ស្រីៗសុំខ្មាស! មើលមួយភ្លែត ប្រាកដជាច្រឡំធំមិនខាន សៃ ហ្វុន កាន់តែស្អាតដូចស្រីពិត

រាជធានីភ្នំពេញ ៖ ជាក់ស្តែង ប្រសិនបើយើងក្រឡេកទៅមើល រឿងធម្មជាតិដែលយើងមិនអាចប្រកែកបានមួយនោះ គឺភេទ ជាមួយនេះ ភេទ ជាអ្វីមិនអាចកែប្រែបាន ប៉ុន្តែ ក្នុងយុគ្គសម័យកំព្យូទ័រនេះ ភេទ ពិតជាអាចកែប្រែបានទាំងស្រុង។ គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរភេទនេះ អាចកើតឡើងបានតាមរយៈ ការកែសម្ផស្ស។ ប្រសិនបើ អ្នកទាំងអស់គ្នាជឿជាក់ថា រឿងធម្មជាតិមិនអាចកែប្រែបាននោះ អ្នកទាំងអស់គ្នាមកមើល ពីសម្រស់របស់បុរសម្នាក់នេះដែលបានកែភេទទៅជាមនុស្សស្រីបានសឹងតែស្អាតជាងមនុស្សស្រីដទៃទៀតផង។ គួរបន្ថែមថា រូបនាងមានឈ្មោះថា សៃ ហ្វុន មានធម្មជាតិដើមកំណើតជាមនុស្សប្រុស តែមានចិត្ត និងបេះដូងជាមនុស្សស្រី ទើបធ្វើឲ្យនាងសម្រេចចិត្ត ទទួលការវះកាត់កែសម្ផស្សឲ្យទៅជាមនុស្សស្រី។ លើសពីនេះទៅទៀត ឥលូវនេះ រូបនាងក៏មានហាងកែសម្ផស្សផ្ទាល់ខ្លួនផងដែរ។ មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកមិនបានដឹងពីរឿងនេះទេ នោះអ្នកនឹងជឿជាក់១០០% ថារូបនាងមានភេទស្រី តាំងពីកំណើតជាក់ជាមិនខាន មិនថាសម្លេង…

ទប់ទឹកភ្នែកលែងជាប់ ក្រោយកូនស្រី ម៉េង កែវពេជ្រចិន្តា ច្រៀងមួយឃ្លា ចាក់ទម្លុះបេះដូងម្តាយ (មានវីដេអូ)

កម្សាន្ត៖ ដូចគ្រប់ៗគ្នាបានជ្រាបរួចមកហើយថា តារាចម្រៀងស្រីស្រស់ស្អាតចាស់វស្សាប្រចាំព្រះរាជាណាចក្រកម្ពុជា​អ្នកនាង ម៉េង កែវពេជ្រចិន្តា ជាតារាមួយរូប ដែលជាអាយដលរបស់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ប្រិយមិត្តបងប្អូនបានជ្រាបរួចមកហើយ តារាចម្រៀងស្រីដែលមានទឹកដមសំនៀង ពីរោះដែលបំពេរអារម្មណ៍ ទាំងចាស់ ទាំងក្មេងជាមួយសំនៀងដ៏ពីរោះរន្តំដួងចិត្តមិនឱ្យជិនណាយឡើយ។ ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងពោរពេញដោយបទពិសោធន៍ និង សមត្ថភាព រូបនេះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធី 3Fun Channel Cambodia ជាមួយកូនស្រីជាទីស្រលាញ់របស់អ្នកនាង។ ក្នុងនោះដែរ កូនស្រីរបស់អ្នកនាង ម៉េង កែវពេជ្រចិន្តា មានឈ្មោះថា ម៉េង កែវពេជ្ជតាសង្វារពេជ្រ ក៏បានបង្ហាញថ្វីដៃ បង្ហើបសំនៀងដ៏ក្រអួនក្រអៅ ធ្វើឱ្យអ្នកមា្តយទប់ទឹកភ្នែកលែងជាប់ ក្តុកក្តួលអារម្មណ៍ ដោយមើលទៅ កូនស្រីរបស់អ្នកនាង មានសម្លេងសូរសៀងមិនចាញ់អ្នកម្តាយឡើយ តាមពាក្យចាស់មួយពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ មែន។…

ប្រជាជនមីយ៉ាន់ម៉ា នាំគ្នាសម្រុកទៅដកលុយចេញពីទូ ATM និងទិញអីវ៉ាន់ស្តុកទុក ខណៈប្រទេសកំពុងធ្លាក់ក្នុងការធ្វើរដ្ឋប្រហារពីសំណាក់យោធា

មីយ៉ាន់ម៉ា៖ តាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រជាជនមីយ៉ាន់ម៉ា បាននាំគ្នាសម្រុកទៅដកលុយចេញពីទូ ATM និងធនាគារ ព្រមទាំងបានទិញអីវ៉ាន់ និងចំណីអាហារស្តុកទុក ពីព្រោះតែភ័យខ្លាចនឹងភាពអសន្តិសុខដែលកំពុងកើតមាន ខណៈប្រទេសកំពុងធ្លាក់ក្នុងការធ្វើរដ្ឋប្រហារពីសំណាក់យោធា។ ទន្ទឹមនឹងនោះ សមាគមធនាគារមីយ៉ាន់ម៉ាបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ធនាគារមីយ៉ាន់ម៉ាទាំងអស់បានសម្រេចបិទសេវាកម្មហិរញ្ញវត្ថុជាបណ្តោះអាសន្ននៅថ្ងៃច័ន្ទនេះ ដោយសារតែការតភ្ជាប់បណ្តាញសេវាអ៊ីនធើណិតកំពុងរអាក់រអួល ហើយប្រព័ន្ធទំនាក់ទំនង និងសេវាទូរស័ព្ទក៏មិនអាចហៅចេញចូលបានទៀត ក្នុងស្ថានភាពនយោបាយបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា ខណៈនេះយោធាមីយ៉ាន់ម៉ាកំពុងគ្រប់គ្រងស្ថានការណ៍ ហើយកងទ័ពជាច្រើនត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវក្នុងរដ្ឋធានី ណៃពិដោ និងទីក្រុង យ៉ាងហ្គន បន្ទាប់ពីពួកគេបានចាប់ឃុំខ្លួនមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀត ក្នុងបំណងចង់ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលបច្ចុប្បន្ន ដោយមិនសុខចិត្តទៅនឹងលទ្ធផលនៃការបោះឆ្នោតកាលពីខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD បានឈ្នះភ្លូកទឹកភ្លូកដីទៅលើគណបក្សគាំទ្រដោយយោធារបស់ខ្លួននោះ និងបានចោទប្រកាន់ថា…

ទីបំផុត រកឃើញហើយ! លីវ ជីលី ជាតំណាងកម្ពុជា ចូលប្រកួត Miss Grand International 2021 ខាងមុខ

កម្សាន្ត៖ ក្រោយពីមានបញ្ហារកាំរកូសគ្នារវាងបវរកញ្ញាឯក សេង រដ្ឋា និង ក្រុមហ៊ុន មហាហង្ស ត្រូវបានបញ្ចប់ដោយ សេង រដ្ឋា ត្រូវបានដកខ្លូនចេញពី Miss Grand Cambodia ២០២០ ដែលជាអតីតបេក្ខភាពត្រូវតំណាងកម្ពុជានោះ ដែលបានបន្សល់នូវការរិះគន់ និង មិនពេញចិត្តពីសំណាក់មហាជនជាអ្នកតាមដានរួចមក។ នាថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ក្រុមហ៊ុន មហាហង្ស បានធ្វើការឡាយផ្ទាល់ពីជ្រើសរើស ដោយបានសម្រិតសម្រាំង និង រកឃើញហើយនូវ បវរកញ្ញាឯកទី១ គឺ កញ្ញា លីវ ជីលី ដែលត្រូវជាបេក្ខជនត្រូវទៅតំណាងកម្ពុជានៅក្នុងការប្រកួត Miss Grand…

កុំចេះតែហ៊ាន! តារាស្រី Instagram ល្បីល្បាញម្នាក់ ត្រូវបានបាត់បង់ជីវិតភ្លាមៗក្រោយវះកាត់ត្រគៀកអោយធំ (មានវីដេអូ)

បរទេស៖ ជាការពិតណាស់ដែលនាង Joselysn Cano ជា​អ្នក​ច្នៃ​ម៉ូដ តារា​ម៉ូដែល និង​តារា​លើ​បណ្ដាញ​សង្គម Instagram ដែល​ល្បី​ឈ្មោះ​ហៅ​ថា «Mexican Kim Kardashian» នោះ បាន​ទទួល​មរណភាព​ហើយ ក្រោយ​រូបនាង​ធ្វើ​ការ​វះកាត់​លើក​ត្រគាក​បន្ថែម ។ ជាក់ស្ដែងដំណឹង​មរណភាព​របស់​នាង មិន​ទាន់​ត្រូវ​បាន​ខាង​ក្រុម​គ្រួសារ​ទម្លាយ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​គាំទ្រ​របស់​នាង បាន​អះអាង​ថា បាន​ឃើញ​ពិធី​បុណ្យ​សព​នាង​នៅ​លើ​បណ្ដាញ​សង្គម Youtube ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ពុធ ទី ១៦ ខែ​ធ្នូ ឆ្នាំ ២០២០ កន្លង​ទៅ ។ ដំណឹង​ដ៏​ក្រៀមក្រំ​នេះ ត្រូវ​បាន​បែក​ធ្លាយ​កាល​ពី​ថ្ងៃ​អង្គារ លើ​បណ្ដាញ​សង្គម Twitter របស់​មិត្ត​រួម​អាជីព​ជា​ម៉ូដែល​របស់​នាង​ម្នាក់​ឈ្មោះ Lira Mercer ដោយ​ក្នុង​សារ​នោះ​នាង​បាន​សរសេរ​ថា «អូ​ព្រះ​អើយ! Joselyn…

កូនស្រីលោកឧកញ៉ា ឡេង ណាវ៉ាត្រា មានទេពកោសល្យ និងសមត្ថភាពធ្វើរឿងមួយនេះមិនចាញ់តួកុន (មានវីដេអូ)

រាជធានីភ្នំពេញ ៖ មានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម ស្របពេលបានឃើញពីភាពប៉ិនប្រសព្វរបស់កូនស្រីអ្នកជំនួញវ័យក្មេងឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានអាយុទើបតែប៉ុន្មានឆ្នាំ ខណៈថ្មីៗកន្លងទៅនេះកូនស្រីម្ចាស់ផលិតកម្ម Galaxy Navatra អាចយកចម្រៀងដែលកំពុងល្បីល្បាញខ្លាំង «មនុស្សចាស់នឹកកូនក្មេង» របស់កញ្ញា តន ចាន់សីម៉ា មកធ្វើត្រាប់មិនចាញ់តួរកុនអាជីពឡើយ ។ យ៉ាងណាទន្ទឹមនឹងភាពប៉ិនប្រសព្វ និងភាពក្លាហានមោះមុតអាចសម្ដែងជូនបងប្អូនទស្សនាដោយគ្មានភាពអៀនខ្មាសនោះ កូនស្រីអតីតពលករកូរ៉េរូបនេះបានបង្ហាញពីសមត្ថភាព និងទេពកោសសល្យដែលស្ទើរនឹកស្មានមិនដល់ឈរថតសម្អាងការយ៉ាងស្រស់ស្អាត ជាមួយនឹងសំលៀកបំពាក់ប្រពៃណីខ្មែរក្នុងទឹកមុខញញឹមពព្រឹមធ្វើឱ្យផ្ទុះការសរសើរពេញបណ្ដាញសង្គមសាកសមជាកូនស្រីរបស់ម្ចាស់ផលិតកម្ម

ខ្ជូតខ្លាំងណាស់! ក្មេងស្រីជប៉ុនអាយុ២ឆ្នាំម្នាក់នេះ កំពុងអង្រួនបេះដូងអ្នកលេងអ៊ីនធឺណេត ដោយការឡើងប្រឡងចម្រៀង (មានវីដេអូ)

ជប៉ុន៖ ក្មេងស្រីជប៉ុនអាយុ២ឆ្នាំម្នាក់ឈ្មោះថា ណូណូកា មូរ៉ាកាតា មានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញអ៊ីនធឺណេត ដោយសារកាយវិការនិងការច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា «ឆ្កែប៉ូលិស» (いぬのおまわりさん) នៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារលើកទី៣៥ ដែលប្រព្រឹត្តទៅនៅសង្កាត់រ៉ុបប៉ុនជី ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្មេងស្រីរូបនេះបានឈ្នះមេដាយប្រាក់ តាមរយៈការប្រកួតប្រជែងដ៏ខ្លាំងកំពូលផងដែរ។ ចម្រៀងមួយបទនេះរៀបរាប់ពីឆ្កែប៉ូលិស ដែលបានជួបកូនឆ្មាតូចកំពុងតែយំ ព្រោះវង្វេងផ្លូវ។ បទចម្រៀងដែលក្មេងស្រីតូច ណូណូកា បានលើកយកមកបកស្រាយ មានអ្នកចូលទស្សនានៅលើយូធូប ដល់ទៅរាប់លាននាក់ឯណោះក្នុងរយៈពេលដ៏ខ្លី។ មហាជនមានការខ្នាញ់មាឌដ៏តូចរបស់ក្មេងស្រីជប៉ុនរូបនេះ ហើយបង្កើតជាចម្ងល់ថាតើក្មេងរូបនេះមានកម្ពស់ប៉ុន្មាន។ បើយោងតាមការបង្ហោះរបស់ម្ដាយក្មេងស្រីរូបនេះបានបញ្ជាក់ថា ណូណូកា មានកម្ពស់៨៤សង់ទីម៉ែត្រ ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សំឡេងដ៏ស្រួយស្រែសរបស់នាងតូចបានឆក់យកបេះដូងមហាជន មិនស្រលាញ់មិនបាន ព្រោះរាងតូចសំឡេងក៏បាន បូករួមទាំងភាពក្លាហាននិងប៉ិនប្រសប់ផងដែរ។ មិនតែប៉ុណ្ណោះ គេឃើញថាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានចែករំលែកការឡើងសម្ដែងបទចម្រៀងមួយនេះរបស់ ណូណូកា យ៉ាងច្រើន និងសរសើរថាខ្ជូតខ្លាំងមែនទែន។…

ពេលទំនេររៀនធ្វើមីអឺរ៉ុបនេះញុំាទៅ ស៉្ពាហ្គីទីល្បីថាឆ្ងាញ់ អ្នកណាៗក៏ចូលចិត្ត

កម្សាន្ត ៖ យើងប្រាកដជាស្គាល់មីអឺរ៉ុបម៉្យាងនេះហើយ ស៉្ពាហ្គីទី ជាអាហារដែលគេអាចយកវាទៅធ្វើបានច្រើនរសជាតិ ដូចជាសាច់ជ្រូក សាច់គោ សាច់មាន់ គ្រឿងសមុទ្រ ប្រហិតផ្សេងៗតាមចំណង់ចំណូលចិត្ត។ ប៉ុន្តែស៉្ពាហ្គីទីដែលល្បី គេចូលចិត្តញុំាច្រើនជាងគេនោះគឺ ស៉្ពាហ្គីទីសាច់គោចិញ្ច្រាំ។ រៀនធ្វើតែមួយមុខនេះ យើងអាចធ្វើស្ព៉ាហ្គីទីរសជាតិផ្សេងៗបានដោយគ្រាន់តែធ្វើតាមវិធីខាងក្រោមនេះ ៖ គ្រឿងផ្សំ៖ ១. សាច់គោចិញ្ច្រាំ មីស៉្ពាហ្គីទី ២. ប៉េងប៉ោះ ហាន់ជាដុំៗ ៣. ម្សៅស៊ុប ស្ករស ៤. ខ្ទឹមសចិញ្ច្រាំ របៀបធ្វើ៖ ១. យើងត្រូវស្រុះសរសៃមីជាមុនសិន ដោយដាក់ដាំទឹកក្នុងឆ្នាំងមួយឲ្យពុះ ហើយដាក់សរសៃមីចូលទុករហូតដល់ទន់ល្មមស្រង់ចេញទុកមួយឡែក។ ២. ដាក់ខ្ទះចាក់ខ្លាញ់ចូលទុកឲ្យក្ដៅហើយដាក់ខ្ទឹមសចូលបំពងឲ្យឈ្ងុយ បន្ទាប់មកដាក់សាច់គោចិញ្ច្រាំចូល ឆាវាត្រឡប់ចុះត្រឡប់ឡើង ដាក់ម្សៅស៊ុប ស្ករស ប៉េងបោះ…

ព្រះនាងតូច នរោត្តម ជេនណា ស្រស់ស្អាតខ្លាំង ពេលគ្រងឈុតមាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង

រាជធានីភ្នំពេញ: ព្រះនាងតូច នរោត្តមជេនណា ដែលត្រូវជាព្រះរាជបុត្រីរបស់អ្នកអម្ចាស់ នរោត្តម បុប្ផា និងជាព្រះរាជនត្តាលួត របស់សម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្រ្តខ្មែរទូទៅ បានស្គាល់អំពីព្រះរានសមត្ថភាពរបស់ព្រះនាងនៅក្នុងវិស័យសិល្ប: ដោយព្រះនាង មិនត្រឹមតែមានសមត្ថភាព នៅក្នុងការបកស្រាយបទចម្រៀងនោះទេ តែព្រះនាងក៏មានទម្រង់ភ័ក្រល្អ គួបផ្សំ និងសមត្ថភាពនានាដែលរួមទាំងការអាចចេះមានបន្ទូលរហូតដល់ទៅ៣ភាសាផងដែរ។ ថ្មីៗនេះយោងទៅតាមគណនីហ្វេកបុក ផ្លូវការរបស់ព្រះនាង បានបង្ហោះសារដ៏មានអត្ថន័យ រួមទាំងព្រះឆាយាល័ក្ខរបស់ព្រះនាងនៅក្នុងការដែលព្រះនាងគ្រងឈុតមាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង ដោយព្រះនាងមានព្រះបន្ទូលយ៉ាងមានអត្ថន័យថា: ប្លែក និងពិសេសណាស់ ម៉ូតសម្លៀកបំពាក់ច្នៃថ្មីឈ្មោះថា មាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង! ខ្ញុំមានអារម្មណ៍ប្លែក និងរំភើបអស្ចារ្យ ពេលដែលបានគ្រងឈុតមួយនេះ។ បងប្អូនទាំងអស់មានអារម្មណ៍ដូចខ្ញុំដែររឺទេ? អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺ ក្រណាត់ប៉ាក់បានត្រូវជាងចំណានច្នៃអោយចេញជារាងផែនទីនៃប្រទេសកម្ពុជា និងខណ្ឌព្រំប្រទល់ខេត្តទាំង២៥របស់កម្ពុជាយើងថែមទៀត។ ខ្ញុំសូមអរគុណ និងសរសើរអស់ពីចិត្តចំពោះការច្នៃប្រឌិតដ៏ប្លែកភ្នែក ប្លែកអារម្មណ៍មួយនេះ។ ខ្ញុំសូមលើកទឹកចិត្តបងៗដោយការគាំទ្រពេញទំហឹងចំពោះការច្នៃម៉ូតសម្លៀកបំពាក់បូរាណខ្មែរក្នុងការច្នៃប្រឌិតខ្ពស់ ប្លែកភ្នែក…