ជា វិបុល រំលឹកបងប្អូនជាប់សែស្រឡាយចិនត្រូវសែនថ្ងៃស្អែក ប្រយ័ត្នអគ្គីភ័យ

រាជធានីភ្នំពេញ៖ ខណៈសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ពិធីសែនចូលឆ្នាំចិនចូលមកដល់ មានបងប្អូនខ្មែរមួយចំនួនដែលជាប់សែស្រឡាយ ត្រៀមរៀបចំសែ ជួបជុំបងប្អូនយ៉ាងអធិកអធម ក្នុងនោះតារាប្រុសស្រីល្បីៗជាច្រើននៅក្នុងប្រទេស ជារៀងរាល់ឆ្នាំនាំគ្នាស្លៀកពាក់ពណ៌ក្រហមយ៉ាងស្រស់ស្អាតតែម្តង ដើម្បីជាសិរីសួស្តីឆ្នាំថ្មីហេងៗដល់ក្រុមគ្រួសារ ក្រោមការរៀបចំផ្ទះយ៉ាងស្រស់ស្អាតជាមួយនឹងទិដ្ឋភាពផ្ទះដ៏ធំស្កឹមស្កៃរបស់ពួកគេ ដែលធ្វើឡើងពោរពេញដោយក្តីសុខ និងសុភមង្គលតែម្តង។ ដោយឡែកមុននេះបន្តិច ក៏ឃើញនៅលើគណនីហ្វេសរបស់ពិធីករដ៏ល្បីឈ្មោះ លោក ជា វិបុល បានបង្ហោះរូបភាពជាច្រើនសន្លឹករួមជាមួយកូនស្រីបណ្តូលចិត្ត និង ភរិយាជាទីស្រលាញ់ ដែលពូកគេបានស្លៀកពាកឈុតពណ៌ក្រហម ដើម្បីសុំសេរីស្តីស្តីឆ្នាំថ្មី និងត្រៀមទទួលពិធីសែនចូលឆ្នាំចិននៅថ្ងៃស្អែនេះ។ ជាមួយនេះដែលលោក ជា វិបុល បានភ្ជាប់ជាមួយសំណេរដាស់តឿន និងក្រើនរំលឹកដល់បងប្អូនជាប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាប់សែស្រឡាយចិនត្រូវសែនថ្ងៃស្អែក ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបញ្ហាភ្លើងធូប និងទៀន ដែលអាចបង្កជាអគ្គីភ័យ ដោយក្នុងលោកបានសរសេររៀបរាប់ថា៖ “ថ្ងៃស្អែកបងប្អូនណាសែនខ្លះ? កុំភ្លេចប្រយ័ត្នអគ្គីភ័យផងណា។ ជូនពរបងប្អូនហេងៗ”៕

តើអ្នកណាខ្លះមិនធ្លាប់ទៅលេងបឹងយក្សឡោម អាច បទ”រកស៊ីជាមួយយក្ស” បង្ហាញ ពីរូបភាពដ៏ស្រស់ស្អាតរបស់បឹងយក្សឡោម

រាជធានីភ្នំពេញ៖ “បទ (រកស៊ីជាមួយយក្យ)” របស់ កំពូល តារា ចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ដែល បាន ថត នៅ ទេស ភាព ស្អាតៗ ជា ច្រើន នៅ រមណីយដ្ឋាន បឹង យក្សឡោម នោះ កំពុងតែ ទទួល បាន ការ ចាប់អារម្មណ៍និងគាំទ្រខ្លាំង ក្នុងមួយសប្ដាហ៍សោះមានអ្នកviews២លាន៣សែនដង ។ បច្ចុប្បន្នអាល់ប៊ុមរបស់កំពូលតារាចំរៀងព្រាបសុវត្ថិ នឹងតារាចម្រៀងវ័យក្មេង តន់ ច័ន្ទស៊ីម៉ា កំពុងស្ទុះឡើងរហូតគ្មានគូប្រជែង ហើយរឿងដែលពិសេសនោះគឺគាត់កំពុងតែផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានានៅព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញកំណើនទេសចរណ៍ក្នុងស្រុក ដោយឡែកសម្រាប់បទ«រកស៊ីជាមួយយក្»សនេះ…

មក​ទស្សនា​​ MV បទ​​​​ដំបូង​​របស់ លី អ៊ីវ៉ាធីណា ក្រោយ​​​បាត់​​​មុខ​ពី​​​សិល្បៈ​​​ជាង​ ​៣​​ឆ្នាំ​​​ (មានវីដេអូ)

តារាចម្រៀងកូនកាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា ពិតជាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង​ ក្រោយពេលដែលអ្នកនាងបាន​ប្រកាស​​វិលត្រឡប់មកបម្រើអារម្មណ៍អ្នកគាំទ្រសារជាថ្មីម្តងទៀតក្រោយបាត់មុខពីសិល្បៈជាង ៣ឆ្នាំ មកនេះដោយ​សារ​ជាប់រវល់គ្រប់គ្រងភោជនីយដ្ឋានផ្ទាល់ខ្លួន។ ត្រឡប់មកវិញ​មិនទាន់បានប៉ុន្មានផងកញ្ញា លី អ៊ីវ៉ាធីណា ក៏​បានចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា “សុំស្រលាញ់​សុំអាំងប៉ាវ” ដែលជាប្រភេទបទសម្រាប់អបអរសាទរនៅក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ យ៉ាងណាមិញដើម្បីឱ្យទាន់ពេលវេលានៃពិធីបុណ្យចូលឆ្នាំចិនដោយមិនបង្អង់យូរ បទចម្រៀងដំបូង​នៃការវិល​ត្រឡប់​មក​សារ​ជាថ្មីនេះ ក៏បានចេញ MV ជាសាធារណៈនៅថ្ងៃនេះហើយ៕ ចង់ដឹងថា ទាំងសម្លេង និងការសម្តែងជាថ្មីម្តងទៀតនេះ មានភាពទាក់ទាញយ៉ាងណា សូមទស្សនា MV ខាង​ក្រោម​នេះ​៖

ញ៉ាក់អត់? នេត​ រក្សា លំដាប់រងទី៣ Miss Universe ២០២០ បង្ហាញល្វែងលើទាំងស្រុង​ ក្នងឈុតចិន

ភ្នំពេញ៖ បាំងតែប៉ុន្មានថ្ងៃទៀត នឹងឈានចូលឆ្នាំចូលឆ្នាំចិន ហេតុដូច្នេះ​ យើងប្រាកដជាបានឃើញតារាខ្មែរមួយចំនួន បានស្លៀកឈុតចិន ក៏ដូចជាបុរាណចិន បង្ហោះជាហូរហែរនៅលើបណ្តាញសង្គម កំពុងទាក់ទាញចំណាប់អារម្មណ៍មិនស្ទើរ ពីការតែងខ្លួន បែបប្លែកៗរបស់ពួកគេជាដើម។ ជាក់ស្តែងកាលពីថ្មីៗនេះ នៅលើគណនីអ៉ីនស្តារក្រាមរបស់ លំដាប់រងទី ៣ Miss Universe ២០២០​ កញ្ញា នេត​ រក្សា កំពុងទទួលបានភាពទាក់ទាញ ជាមួយគ្រងឈុត តុបតែងដូចស្នំឯក គួបផ្សំនឹងស្នៀតសក់ អមទៅនឹងក្បាច់ម៉ូតសក់ លើសពីនេះ ទឹកមុខដ៏សែនស៊ិចស៊ី កំពុងតែទទួលបានកោតសរសើរជាខ្លាំង ពីសម្រស់ដ៏សែនលេចធ្លោ ជាមួយនឹងសម្បុរពណ៌ទឹកឃ្មុំ បានធ្វើឲ្យមួយឈុតនេះពិតជាទាក់ក្រសែភ្នែករបស់មហាជន។ យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសជាងនេះ តារាស្រីរូបនេះ​ ក៏មិនភ្លេចព្រលែង ភាពស៊ិចស៊ីរបស់ខ្លួនដូចសព្វរាល់ដងផងដែរ ជាមួយបង្ហាញល្វែងខាងលើនៅចំហៀង បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែមានភាពលេចធ្លោកាន់តែខ្លាំងឡើង…

អស់ទាស់ហ្មង! ទេព បូព្រឹក្ស យកកាសែតចាស់ៗ ច្នៃជារ៉ូបម៉ូតថ្មីស្អាតប្លែកភ្នែក

រាជធានីភ្នំពេញ៖ រូបភាពមួយសន្លឹក រសប់តារាចម្រៀងឯករាជ្យកញ្ញា ទេព បូព្រឹក្ស កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរខ្លាំងពីសំណាក់មហាជន និងអ្នកគាំទ្រ ដោយរូបនាងបានតុបតែងមុខសិចស៊ីយ៉ាងស្រស់ស្អាត កែវភ្នែកស្រទន់តែមុតស្រួចទាក់ទាញខ្លាំង អ្វីដែលពិសេសនោះគឺរ៉ូបដែលនាងកំពុងស្លៀកនោះ គឺច្នៃឡើងយ៉ាងផ្ចិតផ្ចង់ ពីក្រដាសកាសែតទាំងស្រុង ដែលមើលទៅស៊ីវិល័យប្លែកភ្នែក និងមានគំនិតច្នៃប្រឌិតខ្ពស់ផងដែរ។ យ៉ាងណាក្ដី រូបភាពដ៏ស្រស់ស្អាត ពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ក្នុងការកែច្នៃរបស់ចាស់ៗឲ្យមានតម្លៃខ្លាំងនេះ ត្រូវបានគូស្នេហ៍របស់តារារ៉េបរាងខ្ពស់ស្រឡះលោក ជី ដេវីត បានរៀបរាប់ឲ្យដឹងច្បាស់ដូច្នេះថា« ឈុតនេះធ្វើឡើងពីក្រដាសកាសែតសុទ្ធតែម្តងចាស អ្នកអាចគិតថាវាជាសំរាម តែពេលនេះអាចយកវាមកច្នៃបានយ៉ាងស្អាត មិនចាញ់របស់មានតំលៃប៉ុន្មាននោះទេ»៕

ពិតទេ! សុខៗ ស្រាប់តែមានគេទ.ម្លា.យអ.ត្ត.ច.រិ.ក ស្រ្តីជើ.ងខ្លាំងនោះកាលពីយប់មិញ យ៉ាងខ្លីថាជាមនុស្ស…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ វេលាម៉ោងប្រមាណជា ១០និង៥០ នាទីយប់ មាន ក រ ណី រថយន្ត និងរថយន្ត បានបើកឆ្ល ង ស្តុបបណ្ដាលឱ្យមានជម្លោះបេីកកញ្ចក់ឌឺដងដាក់គ្នា រហូតឈានដល់ការប្រេីប្រាស់អំ ពេី ហិង្សា ប ង្ក ឲ្យស្ត្រីម្នាក់រង រ បួ ស ជាច្រើនកន្លែង ខណៈដែលជន ប ង្ក បានតេទូរស័ព្ទហៅបក្សពួកជិះម៉ូតូមកកាក់រថយន្តភាគីម្ខាងទៀត។ ដោយឡែកស្របពេលនឹងរឿងនេះផងដែរ ស្រាប់តែមានបុរសម្នាក់បានទម្លាយដោយបានខំមិនថា៖«ម្នាក់ស្រីនេះច.រិ.ក.ពា.ល.ណា.ស់.ធ្លា.ប់បើក ឡានថ.យក្រោុចេញពីផ្ទះម.ក.ប៉ះ.គេ.បើ.កផ្លូវស្រប ប៉ះ.គេ.ហើយ ចុះមកនិយាយថាអោយគេប្រើស.ម្តី គ្.មានដឹងក្បា.ល.កន្ទុយគាត់ថា “ឃើញឡានថ.យចឹងហើយនៅបើកមកទៀតត.តតុំ្នាក់នេះនិយាយរកតែឈ្លោះជាមួយគេច.រិ.កកា.ង គ្មា.ន.អ.ត្ត.ច.រិ.ក.ជា.មនុស្សទេ»៕ ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ឆ្នាំអូន ៣១! តែមើលសម្រស់ មាន សូនីតា​ នៅតែខ្ញង់ដដែល

ភ្នំពេញ៖ ទោះបីជាដកឃ្លាពីសិល្បៈ មួយរយៈមក រាជនីក្រមា​ កញ្ញា មាន សូនីតា នៅតែមានប្រជាប្រិយភាព និងទទួលកោតសើរសើរ មិនដាច់ពីមាត់ នូវសម្រស់តារាស្រីរូបនេះ ដែលបានបង្ហោះទៅលើបណ្តាញសង្គម ជារឿយៗ នូវរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ ជាក់ស្តែង កាលថ្មីៗនេះ នៅលើគណនី Sean Sithekun បានបញ្ចេញនូវកម្រងរូបភាពរបស់តារាស្រីរូបនេះ បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេសនោះមហាជនចាប់អារម្មណ៍ជាខ្លាំង នៃការប្តូរស្ទាយ៍ ថតរូបនៅលើទូក បណ្តែតលើទន្លេជាមួយទេសភាពអគារខ្ពស់ស្កឹមស្កៃ នៃទីក្រុងភ្នំពេញ។ លើសពីនេះទៀតសោត យោងទៅតាមរូបភាពប៉ុន្នានសន្លឹកនេះ​ មាន សូនីតា បានស្លៀករ៉ូបពណ៌ខ្មៅ អមជាមួយអាវក្រៅឌិនពណ៌ទឹកមាស ពិតជាសាកសមស៊ីគ្នា ទៅនឹងស្ថានភាព ថ្ងៃកំពុងរៀបលិច ជាពិសេសរំលេចនូវស្បែកម៉ងខៃ ប្រែទៅជាទឹកមាស ពិតទាក់ទាញអស់ទាស់។ យ៉ាងណាមិញ នេះមិនមែនជាលើកទី…

រូបចាក់ដោតមួយនេះ បង្ហាញថាទោះមានងារជាជំទាវ នៅ សូនីតា រឹតយល់ចិត្តស្រលាញ់ថ្នាក់ថ្នមស្វាមីមិនឲ្យទាស់ចិត្ត

ភ្នំពេញ៖ ទោះបី សព្វថ្ងៃ នៅ សូនីតា ដែលប្រិយមិត្តរាល់គ្នា​ស្គាល់តាមរយៈការសម្ដែងខ្សែភាពយន្ត ក៏ដូចជាពិធីការិនីដ៏ឆ្នើមក្នុងកម្មវិធីធំៗជាច្រើន មិនសូវលេចមុខក្នុងសិល្បៈច្រើនដូចមុនក្ដី ប៉ុ​ន្តែរូបនាង នៅតែជាទីចាប់អារម្មណ៍ពីសំណាក់ហ្វេនៗដដែល។ អ្វីដែលពិសេសនោះគឺ តារាស្រីរូបនេះ តែងបង្ហាញពីជីវិតគ្រួសារតូចមួយ មើលទៅសាមញ្ញៗ ប៉ុន្តែពោរពេញដោយសុភមង្គលយ៉ាងខ្លាំង ដោយរូបនាង តែងបង្ហោះរូបភាព និងវីដេអូសកម្មភាពនានាជាច្រើន។ លើសពីនេះ អ្វីដែលធ្វើឲ្យមហាជនកោតសរសើរដល់ នៅ សូនីតា គឺទោះបីសព្វថ្ងៃ មានងារជាជំទាវទៅហើយ ក៏នៅតែរក្សាអត្តចរិតរួសរាយ មិនឆ្មើងឆ្មៃ ជាពិសេស គោរពស្រលាញ់ថ្នាក់ថ្នមស្វាមីមិនឲ្យទាស់ចិត្ត។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អំពីសកម្មភាពដែលរូបនាង បានបង្កភាពភ្ញាក់ផ្អើលដល់ស្វាមីជាទីស្រលាញ់ក្នុងថ្ងៃខួបកំណើត លោក ទិត្យ ថាវរិទ្ធ ដោយបានរៀបចំប៉េងប៉ោងជាច្រើនក្នុងបន្ទប់ និងមានការដាក់អក្សរ Happy…

ក្រោយភ្ជាប់ពាក្យបាន៥ខែ ពេលនេះ សុផា លីនដា បង្ហាញខ្លួនជាមួយសមាជិកក្នុងផ្ទៃ យ៉ាងភ្ញាក់ផ្អើល!

ភ្នំពេញ៖ កញ្ញា សុផាលីនដា​ ដែលបងប្អូន និងប្រិយមិត្តទាំងអស់គ្នាបានស្គាល់ថា ជាតារាបង្ហាញម៉ូត និងធ្លាប់ធ្វើជាពិធីការនី ប្រចាំស្ថានីយប៉ុស្តិ៍លេខ៥ ផងដែរនោះ យោងតាមគណនីហ្វេស ប៊ុក ផ្លូវការរបស់កញ្ញា បានបង្ហោះរូបថតប្រមាណេជា៣ ទៅ៤ សន្លឹកដោយបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រិយមិត្ត និងហ្វេនៗរបស់កញ្ញា ដែលនៅក្នុងរូបនោះ គឺអ្នកនាង មានផ្ទៃពោះ បង្ហោះដោយអមភ្ជាប់ជាមួយCaption មួយឃ្លាដែលបាននិយាយថា៖ ឆ្នាំថ្មី សមាជិកថ្មី👨‍👩‍👧 សុផាលីនដា គួរ​រំឭក​ដែរ តារា​​ម៉ូដែលស្រី និង​ជា​​ពិធីការិនី​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៥ កញ្ញា សុផា លីនដា ទើប​តែ​បាន​ចាប់​ដៃ​ជាមួយសង្សារ​អាណិក​ជន​ខ្មែរ-អាមេរិក វ័យ​​ល្បាក់ ៣០ ស្តើង ជាថៅកែហាងញុំអីមួយកន្លែងផងដែរ។ តាមរយៈដំណឹងមួយនេះ បានធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើល លើសពីនេះទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកនាងនៅតែទទួលបានការស្រលាញ់…