សាងគ្រួសារមកជាង ១០ឆ្នាំហើយ! តែមើលទៅជីវិតប្ដីប្រពន្ធ កែវ ចាន់និមល កាន់តែមានសុភមង្គល

ភ្នំពេញ៖ បច្ចុប្បន្ននេះ បើសង្កេតមកមើលពីជីវិតឯកជនរបស់ពិធីការនីដ៏ឆ្នើម អ្នកនាង កែវ ចាន់និមល ជាមួយនិងគ្រួសារ យើងឃើញថាប្ដីប្រពន្ធមួយគូនេះ កំពុងតែសាងភាពផ្អែមល្ហែមជាមួយគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងមានក្ដីសុខ និងធ្វើឲ្យហ្វេនៗលាន់មាត់សរសើរជាញឹកញាប់សឹងគ្រប់គ្នា។ ជាក់ស្ដែងថ្មីៗនេះ កែវ ចាន់និមល ទើបតែបានបង្ហោះរូបថតជុំគ្នាជាច្រើនសន្លឹក​ នៅលើបណ្ដាញសង្គម ជាមួយស្វាមី និងកូនស្រីរបស់នាង ក្នុងដំណើរកម្សាន្ត នៅឯឆ្នេរសមុទ្រពោរពេញដោយភាពរីករាយខ្លាំងតែម្ដង។ ដោយក្នុងនោះ កែវ ចាន់និមល ព្រមទាំងស្វាមីនិងកូន បានបង្ហាញកាយវិការ បញ្ចេញស្នាមញញឹមពោរពេញដោយក្ដីស្រលាញ់ បង្កើតអនុស្សាវរីយ៍ល្អៗ ឲ្យគ្នាទៅវិញទៅមកយ៉ាងស្និទ្ធស្នាល មើលទៅគ្រប់កាយវិការ គ្រប់សកម្មភាពរបស់ពួកគេ ពិតជាមានសុភមង្គលខ្លាំងមែនទែន។ ខណៈជីវិតប្ដីប្រពន្ធរបស់តារាស្រីរូបនេះ បានចាប់ដៃស្រលាញ់គ្នាមកជាង ១០ឆ្នាំទៅហើយក៏ពិតមែន តែយ៉ាងណាមិញ ក៏សម្ព័ន្ធភាពរបស់គេ នៅតែយ៉ាងផ្អែមល្ហែមជាមួយគ្នាដដែលគួរឲ្យសរសើរ៕ ទស្សនារូបភាពខាងក្រោម

មិនធម្មតា ព្រីម លីហ្សា លេងខ្លួនមួយឈុតណា ក៏អស់ស្ទះ

កម្សាន្ត៖ ​តារាសម្តែងស្រីដ៏ឆ្នើម កញ្ញា ព្រីម លីហ្សា ហាក់ស្ងប់ស្ងាត់ពីវិថីសិល្បៈ ប៉ុន្តែអតីតម្ចាស់ពានប្រជាប្រិយភាព នៃកម្មវិធីអាណាចក្រតារា ឆ្នាំ២០១៣ រូបនេះ ត្រូវបានមហាជនសង្កេតថា កញ្ញានៅតែសកម្មក្នុងវិថីសិល្បៈ បើទោះបីជា កញ្ញាបានបាត់ខ្លួនពីការសម្តែងមួយរយៈដ៏ធំក្តី។ ប៉ុន្តែ គេសង្កេតឃើញថា កញ្ញា​បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកគួរឱ្យទាក់ទាញមែនទែន ដែលធ្វើឱ្យហ្វេនៗអ្នកគាំទ្រ ឃើញម្តងៗ លាន់មាត់សរសើរមិនដាច់ពីមាត់ ស្អាត ហើយថែមទាំងពូកែច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗភ្នែក ដែលកើតចេញពីគំនិតច្នៃប្រឌិត និង ទាន់សម័យ ដែលទាក់ទាញចំណាប់អារម្មណ៍មហាជនគ្រប់ស្រទាប់ថ្នាក់ សម្លឹងសឹងតែមិនដកភ្នែក។ គួរបញ្ជាក់ផងដែរ រូបភាពនីមួយៗ របស់កញ្ញាមើលទៅពោរពេញដោយភាពលេងស្ទីលខ្លួនបែបទាន់សម័យ បើនិយាយដល់សម្រស់របស់កញ្ញាកាន់តែស្រស់ស្អាតពីថ្ងៃមួយទៅថ្ងៃ រាងស្រឡូន សាច់សខ្ចី បានធ្វើឱ្យកញ្ញាកាន់តែរីកដុះដាលក្នុងវិស័យសិល្បៈមួយកម្រិតថែមទៀតនេះ។ យ៉ាងណាមិញ កញ្ញា ព្រីម លីហ្សា បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយការច្នៃប្រឌិត និង…

សារយ៉ាងវែងអន្លាយរបស់ Jimmy លើកទឹកចិត្ត នារីៗ ដែលមានកម្ពស់ខ្ពស់ ចាក់ដោតខ្លាំង!

ភ្នំពេញ៖ តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ ដែល​គេ​ស្គាល់ថា មានរាងស្អាត ឬហៅ​ថារាង Goal មុខមានមន្តស្នេហ៍ ​កម្ពស់ខ្ពស់​ស្រឡះ ស្គមស្វែល គួរ​ឲ្យ​គយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្បស់ គួរឲ្យកត់សម្គាល់។ ទោះបីជារូបរាងរបស់តារាស្រីរូបនេះ ខ្ពស់ស្រឡះ ត្រូវតាមស្តង់ដាស្រីស្អាត ដូចជាតារាម៉ូដែលយ៉ាងណាក្តី ក៏នាងហាក់នៅតែទទួលបាន មតិអវិជ្ជមាន ជុំវិញមជ្ឈដ្ឋាន ដែលរិះគន់ ទៅលើរូបរាងខាងក្រៅថា នាងជាមនុស្សស្រី មានកម្ពស់ខ្ពស់ខុសគេ ស្គម មិនសមជាមនុស្សស្រីទៅវិញ។ យ៉ាងណាមិញ នៅលើបណ្តាញសង្គម ហ្វេសប៊ុកជាផ្លូវការ របស់ពិធីការិនីកំពុងមានឈ្មោះបោះសម្លេង កញ្ញា Jimmy ក៏បានបង្ហោះសារ ចែករំលែកទៅកាន់អ្នកគាំទ្រ ជាមួយសារយ៉ាងវែងអន្លាយ…

អាយដលនរណាខ្លះ? សង្ហាណាស់ ពេលតារាទាំងនេះ ស្លៀកជាមួយឈុតអាវធំ

ភ្នំពេញ៖ ក្នុងពេលបច្ចុប្បន្ននេះ សន្ទុះនៃការគាំទ្រទៅសិល្បករខ្មែរយើង គឺមានចំនួនកើនឡើងជាលំដាប់តែម្តង ដោយពិតជាមានចំនួនច្រើនជាងរាល់ដង ប្រសិនជាយើងជាធ្វើការប្រៀបធៀបទៅនឹងអតីតកាលដែលប្រហាក់ប្រហែលជា១០ឆ្នាំមុននោះ។ ជាការពិតណាស់ ដោយឃើញថា គាំទ្រពីសំណាក់បងប្អូនបែប ទើបធ្វើឲ្យតារាល្បីៗជាច្រើនបានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ទៅលើសមត្ថភាពជា ពិសេសគឺរូបសម្បត្តិបន្ថែមតែម្តងដើម្បីឲ្យមើលទៅកាន់តែល្អឥតខ្ចោះនិង ជាពិសេសគឺដើម្បីបន្ថែមអានុភាពនៃភាពសង្ហា ដើម្បីឲ្យប្រជាប្រិយភាពកាន់តែកើនឡើងផងដែរ។ ជាក់ស្តែងថ្ងៃនេះសូមបង្វែរអារម្មណ៍ សាកមើលតារាប្រុសល្បីៗជួរមុខរបស់ខ្មែរយើង ដែលមានរូបរាងសង្ហា សមនឹងឈុតអាវធំ សរុប២២ដួង ដែលមើលទៅពិតស្អាត សង្ហា សុីវិល័យ សក័្ខសមក្នុងនាមជាតារាសុភាពបុរសពិតមែន។ តោះកុំឲ្យខាតពេលយូរចូលមកមើលតើតារាប្រុសកម្ពុជាណាខ្លះដែល សង្ហាខ្លាំងនៅស្លៀកសម្លៀកបំពាក់អាវធំនោះ? ១. ទេព រិនដារ៉ូ ២. ព្រាប សុវត្ថិ ៣. ខេមរៈ សិរិមន្ត ៤. ប៉ែន ចំរុង ៥. ណុប បាយ៉ារិទ្ធ…

បាត់មុខយូរ ងួន ស្រីស សម្រាលបានកូនភ្លោះមុខគួរឲ្យក្នាញ់

ភ្នំពេញ៖ អតីតតារាចម្រៀងអ្នកនាង ងួន ស្រីស បានធ្វើឲ្យហ្វេនៗនឹកនាយ៉ាងខ្លាំង ក្រោយពីបាត់មុខពីសិល្បៈរាប់ឆ្នាំរួចមក ក៏ប៉ុន្តែនៅតែមានប្រិយមិត្តជាច្រើនតាមដាន និងចង់ដឹងពីជីវិតផ្ទាល់ខ្លួន របស់តារាស្រីរូបនេះដដែល។ យ៉ាងណាមិញ ក្រោយបាត់មុខយូរ ថ្មីៗនេះ ងួន ស្រីស បានបង្ហាញដំណឹងដ៏រីករាយមួយចែកជូនទស្សនិកជន ដោយបានបង្ហាញវត្តមានស្វាគមន៍សមាជិកថ្មី ជាកូនភ្លោះភេទប្រុស មានមុខមាត់ឃ្យូត ថ្លោសគួរឲ្យក្នាញ់មិនណយទេ។ ក្រោយពីបានឃើញបែបនេះហើយ ក៏មានប្រិយមិត្តជាច្រើនបានចូលរួមអបអរសាទរជាច្រើន និងបញ្ចេញមតិសសើរពីមុខមាត់កូនរបស់នាងគ្រប់គ្នា៕ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

មកស្គាល់អនាគតភរិយា យឿន ពិសី ថ្ងៃស្អែកនេះពួកគេ​ចូល​​រោងការហើយក្រោយស្វែងយល់ចិត្តគ្នាជាង១ឆ្នាំ

រាជធានីភ្នំពេញ ៖ នៅទីបំផុតចំណងស្នេហ៍របស់​​ម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ លោក យឿន ពិសី ឈានដល់​វេលា​ចូលរោងជ័យ​ហើយ​ដោយ​នៅថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០២១ ស្អែកនេះ​ពួក​គេ​នឹងដឹកដៃគ្នា​ក្រាបផ្ទឹមចំពោះ​មុខចាស់ទុំ​ហើយ​ដោយពិធីនឹងរៀបចំ​នៅក្រុងភ្នំពេញ ដែលជាផ្ទះខាង​ស្រី​តែម្ដង។ ជុំវិញប្រវត្តិស្នេហ៍ យឿន ពិសី និងកញ្ញា ហេង កក្កដា ហៅ អូនរ៉ា ធ្លាប់ត្រូវបានសាមីខ្លួន​បង្ហើបប្រាប់​ តារាញូស៍ ឲ្យដឹង​ពីអាយុកាល​ប្រមាណ​ជាង១ឆ្នាំមកហើយពោលគឺតាំងពីដើម​ឆ្នាំ២០២០មកម្ល៉េះ។ ម្ចាស់បទ «ទន្សាយ​កំព្រា» បានបញ្ជាក់ទាំងរីករាយស្វាគមន៍កាលណោះថា៖ «នារីដែលគេតែងបង្ហាញ​គឺ​ជា​ម្ចា​ស់​បេះដូង​យ៉ាង​ពិតប្រាកដ នាងឈ្មោះរ៉ា ជាអ្នករស់នៅភ្នំពេញមានមុខរបរជា​អ្នកផាត់មុខ ធ្វើសក់​ ឆ្នាំនេះនាងមានអាយុ​២៥ហើយ…បងគេបន្តិច​…គេ២១ហើយ»។ បន្ថែម​លើនេះ​អតីតម្ចាស់ពាន​ដែលមានដើមកំណើត​នៅទឹកដីខេត្តកំពង់ចាមរូបនេះ​ក៏បានប្រាប់​លម្អិត​ពី​ចំណ​ង​​ស្នេហ៍ឈាន​ដល់ការបង្ហាញជាផ្លូវការនេះឲ្យ តារាញូស៍ ដឹងទៀតថា៖ «ពួកយើងស្រលាញ់គ្នា​បាន​ជាង១ឆ្នាំ​​ហើយតែដូចនិស្ស័យ​ធ្វើឲ្យឆាប់យល់ចិត្តគ្នា និងច្បាស់លាស់​ថាយកគ្នាជាគូអនាគត​តែម្ដង»។ គួររំឭកថាមហាជន​មិនទាន់ភ្លេចនៅឡើយ​ឈ្មោះ…

ក្រោយផ្ទុះរឿងភ្ជាប់ពាក្យ ពេលនេះ សំ សុវណ្ណារ៉ាក់ កាន់តែផ្អែមល្ហែមខ្លាំងជាមួយ អាង សុជាតា

រាជធានីភ្នំពេញ៖ បន្ទាប់ពីទម្លាយរូបភាពអង្គុយផ្ទឹមចងដៃ រវាងតារាសម្ដែងស្រីវ័យក្មេងកញ្ញា អាង សុជាតា និងតារាចម្រៀងទ្រនំហង្សមាសលោក សំ សុវណ្ណារ៉ាក់ បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រជាច្រើនផ្ទុះការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំងផងដែរ តែយ៉ាងណាជុំវិញរឿងនេះ ក៏ត្រូវបាន សំ សុវណ្ណារ៉ាក់ ជាសាមីខ្លួនទម្លាយការពិតប្រាប់សារព័ត៌មាន តារាញូស៍ ភ្លាមៗថាគ្រាន់តែជាការភ្ជាប់ពាក្យក្នុងការងារសម្ដែងរឿងតែប៉ុណ្ណោះ មិនមែនជាការពិតឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេនៅតែឃើញម្ចាស់បទ«ធ្វើអាក្រក់ដាក់បងខ្លះផង»រូបនេះ បន្តបង្ហាញសកម្មភាពស្និទស្នាលផ្អែមល្ហែម ប្រៀបដូចគូស្នេហ៍ពិតៗជាមួយកូនស្រីរបស់តារាសម្តែងស្រីចាស់វស្សាអ្នកនាង សឿន ផានផាភួង ដដែល ដោយចំណុចនេះបានធ្វើឲ្យមហាជនជាច្រើននៅតែបន្តដាក់ការសង្ស័យថាអ្នកទាំងពីរអាចមានសម្ព័ន្ធលើសពីអ្នករួមការងារ ឬអាចឈានដល់ទំនាក់ទំនងស្នេហាពិតៗផងដែរ៕

មេម៉ាយកូនមួយមែនប៉ុន្តែ មើលសម្រស់ ភិន សុដាលីស គឺអាចវ៉ាអស់ក្រមុំៗមួយចំនួន

ភ្នំពេញ៖ កន្លងមកសង្កេតឃើញថាភាពល្បីល្បាញក៏ដូចជា ប្រជាប្រិយភាពរបស់តារាសម្តែង ភិន សុដាលីស មានលក្ខណៈ នៅតែប្រហាក់ប្រហែលដូចពេលមុនៗដដែល ទោះបីជាពេលនេះ អ្នកនាងមិនសូវប្រឡូកក្នុងការងារជាតារាសម្តែងដូចមុនក្តី។ ជាការពិតណាស់ ទោះបីជាពេលក្រោយនោះៗមិនសូវជាឃើញមុខ តារាស្រីរូបនេះនៅក្នុងភាពយន្តនិង វីដេអូចម្រៀងៗថ្មីៗក៏ដោយ ប៉ុន្តែសម្រស់អ្នកនាងគឺមិនមានសភាពប្រែប្រួលសោះឡើយ អាចនិយាយបានថានៅតែស្អាតដដែល។ ដោយឡែកកាលពីពេលថ្មីៗនេះ ភិន សុដាលីស បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពី សម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន ជាមួយសក់ពណ៌ក្រហម អាវពណ៌ផ្កាឈូកនិង លេងទឹកមុខញញឹមយ៉ាងមានមន្តស្នេហ៍ទៅកាន់ហ្វេនៗនៅក្នុងបណ្តាញសង្គមផងដែរ។ យ៉ាងណាមិញហ្វេនក៏ពោលពាក្យសរសើរអំពី​ សម្រស់របស់តារារូបនេះដែល នៅតែរក្សាភាពស្រស់ស្អាតនិង ក្មេងជាងវ័យដែលមើលទៅពិតជាគួរឲ្យស្រលាញ់ខ្លាំងមែនទែន៕ សូមចូលទស្សនារូបភាពខាងក្រោម៖

កូនប្រុស ជា វណ្ណារិទ្ធ កាន់តែធំពេញរូបពេញរាង សង្ហាមិនចាញ់ឪពុកប៉ុន្មាននោះទេ

ភ្នំពេញ៖​ ជា​ វណ្ណារិទ្ធ ជាតារាសម្តែងខ្មែរម្នាក់ ដែលទទួលបានប្រជាប្រិយភាពនិង សម្លេងគាំទ្រយ៉ាងខ្លាំងខ្លាពីសំណាក់បណ្តាអ្នកគាំទ្រជាច្រើននាក់ ដែលតែងតែនិយមទស្សនាខ្សែរភាពយន្តខ្មែរយើង នាពេលកន្លងផងដែរ។ ជាការពិតណាស់ តារាសម្តែងរូបនេះបានប្រឡូកក្នុងអាជីពជាអ្នកសិល្បៈបានច្រើនឆ្នាំមកហើយ ដោយលោកបានចូលរួមសម្តែងភាពយន្ត និង វីដេអូចម្រៀងរាប់មិនអស់ផងដែរ ដោយសារតែមានទេសកោសល្យល្អរួមទាំង សម្រស់ស្អាតស្រាប់ពីធម្មជាតិគឺអាចធ្វើឲ្យលោកអាចឈរដល់ចំណុច ដ៏ខ្ពស់នៃភាពជោគជ័យក្នុងវិស័យមួយនេះផងដែរ។ ចំណែកក្រៅពីភាពជោគជ័យក្នុងការងារជាតួកុន លោកក៏បានសាងគ្រួសារយ៉ាងមានសុភមង្គលនិង ថែមទាំងមានកូនប្រុសដែលមានសម្រស់ស្អាតមិនចាញ់លោកប៉ុន្មាននោះទេ។ ដោយឡែក ក្នុងពេលក្រោយៗនេះ សង្កេតឃើញថាបច្ចុប្បន្ននេះ កូនប្រុសរបស់ ជា​ វណ្ណារិទ្ធ មួយរូបគឺធំលូតលាស់ពេញរូបពេញរាងច្រើនណាស់ ចំណែកសម្រស់វិញគឺមិនចាញ់ឪពុកប៉ុន្មាននោះទេ ដោយសម្បុរសស្អាត ទម្រង់មុខរាងពងក្រពើ កែវភ្នែកស្រស់ថ្លាតែម្តង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅក្នុងបណ្តាញសង្គម។ ក្រោយពីបានឃើញដូច្នេះ អ្នកប្រើប្រាស់បណ្តាញសង្គមក៏បានពោលពាក្យសរសើរជាច្រើន ទៅលើកូនប្រុសតារាប្រុសរូបនេះ ដែលមានរូបរាងនិង សម្រស់ស្រសសង្ហាដែរ​ ចំណែកអ្នកខ្លះវិញក៏ឆ្ងល់ថ្ងៃ នៅថ្ងៃអនាគតនឹងតើកូនប្រុសលោកនឹងស្អាតខ្លាំងប៉ុណ្ណាទៅ៕ សូមចូលទស្សនារូបភាពខាងក្រោម៖