ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រីប៉ុន្មានរូបខាងក្រោមនេះ កាលពីដើមឡើយ ពួកគេម្នាក់ៗសុទ្ធសឹងតែធ្លាប់ទទួលបានការគាំទ្រខ្លាំង តាមរយៈស្នាដៃនិងទេពកោសល្យសម្ដែងបានយ៉ាងល្អ ដែលស្ថិតនៅក្រោមទ្រនំ មានអ្នកគ្រប់គ្រងរៀងៗខ្លួន ។ ប៉ុន្តែក្រោយពីបានសាងភាពល្បីល្បាញ និងកាន់តែមានប្រជាប្រិយភាព តារាស្រីទាំងនោះ ក៏បានសម្រេចចិត្តផ្លាស់ខ្លួនទៅជាតារាឯករាជ្យវិញម្ដង ក្រោយពីបញ្ចប់កុងត្រាជាមួយប៉ុស្តិ៍ទូស្សន៍ចាស់។ ហើយចំពោះមូលហេតុ ដែលពួកគេបានសម្រេចចិត្តមិនបន្តកុងត្រាថ្មីទៀតបែបនេះ ក៏ព្រោះតែពួកគេ ចង់មានសេរីភាព មិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកណា ពិសេសពួកគេអាចស្វែងរកបទពិសោធន៍ថ្មីៗ នៅកន្លែងថ្មីៗ និយាយជារួមគឺងាយស្រួល និងអាចឲ្យពួកគេចង់ទៅសម្ដែងនៅប៉ុស្ដិ៍ណាមួយក៏បានតាមចិត្តតែម្ដង៕ តារាស្រីទាំងនោះ មានដូចខាងក្រោមនេះ៖ ១.Pooklook តារាស្រីរូបនេះ សព្វថ្ងៃក៏មិនស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ុស្ដិ៍ទូរទស្សន៍ណាមួយឡើយ។ ២.Mai Davikah Davikah ក៏ធ្លាប់បានសាងភាពល្បីល្បាញនៅប៉ុស្ដិ៍លេខ៣ និងលេខ៧ ដែរ តែក្រោយមកនាងក៏បានបញ្ចប់កុងត្រាធ្វើជាតារាឯករាជ្យវិញម្ដង។ ៣.Baifern Pimchanok Baifern ក៏ដូចគ្នាដែរ នាងត្រូវបានមហាជន…
