ឥណ្ឌា៖ ក្មេងស្រីជនជាតិឥណ្ឌាម្នាក់ មកពីរដ្ឋ Tamil Nadu ទើបត្រូវបានគេចុះឈ្មោះចូលទៅក្នុងសៀវភៅវកំណត់ត្រាពិភពលោក UNICO Book of World Records កាលពីថ្ងៃអង្គារ ទី១៥ ខែធ្នូ កន្លងទៅថ្មីៗនេះ តាមរយៈសមត្ថភាពចម្អិនម្ហូបយ៉ាងឆាប់រហ័សរបស់នាងចំនួន ៤៦មុខ នៅក្នុងរយៈពេលត្រឹមតែ ៥៨នាទីប៉ុណ្ណោះ។ កុមារី SN Lakshmi Sai Sri ដែលជាអ្នកបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយនេះ បាននិយាយថា នាងចាប់អារម្មណ៍ក្នុងការចម្អិនម្ហូប និងត្រូវបានបង្ហាត់បង្រៀនដោយម្ដាយរបស់នាងផ្ទាល់។ តួយ៉ាង តាមរយៈបទសម្ភាសន៍ជាមួយនឹងវេបសាយព័ត៌មានឥណ្ឌា ANI នាងបាននិយាយយ៉ាងដូច្នេះថា៖ ខ្ញុំបានរៀនធ្វើម្ហូបពីម្ដាយរបស់ខ្ញុំ ហើយខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ដែលខ្ញុំបានសម្រេចគោលដៅមួយនេះ។ កុមារី Lakshmi ទន្ទឹមនឹងនេះដែរ អ្នកស្រី N…
