ព្រះនាងតូច នរោត្តម ជេនណា ស្រស់ស្អាតខ្លាំង ពេលគ្រងឈុតមាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង

រាជធានីភ្នំពេញ: ព្រះនាងតូច នរោត្តមជេនណា ដែលត្រូវជាព្រះរាជបុត្រីរបស់អ្នកអម្ចាស់ នរោត្តម បុប្ផា និងជាព្រះរាជនត្តាលួត របស់សម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្រ្តខ្មែរទូទៅ បានស្គាល់អំពីព្រះរានសមត្ថភាពរបស់ព្រះនាងនៅក្នុងវិស័យសិល្ប: ដោយព្រះនាង មិនត្រឹមតែមានសមត្ថភាព នៅក្នុងការបកស្រាយបទចម្រៀងនោះទេ តែព្រះនាងក៏មានទម្រង់ភ័ក្រល្អ គួបផ្សំ និងសមត្ថភាពនានាដែលរួមទាំងការអាចចេះមានបន្ទូលរហូតដល់ទៅ៣ភាសាផងដែរ។

ថ្មីៗនេះយោងទៅតាមគណនីហ្វេកបុក ផ្លូវការរបស់ព្រះនាង បានបង្ហោះសារដ៏មានអត្ថន័យ រួមទាំងព្រះឆាយាល័ក្ខរបស់ព្រះនាងនៅក្នុងការដែលព្រះនាងគ្រងឈុតមាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង ដោយព្រះនាងមានព្រះបន្ទូលយ៉ាងមានអត្ថន័យថា:

ប្លែក និងពិសេសណាស់ ម៉ូតសម្លៀកបំពាក់ច្នៃថ្មីឈ្មោះថា មាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង! ខ្ញុំមានអារម្មណ៍ប្លែក និងរំភើបអស្ចារ្យ ពេលដែលបានគ្រងឈុតមួយនេះ។ បងប្អូនទាំងអស់មានអារម្មណ៍ដូចខ្ញុំដែររឺទេ? អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺ ក្រណាត់ប៉ាក់បានត្រូវជាងចំណានច្នៃអោយចេញជារាងផែនទីនៃប្រទេសកម្ពុជា និងខណ្ឌព្រំប្រទល់ខេត្តទាំង២៥របស់កម្ពុជាយើងថែមទៀត។ ខ្ញុំសូមអរគុណ និងសរសើរអស់ពីចិត្តចំពោះការច្នៃប្រឌិតដ៏ប្លែកភ្នែក ប្លែកអារម្មណ៍មួយនេះ។ ខ្ញុំសូមលើកទឹកចិត្តបងៗដោយការគាំទ្រពេញទំហឹងចំពោះការច្នៃម៉ូតសម្លៀកបំពាក់បូរាណខ្មែរក្នុងការច្នៃប្រឌិតខ្ពស់ ប្លែកភ្នែក តែរក្សាអត្តសញ្ញាណនៃព្រលឹងជាតិយើង ដោយមិនចម្លងពីបរទេស។

ព្រះនាងតូចជេនណា
ចង់ដឹងថាព្រះនាងស្រស់ស្អាតខ្លាំងកម្រិតណា នៅពេលដែលព្រះនាងគ្រងឈុតដ៏អស្ចារ្យមួយនេះ ខាងក្រោមនេះ ជាព្រះឆាយាល័ក្ខរបស់ព្រះនាងក្នុងឈុត មាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង

Leave a Reply