស់លោក បានបង្ហោះសារមួយឃ្លា អមដោយរូបថតបីសន្លឹករបស់លោកជាមួយនិងកូន ដែលក្នុងនោះបានសរសេរថា៖ ទេពអប្សរតូច របស់លោកពុក អ្នកឧកញ៉ា ឡេងណាវ៉ាត់ត្រា មួយឃ្លានេះ បានបង្ហាញពីទំហំទឹកចិត្តរបស់លោកអ្នកឧកញ៉ាចំពោះកូន ដែលបានបង្ហាញពីទំហំទឹកចិត្តស្រលាញ់ដ៏សែនលើសលប់របស់លោកមកកាន់ កូនស្រីតែម្នាក់គត់របស់លោកជាខ្លាំង។ គួររំលឹកផងដែរថា លោកអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក្រោយពីបានរៀបអាពាហ៍ពិពាហ៍រួច លោកទទួលបានតែកូនស្រីតែម្នាក់គត់ ដែលជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់លោក ជាមួយនឹងឧត្តមភរិយា។ ចង់ដឹងថាតើ លោកអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ស្រលាញ់កូនស្រីប៉ុណ្ណា ខាងក្រោមនេះ ជារូបរបស់អ្នកឧកញ៉ា ជាមួយកូនស្រីបណ្តូលចិត្ត:
