អ្នកអត់គូហាមច្រណែន! មង្គលការ ស្រី និងស្រីដូចគ្នា ភ្ញាក់ផ្អើល ពេញបណ្តាញសង្គម

ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងបណ្តាញសង្គម ដោយសង្កេតឃើញមានមង្គលការមួយ ដែលមានគូស្វាមីភរិយា គឺជាភេទស្រីដូចគ្នាដែលគេនិយមហៅថា ស្នេហាបែបTomboy និង មនុស្សស្រី ដែលសង្កេតឃើញថាមានការ Share យ៉ាងច្រើនកុះករផងដែរ។ ដោយឡែក បើយោងតាមគណនីហ្វេសប៊ុករបស់ ក្តាមប្រៃ បានបង្ហោះរូបភាពជាច្រើនទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាមួយភរិយា នៅថ្ងៃអាពាហ៍ពិពាហ៍ ដោយមានភ្ញៀវកត្តិយសចូលរួមយ៉ាងច្រើនសន្ធឹក រួមទាំងសារខ្លីមួយដែលអត្ថន័យថា៖ ស្រលាញ់ភេទដូចគ្នាឲ្យតែយើងចេះតស៊ូ និងមើលថែគ្នាបានល្អ អ្នកនិងមានថ្ងៃនេះដូចខ្ញុំដែរ ស៊ែម្នាក់មួយទៅដើម្បីឲ្យTom Tom គ្នាយើងមិនអស់សង្ឃឹមក្នុងការរៀបការ។ ក្តាមប្រៃ ក្រោយពីបានឃើញដូច្នេះរួចមកឃើញថា មានអ្នកដែលមិនទាន់រកគូឃើញមានចិត្តច្រណែនខ្លះៗដែរ និងមតិភាគច្រើនផ្សេងទៀតក៏ចូលមកសរសើរនិង ជូនពរជ័យដល់ប្តីប្រពន្ធមួយគូនេះ ដែលពួកអាចរកស្នេហ៍ពិតបាន ព្រោះថាក្តីស្នេហាពិតមិនប្រកាន់ នៅលើ ពណ៌សម្បុរ ភេទ អាយុ ឡើយ ៕ សូមចូលទស្សនារូបភាពខាងក្រោម៖

ដាច់ឆ្នាំមិនទាន់ មិត្តសម្លាញ់ទាំង ២ ប្រញាប់នាំគូស្នេហ៍ទៅស្វីតម្នាក់មួយគូនៅសមុទ្រ

កៀកឆ្លងឆ្នាំសកល ២០២១ កំពូលតារាសម្ដែងស្រីថៃជួរមុខនាង Mai Davika និង Mint Chalida បានបណ្ដើរគូស្នេហ៍ម្នាក់មួយគូៗ ទៅសាងភាពផ្អែមល្ហែមនៅតំបន់សមុទ្រយ៉ាងមានក្ដីសុខបំផុត ។ ដំណើរកម្សាន្តស្វាគមន៍ឆ្លងឆ្នាំថ្មីលើកនេះ Mai និង Mint បានបង្ហាញនូវក្ដីសុខពេញទំហឹង ព្រោះពួកគេទាំងពីរ បាននាំគូស្នេហ៍សំណព្វចិត្តគឺតារាប្រុស Ter Chatavit និង លោក Pupaa ដែលជាសង្សារនោះ ទៅធ្វើជាអ្នកថតរូបផ្ទាល់ខ្លួន តាមមើលថែពួកគេយ៉ាងយកចិត្តទុកដាក់ ហើយជាពិសេសតាមរយៈសកម្មភាព ក៏ដូចជារូបថតដែលពួកគេបានបង្ហោះនៅលើបណ្ដាញសង្គម ឃើញតែស្នាមញញឹមពោរពេញដោយក្ដីសុខ ។ មិនមែនទើបតែលើកនេះទេដែលមិត្តសម្លាញ់ដែលជាតារាល្បី ២ រូបខាងលើ នាំគូសង្សារធ្វើដំណើរកម្សាន្តយ៉ាងរីករាយជុំគ្នានោះ ប៉ុន្ដែជារឿយៗ Mai និង Mint តែងណាត់គ្នាដើរលេងចាយជីវិតហាយសូរញឹកញាប់ណាស់ ហើយរាល់ដំណើរកម្សាន្តម្ដងៗ…

ក្រៅពី ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី នៅមានកន្លែងដើរលេងច្រើនទៀត

កម្សាន្ត៖ ខេត្តមណ្ឌលគិរី គឺជាខេត្តមួយ នៅក្នុងប្រទេសកម្ពុជាដែលសម្បូរទៅដោយកន្លែងទេសចរណ៍ធម្មជាតិ ជាពិសេសទឹកជ្រោះប៊ូស្រា ជាកន្លែងកម្សាន្តដែលមានល្បីល្បាញប្រចាំ ខេត្តមណ្ឌលគិរី និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅលេងកម្សាន្ត។ មិនតែប៉ុណ្ណោះខេត្តនេះ ក៏មានទឹកជ្រោះធម្មជាតិនិងតំបន់ទេសចរណ៍ជាច្រើនកន្លែងផងដែរដូចជា៖ ១. ទឹកជ្រោះប៊ូស្រា ទឹកជ្រោះប៊ូស្រា មានចម្ងាយ ៣៨គីឡូម៉ែត្រពីទីរួមខេត្ត វាជារម្មណីយដ្ឋានដ៏ល្បីល្បាញមួយដែលមានភ្ញៀវទេសចរណ៏ជាច្រើនទៅលេងកម្សាន្ត។ ២. ទឹកជ្រោះមនោរម្យ វាជាកន្លែងដែលមានចម្ងាយជិតជាងគេពោគឺ ៥គីឡូម៉ែត្រពីទីរួមខេត្ត ដែលអាចឲ្យយើងមានភាពងាយស្រួលក្នុងការទៅលេងទីនេះ។ ៣. សមុទ្រឈើ ចម្ងាយផ្លូវនៅសមុទ្រឈើក៏ដូចទៅនឹងចម្ងាយផ្លូវទៅទឹកជ្រោះមនោរម្យដែរ គឺ៥គីឡូម៉ែត្រពីទីរួមខេត្ត។​ វាជាកន្លែងធម្មជាតិលើភ្នំ ដែលអាចឲ្យយើងថតរូបកម្សាន្តនិងគយគន់សមុទ្រឈើដ៏ល្វឹងល្វើយ។ ៤. ជ្រៃយស មានចម្ងាយ៧គីឡូម៉ែត្រ ពីទីរួមខេត្តដែលជារមណីយដ្ឋានព្រៃភ្នំនិងសំបូរទៅដោយដើមឈើធំៗដែលមានអាយុរាប់រយឆ្នាំ។ ៥. ទឹកជ្រោះរមនាទី២ មានចម្ងាយ ១២គីឡីម៉ែត្រពីទីរួមខេត្ត ដែលយើងអាចទៅមើលទេសភាពនឹងលេងល្បាក់ទឹកកម្សាន្ត។ ៦. ទឹកជ្រោះលែងទូវ ដែលមានចម្ងាយ ១៥គីឡូម៉េត្រពីទីរួមខេត្ត…

ទាន់នៅផ្ទះ សាកបញ្ចេញស្នាដៃ បង្អែមចេកពងមាន់ខ្ទិះដូងតាមបែបថៃ

កម្សាន្ត​៖ បង្អែមចេកពងមាន់ខ្ទិះដូងមួយនេះ ជាបង្អែមដែលស្រដៀងនឹងបង្អែមចេកឆឹងដែរ ប៉ុន្តែយើងធ្វើតាមរូបមន្តបែបថៃ ហើយចំណែកការចម្អិនយ៉ាងណានោះសូមមើលតាមវិធីខាងក្រោម៖ គ្រឿងផ្សំ៖ ១. ចេកពងមាន់ ១ស្និត ២. ខ្ទិះដូង ៥០០ក្រាម (យកខ្ទិះដើម) ៣. ស្លឹកតើយ (តាមចំណង់ចំណូលចិត្ត) ៤. ស្ករស ៨០០ក្រាម ៥. ស្ករត្នោត​ ១៥០ក្រាម ៦. អំបិល ១ស្លាបព្រាបាយ របៀបធ្វើ៖ ១. បកសំបកចេកឲ្យស្អាតទុកមួយឡែក។ ធ្វើទឹកស្ករដោយដាំទឹកចំនួន១លីត ដាក់ស្លឹកតើយចូលដើម្បីឲ្យមានក្លិនឈ្ងុយ ។ ពេលទឹកពុះដាក់ ស្ករសនិងស្ករត្នោត ចូលកូរវាឲ្យរលាយ រួចលើកយកមកច្រោះដើម្បីឲ្យទឹកស្ករម៉ត់ល្អ។ ២. យកទឹកស្ករដែលធ្វើហើយទៅដាំឲ្យពុះម្ដងទៀត ហើយដាក់ចេកពងមាន់ចូលទុកវាឲ្យឡើងពណ៌ក្រហមទើបស្រង់ចេកចេញ។ ៣. យើងដាំទឹកខ្ទិះដូង…

អាណិតណាស់! តួម៉ែផាន់ ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក រត់បាត់

ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ និងតាមដានយ៉ាងកៀកកិតពីវិស័យសិល្បៈខ្មែរ ច្បាស់ជាបានស្គាល់យ៉ាងច្បាស់ពី សិល្បការិនីជើងចាស់អ្នកគ្រូ កាន់ សុវណ្ណនី ផ្ទុះការគាំទ្រតាមរយៈបទ ចម្រៀងខារ៉ាអូខេរឿង «ទុំទាវ» តួជា ម៉ែផាន់ ជាក់ជាមិនខាន។ យ៉ាងណាមិញ ស្រាប់តែ ថ្មីៗនេះ បានលេចលឺដំណឹងដ៏ក្ដុកក្ដួលមកថា តារាជើងចាស់រូបនេះ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ មានម៉ូតូបុកពីក្រោយ រួចរត់បាត់តែម្ដង។ ក្នុងនោះដែរ យោងតាមប្រភពផេកសិល្បករកម្ពុជា លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា អ្នកគ្រូ កាន់ សុវណ្ណនី បានជួបហេតុការណ៍ដ៏អកុសលនេះ ម្តុំក្រោយព្រះបរមរាជវាំង ដោយបន្សល់ទុករបួសស្នាមបែកក្បាល រីឯភាគីខាងម៉ូតូរត់បាត់ទៅហើយ។ ចំណែកនៅពេលនេះ សិល្បករជើងចាស់រូបនេះ កំពុងសម្រាកព្យាបាលនៅផ្ទះផងដែរ។ ក្រោយពីបានជ្រាបដំណឹងនេះភ្លាម មានអ្នកគាំទ្រជាច្រើនបង្ហាញការព្រួយបារម្ភទៅអ្នកគ្រូ និងសិល្បករជើងចាស់រូបនេះគ្រប់គ្នា…

ក្ដីស្រឡាញ់របស់ម្ដាយ ក្លាយជារឿងដ៏ភ័យខ្លាចមួយរបស់ក្មេងស្រី Chloe ក្នុងរឿង «ម្ដាយខ្ញុំចម្លែក» (មានវីដេអូ)​

ភ្នំពេញ៖ «គ្មានអ្នកណាស្រឡាញ់កូនជាងម៉ាក់នោះទេ កូនត្រូវការម៉ាក់» តើមានរឿងហេតុយ៉ាងណា ទើបធ្វើឲ្យអ្នកម្ដាយរូបនេះ និយាយពាក្យពេចន៍ទាំងនេះទៅកាន់កូនស្រីសំណព្វចិត្តរបស់ខ្លួន? ខ្សែភាពយន្ដបែបអាថ៌កំបាំងព្រឺព្រួច រឿង «ម្ដាយខ្ញុំចម្លែក» ឬ Run កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដកម្ពុជា។ ខ្សែភាពយន្ដដែលនិយាយពីបញ្ហាផ្លូវចិត្តរបស់គ្រួសារ Shermen ដែលមានតែម្ដាយ និងកូនពីរនាក់នេះ បង្កប់ដោយអាថ៌កំបាំង និងលាយលំភាពភ័យខ្លាចពញ្ញាក់អារម្មណ៍ទស្សនិកជនគ្រប់វ័យ។ តើក្ដីស្រឡាញ់របស់ម្ដាយដាក់សម្ពាធឲ្យកូនស្រីពេក ឬ មកពីថ្នាំដែលស្មារតីមិនប្រក្រតីរវើរវាយ ឬ មានអ្វីផ្សេងអាថ៌កំបាំងពីក្រោយការពិត? បំបែកអាថ៌កំបាំងទាំងអស់នេះ ជាមួយរឿង «ម្ដាយខ្ញុំចម្លែក» ឬ Run ដែលកំពុងមានចាក់បញ្ចាំងនៅរោងភាពយន្ដ។ ចាំអីទៀត ទស្សនាទាំងអស់គ្នានៅថ្ងៃចុងសប្ដាហ៍នេះ!

សម្បុរមិនសមែនពិត តែកុមារី យ៉ង់ ស្រីនីត តែងខ្លួនក្នុងឈុតប្រពៃណី ពិតជាលេចធ្លោ

ភ្នំពេញ៖ ក្មេងស្រីនៅខេត្តមណ្ឌលគីរី ដែលមានបំណងប្រាថ្នាក្លាយជាគ្រូបង្រៀន និងជាតារាចម្រៀងនៅថ្ងៃអនាគតប្អូនស្រី យ៉ង់ ស្រីនីត បានផ្ទុះយ៉ាងខ្លាំងដោយក្តីអាណិតអាសូរពីការខិតខំប្រឹងប្រែងតស៊ូ ដើរលក់ចេកឆាបដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ថែមទាំងមានរូបសម្រស់យ៉ាងស្អាត ដូចកូនកាត់យ៉ាងដូច្នោះ។ ក្រោយល្បីមិនបានប៉ុន្មានផង ពេលនេះក្តីប្រាថ្នារបស់នាងកំពុងតែដើរទៅបន្តិចម្តងៗហើយ ស្របពេលដែល នាយពាក់មី បានហៅនាងថតរឿងខ្លីជាមួយកាលពីពេលម្សិលមិញនេះ មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃនេះក៏កាន់តែប្លែកខ្លាំង ខណៈពេលដែលកុមារីរូបនេះត្រូវបានគេហៅថតសម្អាងការ ដោយបានតុបតែខ្លួនយ៉ាងស្រស់សោភា។ ជាមួយគ្នានេះដែរ ឃើញថារូបសម្រស់ក្មេងស្រីរូបនេះ ពេលតុបតែងខ្លួនបែបនេះ មើលទៅពិតជាប្លែក និងស្អាតខ្លាំង ទោះបីជាសម្បុរមិនសយ៉ាងណា តែនាងពិតជាលេចធ្លោខ្លាំង ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីអមជាមួយនឹងទឹកមុខយ៉ាងគួរឲ្យស្រលាញ់ផងនោះ។ ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនឃើញហើយនាំគ្នាសរសើរ និងជូនពរដល់ប្អូនស្រីឲ្យជោគជ័យកាន់តែខ្លាំង សម្រេចបំណងរបស់ខ្លួនផងដែរ៕ រូបភាពពី៖ សំអាងការ ប្រសិទ្ធសិរី សូមទស្សនារូបភាពខាងក្រោមនេះ៖

ទៀត​ហើយ! ស្រី​អូន​ ត្រូវ​គេ​ជ្រុល​បុកឡាន​ ខូច​ខាត​ធ្ងន់​ធ្ងរ ថែមទាំងចិត្តបុណ្យជួយដល់… (មានវីដេអូ)

កម្សាន្ត៖ បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ក្រោយពី​ម្ចាស់​ផលិតផល ​ដ៏ល្បីឈ្មោះ​​មួយគឺ ​អ្នក​នាង​ស្រី​អូន ​បាន​បង្ហោះ​លើ ​បណ្តាញសង្គម​​គរណី​ហ្វេសប៊ុករបស់ ​​អ្នក​នា​ងអំពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដែល​រថយន្ត​មួយ​ បាន​បើកមិនប្រយ័ត្ន ទៅបុកកង់​បី​ហើយ ក៏​ជ្រុល​មកបុក​ឡាន​ទាំង​២​របស់ ​អ្នក​នាង​ខូច​ខាតយ៉ាង​ធ្ងន់​ធ្ងរ។ ជុំ​វិញ​ករណី ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ខាង​លើ​នេះ​ក៏ត្រូវ​បាន​ជន​រងគ្រោះ​ អ្នក​នាង​ស្រី​អូន​ ​បានចេញមុខ​​ បញ្ជាក់​​ឲ្យ​ដឹង​ថា ​ឡាន​ទាំង​២របស់​អ្នកនាង​ដែល​ត្រូវ​​គេបុកត្រូវនោះ​គឺមួយ​ឡាន​ម៉ាក​Lexus៥៧០ និងមួយទៀត​ម៉ាកLand Cruiser ដែលប៉ាន់ស្មាន​តម្លៃ​ខូច​ខាត ​អស់​ប្រហែលជា​៣០,០០០ ម៉ឺន​ដុល្លារអាមេរិក​​។ ក៏ប៉ុន្តែ ក្នុង​បញ្ហា​នេះ ​​អ្នក​នាងមិន​ដេញ​ដោល ​ក៏ដូច​ជា​​ទាម​ទារ​សំណងអ្វី ​​ពីម្ចាស់​ឡាន​បង្កនោះទេ​​តែ​គ្រាន់​តែ​ចង់​សុំ​ឲ្យ​ម្ចាស់​ឡាន​នោះ ដោះ​ស្រាយ​ជាមួយ​នឹង ​ម្ចាស់​កង់​បី​ដែល​បាន​បុក​ត្រូវ​នឹង​ទារឲ្យចេញ​ថ្លៃ​ខូចខាត​ដល់ ​ម្ចាស់​កង់​៣នោះ ចំនួន​៣,០០០ដុល្លារ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ម្ចាស់​ឡានបង្ក ​បែរជា​មិន​ព្រម​សង ​ហើយចូលខ្លួនដោះស្រាយ ដោយ​លើកឡើង​ថា ​អាងខ្លួន​មាន​ខ្សែធំ ហើយក៏​បើក​ឡាន…

កូនភ្លោះទាំង៣ របស់អតីតតារាសម្តែង ឈុំ ស៊ីថា ត្រៀមសម្រាលឆាប់ៗ ខណៈសម្រស់ភរិយាឡើងខ្ញង់ ឡោ រក្សា, Khmerload

កម្សាន្ត៖ ជឿជាក់​ថា ​បង​ប្អូន​ភាគច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​នៅ​ អតីត​តារា​សម្តែង​លោក​ ឈុំ ស៊ី​ថា​ដែល​កន្លង​មក ​លោក​ក៏​ធ្លាប់​បាន ​បង្ហាញខ្លួន ​ក្នុង​វិស័យ​សិល្បៈផ្នែក​សម្តែង​ បាន​មួយ​រយៈពេល​ដែរ​ក៏ប៉ុន្តែ​ក្រោយ​មក ​លោក​ក៏​បាន​ផ្អាកពី ​ការ​សម្តែង​​ទៅវិញ​។ ដោយឡែក​ថ្មីៗនេះ ​អតីត​តារាសម្តែង ប្រុស​រូបនេះ បាន​បង្ហោះ​រូបថត​យ៉ាង​ផ្អែម​ល្ហែម​ជាមួយ​នឹង​ភិរិយា ​ដែល​កំពុង​ពរពោះ។ តែអ្វី​ដែល​បាន​​ធ្វើ​ឲ្យ​ គេចាប់​អារម្មណ៍នោះគឺ​លោក​​បានសរសេរ រៀប​រាប់​​បញ្ជាក់ ​បែបនេះ​ថា ​ភិរិយា​របស់​លោក ​កំពុងពរពោះ ​កូន​ភ្លោះ​ចំនួន​៣រូប បាន​៨​ខែ​ហើយ ​ត្រៀម​នឹង​សម្រាល ​ក្នុង​រយៈពេល​ដ៏​ខ្លី​ ខាង​មុខនេះ ផងដែរ​។ ជារួម​នេះ​ គឺជាដំណឹង​ដែល​គួរ​ឲ្យ​ចូល​រួម​អប​អរ ​ហើយក៏ជា​ដំណឹង​ដ៏គួរឲ្យភ្ញាក់​ផ្អើលមួយ ​ផងដែរ​។ ព្រោះ​ជាក់​ស្តែង​ កន្លង​មក​កម្រ​មាន ​អ្នក​ពរពោះ​កូន​ភ្លោះ​ម្តង​៣រូបបែបនេះ ​ខ្លាំងណាស់​។ ហើយ​ចំណុច​មួយ​ទៀត ​ដែល​ធ្វើ​ឲ្យ ​អ្នក​លេង​បណ្តាញសង្គម​កត់​សម្គាល់នោះគឺ…