បទ «មុនអូនមានស្វាមី បងនៅឯណា» ផ្អើលគេរិះគន់ខ្លាំង ពេញហ្វេសប៊ុក (មានវីដេអូ)

ភ្នំពេញ: បទ មុនអូនមានប្តីបងនៅឯណា ដែលជាស្នាដៃនិពន្ធ និងសម្រួលតន្រ្តីរបស់ តារាចម្រៀងដ៏ល្បីប្រចាំនៅក្នុងផលិតកម្មសាន់ ដេ គឺលោកប៊ូទី និងជាការច្រៀងឡើងវិញដោយកញ្ញា Vita បាននិងកំពុងតែផ្ទុះការរិះគន់ ខ្លាំងនៅក្នុងបណ្តាញសង្គម ជាពិសេសនៅក្នុងស្រទាប់បុរសៗដែលជាស្វាមី មិនសូវពេញចិត្តចំពោះទំនុកច្រៀងបទចម្រៀង និងអត្ថន័យបទនេះប៉ុន្មានទេ។

យ៉ាងណាមិញ នៅក្នុងការបង្ហោះវីដេអូនៃបទចម្រៀងនេះវិញ ក៏មានមហាជនជាច្រើនបានផ្តល់មតិរិះគន់ខ្លាំងនៅក្នុងបណ្តាញសង្គម ជាពិសេសគឺបានរិះគន់ចំៗ ចំពោះបទចម្រៀងនេះគឺថា អត្ថន័យនៃបទចម្រៀងនេះ បានបង្ហាញពីស្រ្តីដែលមានប្តីហើយ តែនៅលួចលាក់មានបុរសផ្សេងទៀត ចង់ដឹងថាតើបទចម្រៀងនេះ មានអត្ថន័យយ៉ាងដូចម្តេច?

ខាងក្រោមនេះ គឺជាបទ មុនអូនមានប្តីបងនៅឯណា ចង់ដឹងថាមានអត្ថន័យយ៉ាងដូចម្តេចសូមចូលរួមទស្សនាទាំងអស់គ្នា:

Leave a Reply