អាណិតណាស់! ក្រោយឃើញសភាព Sai ក្នុងការងារសប្បុរសធម៌ មើលទៅបាក់កម្លាំង និងប្រែសម្រស់ខ្លាំង

ភ្នំពេញ៖ មួយរយៈចុងក្រោយមកនេះ តារាចម្រៀងម្ចាស់បទ “ងប់ងល់” លោក Sai កំពុងតែធ្វើឲ្យមហាជនជាច្រើនមានការកោតសរសើរចំពោះទឹកចិត្ត និងការប្ដេជ្ញាចិត្តរបស់លោក ក្នុងការធ្វើសកម្មភាពរត់ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីរៃអង្គាសប្រាក់ សម្រាប់បរិច្ចាគជួយដល់មន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលគិតមកដល់ពេលនេះមានរយៈពេលជិតមួយខែទៅហើយ។ ក្នុងនោះផងដែរ ក្នុងសកម្មភាពដ៏គួរឲ្យមានមោទនភាពមួយនេះរបស់ Sai យើងឃើញថា នាពេលកន្លងមកតារាចម្រៀងរូបនេះ បានធ្វើការតស៊ូពុះពារ និងឆ្លងកាត់ឧបសគ្គជាច្រើន មិនរុញរានោះឡើយ ដើម្បីធ្វើកិច្ចការមួយនេះឲ្យបានសម្រេច ។ ជាមួយគ្នានេះដែរ បើក្រឡេកមកមើលសភាពរាងកាយរបស់ Sai ពេលនេះមើលទៅហាក់បីដូចជាប្រែប្រួលសម្រស់ និងស្រកសាច់ស្គមជាងមុន ហើយម្យ៉ាងទៀតសម្បុររបស់លោក ក៏ប្រែទៅជាខ្មៅស្រអាប់ជាងមុនឆ្ងាយណាស់ដែរ។ ហើយតាមរយៈរូបភាព ដែលលោកបានបង្ហោះនៅលើបណ្ដាញសង្គមថ្មីៗនេះ ពេលដែលមហាជន ក៏ដូចជាអ្នកគាំទ្របានឃើញហើយ ពួកគេក៏បានបង្ហាញក្ដីអាណិតអាសូរ ចំពោះការលះបង់របស់តារារូបនេះ ហើយខ្លះទៀត ក៏បានផ្ញើពាក្យលើកទឹកចិត្ត ក៏ដូចជាការជូនពរឲ្យតារាប្រុសរូបនេះ សំណាងល្អក្នុងការងារមួយនេះ…

សម្រស់ប្រពន្ធ បញ្ជាក់ពីសមត្ថភាពប្តី! ប្តីឡើងចាស់ តែប្រពន្ធនៅក្មេងដដែល ទាំងនាងអាយុ៤១ឆ្នាំទៅហើយ

កម្សាន្ត៖ រូបថតជាច្រើនសន្លឹក របស់គូស្វាមីភរិយាមួយគូ ដោយត្រូវបានបង្ហោះ ពេញហ្វេសប៊ុក ជាមួយនឹង សម្រស់របស់ភរិយា ដែលនៅតែស្រស់ស្អាត សាច់ចាំដដែល ហើយរូបថតទាំងអស់នោះ ក៏មានអ្នកស៊ែរច្រើនខ្លាំងតែម្តង ដែលច្រណែននឹងសម្រស់របស់នាង។ នៅក្នុងផេកមួយ បានបង្ហាញថា ពួកគេបានស្រលាញ់គ្នាតាំងពីក្មេងៗមកម្ល៉េះ ប៉ុន្តែដល់ពេល ចាស់ទៅដូចគ្នា បែរជា ភរិយានៅតែក្មេង ដូចជាមនុស្សស្រីអាយុ១៨ឆ្នាំ ទៅវិញ ខណៈរូបនាង មានកូន២ទៅហើយ។ ក្នុងនោះ គេមិនចង់ជឿទេថា រូបនាង មានវ័យ៤១ឆ្នាំ ចំណែកឯ ខាងប្រុស មានវ័យ៤៨ឆ្នាំ ដែលអាយុខុសគ្នាតែបន្តិចតែប៉ុណ្ណោះ តែមុខមាត់របស់ភរិយា ពិតជាស្អាត ហើយនៅពេលបណ្តើរគ្នាម្តងៗ គឺដូចជាខាងប្រុស បណ្តើរស្រីចិញ្ចឹម ឬស្រីក្មេង យ៉ាងដូច្នោះដែរ។ យ៉ាងណាមិញ ក៏មានមនុស្សជាច្រើន…

ជឿជាក់ខ្លាំង Rose ចង់ដាក់ពាក្យប្រកួត Miss Universe Cambodia?

ភ្នំពេញ៖ ជាការពិត តារាសម្តែងស្រី កញ្ញា An NaRose បានធ្វើឲ្យមហាជន ចាប់អារម្មណ៍កាន់តែខ្លាំង ជាមួយទេពកោសល្យសិល្បៈ របស់កញ្ញា មិនថាត្រឹមតែជាតារាសម្តែង​នោះ ដោយ ថ្មីៗនេះ តារាស្រីរូបនេះ​ ថែមទាំងបានចេញចម្រៀងជាហូរហែរ នៅលើបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ។ ទន្ទឹមនឹងនេះដែរ តារាស្រីស៊ីចស៊ីមួយរូបនេះ ត្រូវបានទាក់ទាញពីមហាជនថែមមួយកម្រិតទៀត ជាមួយការតុងតែង យ៉ាងស្រស់ស្អាតស្រស់សោភា ជាពិសេសនោះ រូបសម្រស់នៅក្នុងវ័យ២៧ឆ្នាំតែម្តង ជាមួយនឹងការបង្ហោះ រូបភាពជាច្រើនសន្លឹក បង្ហាញពីរូបសម្រស់ធម្មជាតិ របស់នាងផងដែរ។ យ៉ាងណាមិញ​ ជាក់ស្ដែងកាលពីថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពស៊ិចស៊ីមួយសន្លឹក អមជាមួយសារទៅកាន់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ដែលមានបំណងចង់ចូលរួមចូលប្រកួត Miss Universe Cambodia ដោយបានពោលពាក្យប៉ុន្មានថា៖ Roseគិតថាចង់ទៅប្រកួត Miss…

ក្រោយសម្រាលកូនរួច តូតា និងស្វាមី បង្ហាញរូបគ្រួសារ យ៉ាងមានក្តីសុខ

ភ្នំពេញ៖ កាលពីថ្ងៃទី ១៥​ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងល្បីឈ្មោះអ្នកនាង ម៉ាក​ សែនសូនីតា សម្រាលបានកូនប្រុសម្នាក់មានសុខភាពល្អ ហើយមានមុខមាត់គួរឲ្យក្នាញ់ខ្លាំងតែម្ដង។ ក្រៅពីកូនប្រុសមានមុខមាត់គួរឲ្យស្រលាញ់ហើយ អ្នកម៉ាក់សម័យថ្មីរូបនេះ បានជ្រើសរើសដាក់ឈ្មោះសម្រាប់កូនប្រុសដំបូងយ៉ាងខ្លី តែពិរោះ ដោយកូននាងមានឈ្មោះ ប៉ុល បូនីតតូ ដែលឈ្មោះទាំងនេះគឺយកពីឈ្មោះនាង និងស្វាមីផ្គុំចូលគ្នាតែម្ដង។​ ជាការពិត បន្ទាប់ពីសម្រាលកូនប្រុសដំបូងដោយជោគជ័យរួចមក តារាស្រីរូបនេះ កាន់តែមានសេក្ដីសុខ និងមានភាពកក់ក្ដៅក្នុងគ្រួសារជាងមុន ជាពិសេស មានស្វាមីចាំជួយមើលថែ និងថ្នាក់ថ្នមខណៈនាងនៅកូនខ្ចីបែបនេះ។ ក្នុងនោះដែរ បើងាកមកមើលរូបភាពប៉ុន្មានសន្លឹក ដែលតារារូបនេះបង្ហោះជុំគ្រួសារមានទាំងស្វាមី និងកូនប្រុសនោះបង្ហាញយ៉ាងច្បាស់ថា កូនជាចំណងដៃដ៏ធំ និងមានន័យបំផុតសម្រាប់នាងបន្ទាប់ពីរៀបការរួចមក។ មិនត្រឹមតែប៉ុណ្ណោះ បើមើលទៅទឹកមុខនាង និងស្វាមីបានបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខខ្លាំង បន្ទាប់ពីឃើញមុខកូនប្រុសផងដែរ។…