ទាំងស្អាត ទាំងចរិតល្អ តែចុងក្រោយ ស្រីពេជ្រ ត្រូវប្តីក្បត់ មានកូនជាមួយអ្នកផ្សេង ពេលនេះ លែងគ្នា ក្រោយស្រលាញ់គ្នា១១ឆ្នាំ

ភ្នំពេញ: អ្នកនាង យ៉ាន់ ស្រីពេជ្រ ដែលប្រជាពលរដ្ឋខ្មែទូទៅរ ជាពិសេសអ្នកដែលគាំទ្រវិស័យសិល្ប:បានស្គាល់ថាអ្នកនាង ជាតារាសម្តែង និងជាតារាម៉ូដែល ស្រីម្នាក់ប្រចាំប្រទេសកម្ពុជា ដែលមានភាពល្បីល្បាញខ្លាំង នៅក្នុងរង្វង់សិល្ប:។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមគណនី ហ្វេកបុក ផ្លូវការរបស់នាងបានបង្ហោះសារ ភ្ជាប់ជាមួយនិងរូបភាពអាពាហ៍ពិពាហ៍ អមដោយលិខិតលែងលះរវាងអ្នកនាង និងស្វាមី ចែករំលែកតាមហ្វេកបុក រហូតដល់ហ្វេនៗមានការឆ្ងល់ខ្លាំង ។

ចង់ដឹងពីមូលហេតុលម្អិត នៃការលែងលះរវាង ស្រីពេជ្រ និងស្វាមីយ៉ាងណានេះ ខាងក្រោមនេះជាការសារបកស្រាយរបស់អ្នកនាង ប្រាប់ជូនមហាជននៅលើហ្វេកបុក:

ពីរពេលនេះម៉ោងនេះទៅយើងទាំងពីរនាក់លែងពាក់ព័ន្ធអ្វីនិងគ្នាទៀតហើយ ហើយក៍លែងជាប្តីប្រពន្ធនិងគ្នាទៀតដែរ ពេលវេលារយះពេល11ឆ្នាំដែលយើងបានជួបគ្នាបានស្រលាញ់គ្នាកាន់ដៃគ្នាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែពេលនេះវាបានចប់សប់គ្រប់អស់ហើយ ជួបគ្នាធ្វើអ្វីបើគង់និងមានថ្ងៃនេះ អ្វីដែលខ្ងុំស្អប់បំផុតគឺការបែកបាក់គ្នា ខ្ងុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយដើម្បីតែគ្រួសារមួយនេះ និងមិនចង់អោយកូនខ្ងុំកំព្រាឱពុកដូចខ្ងុំទៀត តែអ្វីដែរខ្ងុំទទួលបានមកវិញគឺមានតែភាពផិតក្បត់លួចលាក់ តែផ្លូវមួយនេះបងជាអ្នកជ្រើសរើស ពាក្យសុំទោសមួយម៉ាត់វាមិនអាចកែប្រែអ្វីបានទៀតទេ គ្រប់យ៉ាងវាហួសពេលអស់ហើយ បងបានសំរេចចិត្តក្បត់ខ្ងុំរួចទៅហើយ ថែមទាំងធ្វើអោយស្រីម្នាក់នោះមានកូនជាមួយបងថែមទៀត តើបងគិតថាវាជារឿងលេងសើចមែនទេ ពាក្យសុំទោសវាមិនអាចលុបលាងកំហុស និងការឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ដែរបងបានធ្វើមកលើខ្ងុំបានទេ ហើយគ្រួសារមួយនេះគឺបងជាអ្នកបំផ្លាញវាដោយផ្ទាល់ដៃរបស់បងចឹងហើយបងមិនបាច់ស្តាយក្រោយទៀតទេ បងទៅចុះទៅនៅជាមួយគេអោយមានក្តីសុខចុះកុំបារម្មណ៍ កូនស្រីយើងមួយខ្ងុំនិងមើលថែគាត់អោយបានល្អបំផុតដោយដៃរបស់ខ្ងុំផ្ទាល់ ហើយក៍សុំផ្តាំទៅស្រីម្នាក់នោះដែលព្យាយាមមកបំផ្លាញគ្រួសារគេទាំងដឹងថាគេមានប្រពន្ធមានកូនហើយនៅតែទុកកូនដើម្បីបញ្ឈឺចិត្តប្រពន្ធគេនិងទាក់ប្តីគេចង់អោយគ្រួសារគេបែកបាក់គ្នានោះ ពេលនេះនាងបានដូចចិត្តហើយ តែកុំភ្លេចថាកម្មពារវាមានពិតណា នាងសាងអ្វីដាក់ខ្ងុំនិងគ្រួសារខ្ងុំកម្មពារនោះនាងអ្នកទទួលយកចុះ ថ្ងៃនេះនាងអាចសប្បាយនៅពេលដែលឃើញខ្ងុំយំ តែថ្ងៃក្រោយអាចជាវេនរបស់នាងក៍ថាបាន ខ្ងុំស្លូតណាស់មិនធ្វើអ្វីនាងទេ ព្រោះខ្ងុំមានតំលៃជាមនុស្ស ហើយនេះក៍ជាសារផ្តាំទៅមនុស្សប្រុសទាំងទ្បាយដែរមានប្រពន្ធហើយមុននិងចង់យកស្រីក្រៅមកលេងសើច ត្រូវគិតអោយបានច្បាស់ថាតើវាអាចបំផ្លាញគ្រួសារយើងដែររឺអត់ កុំអោយមានវិបត្តិសារីដោយសារតែការលេងសើចរបស់យើងព្រោះវាអាចធ្វើអោយយើងបាត់បង់គ្រប់យ៉ាងក៍ថាបាននៅថ្ងៃណាមួយ #ជីវិតពិតនៃស្នេហា មានជួបហើយក៍មានបែក

Leave a Reply