មកស្គាល់ធុងពិសេសរបស់អាល្លឺម៉ង់ សម្រាប់ទុកវ៉ាក់សាំងកូវីដ-១៩ នៅសីតុណ្ហភាពត្រជាក់ ដែលនឹងត្រូវដឹកជញ្ជូនពាសពេញពិភពលោក (មានវីដេអូ)

អាល្លឺម៉ង់៖ បើប្រឡេកមើលមួយភ្លែត ពួកវាមើលទៅដូចជាធុងធម្មតា ប៉ុន្តែប្រអប់ទាំងនេះដែលផលិតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ Va-Q-Tec នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារវ៉ាក់សាំងកូវីដ-១៩ ក្នុងស្ថានភាពមួយដ៏ត្រជាក់ នៅពេលដែលពួកវាត្រូវបានដឹកជញ្ជូនទៅទូទាំងពិភពលោក។ នៅសប្ដាហ៍នេះ បន្ទាប់ពីចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេ​ក្នុងការអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech​​ សម្រាប់ការប្រើប្រាស់ទូទៅ អាជ្ញាធរវេជ្ជសាស្ត្រផ្សេងទៀតនៅជុំវិញពិភពលោក អាចនឹងសម្រេចចិត្តលើពាក្យសុំស្រដៀងគ្នានេះ ដោយក្រុមហ៊ុនឱសថដែលបង្កើតវ៉ាក់សាំងវីរុសកូរ៉ូណា នៅក្នុងប៉ុន្មានថ្ងៃទៀតឬប៉ុន្មានសប្ដាហ៍ទៀត។ វាអាចនឹងមានបញ្ហាប្រឈមដ៏ធំ ក្នុងការដឹកជញ្ជូនវ៉ាក់សាំងរាប់ពាន់លានដូស ជាមួយសីតុណ្ហភាពត្រឹមត្រូវ ទៅកាន់ពិភពលោក ដោយរក្សានូវអ្វីដែលគេហៅថា «ខ្សែសង្វាក់ត្រជាក់» ពីក្រុមហ៊ុនផលិតវ៉ាក់សាំង។ ឧទាហរណ៍ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង -៧០អង្សាសេ។ ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Va-Q-Tec លោក Joachim Kuhn បាននិយាយថា ធុងប្រអប់ Va-Q-Tec នឹងប្រើក្នុងគោលបំណងដើម្បីរក្សាវ៉ាក់សាំងឲ្យត្រជាក់។ នៅក្នុងរោងចក្ររបស់ក្រុមហ៊ុនក្នុងទីក្រុង Wurzburg រដ្ឋ…

រកឃើញថ្មប៉ប្រះទឹក ដែលមានកម្ពស់ខ្ពស់ជាងអាគារនៅទីក្រុងញូវយ៉កទៅទៀត

អូស្ត្រាលី៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ផ្កាថ្មប៉ប្រះទឹកដ៏ធំសម្បើមមួយត្រូវបានគេរកឃើញនៅចុងខាងជើងនៃតំបន់ Great Barrier Reef របស់ប្រទេសអូស្ត្រាលី ដែលជារបកគំហើញដំបូងបង្អស់ ក្នុងរយៈពេល១២០ឆ្នាំនេះ។ ដោយមានកម្ពស់៥០០ម៉ែត្រ ថ្មប៉ប្រះទឹកនេះមានកម្ពស់ ខ្ពស់ជាងអាគារ Empire State Building របស់ទីក្រុងញូវយ៉កនិងអាគារភ្លោះ Petronas Twin Towers នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីទៅទៀត។ ក្រុមអ្នកវិទ្យាសាស្ត្រចំណាយពេល១២ខែ បានរកឃើញរចនាសម្ព័ន្ធដ៏ធំមួយនេះ ស្របពេលកំពុងបង្កើតផែនទី 3D នៃបាតសមុទ្រក្នុងតំបន់នោះ។ អ្នកស្រាវជ្រាវមួយក្រុមដែលគ្រប់គ្រងដោយវិទ្យាស្ថាន Schmidt Ocean Institute (SOI) ដែលជាក្រុមមិនរកប្រាក់ចំណេញនិងមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រើប្រាស់រ៉ូបូតក្រោមទឹក ដើម្បីរុករកថ្មប៉ប្រះទឹក។ ការរួមបញ្ចូលគ្នាដ៏មានអនុភាពនៃទិន្នន័យផែនទីនិងរូបភាពក្រោមទឹក នឹងត្រូវបានជ្រើសរើសប្រើ ដើម្បីយល់ដឹងអំពីថ្មប៉ប្រះទឹកថ្មីនេះ និងតួនាទីរបស់វានៅក្នុងតំបន់បេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ មិនគួរឲ្យជឿ។ តំបន់…