រហូតមកដល់ពេលនេះ គេចាប់អារម្មណ៍ឃើញតារាស្រី ២ ដួងបានបន្តរស់នៅប្រទេសក្រៅប្រទេសដោយរីករាយ បើទោះបីការសម្តែងរបស់ពួកគេ បានចប់រាប់ខែទៅហើយ។ ចង់ដឹងថា តារា ២ ដួងនោះ ជានរណា សូមតាមដានទាំងអស់គ្នា៖ តារាចម្រៀងវ័យក្មេង ជាតិ សុច្ចកា នៅតែបន្តរស់នៅប្រទេសអូស្ត្រាលី បើទោះនាងបានបញ្ចប់ការសម្តែងនៅទីនោះរាប់ខែមកហើយ។ ក្នុងនោះ តារាចម្រៀង អេនឌី ដែលរួមដំណើរជាមួយនាង ក៏បានត្រលប់មកដល់ស្រុកខ្មែរតាំងពីខែកក្កដាមកហើយ។ មានការសង្ស័យថា ជាតិ សុច្ចកា អាចនឹងមានអ្នកពេញចិត្ត ហើយធានារស់នៅទីនោះ ដោយស្របច្បាប់ ព្រោះបើមិនដូច្នេះទេនាងអាចនឹងត្រលប់មកស្រុកកំណើតជាមួយលោក អេនឌី វិញបាត់ទៅហើយ។ យ៉ាងណាមិញ ទាក់ទងជាមួយរឿងនេះ ជាតិ សុច្ចកា ហាក់មិនខ្វល់ខ្វាយបកស្រាយវែងឆ្ងាយឡើយ ដោយគ្រាន់តែព្រលយខ្លីថានាងមានហេតុផលខ្លះៗ ដែលត្រូវរស់នៅទីនេះ ហើយអ្នកណាចង់និយាយអ្វីក៏និយាយទៅ…
