មានរឿងអ្វី? ឆៃ លីដាឡែន បង្ហោះរូបអង្គុយលើរទះរុញ ហើយនិយាយបែបនេះ

ភ្នំពេញ៖ តារាសម្ដែង និងតារាចម្រៀងស្រីអ្នកនាង ឆៃ លីដាឡែន ទោះធ្លាប់បានផ្អាកពីសិល្បៈមួយរយៈ តែពេលនេះនាងកាន់តែទទួលបាននូវប្រជាប្រិយភាពខ្លាំង ដែលមានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ ម្យ៉ាងវិញទៀត តាមការសង្កេតឃើញថា តារារូបនេះរឹតតែមានភាពមមាញឹក ជាមួយការងារថតខ្សែភាពយន្តជាបន្តបន្ទាប់ផងដែរ។

បើងាកមកមើលជីវិតរស់នៅក្រៅវិស័យសិល្បៈវិញ ពេលនេះតារារូបនេះ កំពុងមានក្ដីសុខរស់នៅជាមួយកូនស្រីម្នាក់ បើទោះបីជាស្ត្រីមេម៉ាយចិញ្ចឹមកូនតែម្នាក់ឯងក៏ដោយ។ ក្នុងនោះដែរ អ្នកគាំទ្រធ្លាប់តែឃើញស្នាមញញឹម និងភាពសប្បាយរីករាយរបស់អ្នកម៉ាក់សម័យថ្មីរូបនេះ​ តែប៉ុន្មានម៉ោងមុននេះ អ្នកនាង ឆៃ លីដាឡែន បានបង្ហោះរូបភាព អង្គុយលើរទះរុញនៅក្នុងមន្ទីពេទ្យ អមនឹងទឹកមុខយ៉ាងក្រៀមក្រំ ជាពិសេស នាងបាននិយាយថា៖

សង្ឃឹមថាថ្ងៃស្អែក ឯងពិតជាមិនអីទេ​ដាឡែន​ ស៊ូៗ ឯជាស្រីដែលរឹងមាំ ហេីយជាស្រីដែលពូកែ​ សង្ឃឹមថ្ងៃស្អែកឯងអាចទ្រាំបាន។
សម្ដី អ្នកនាង ឆៃ លីដាឡែន
គួរបញ្ជាក់ផងដែរថា ក្រោយបង្ហោះរូបនៅមន្ទីពេទ្យយ៉ាងដូច្នេះរួច តារាសម្ដែងស្រីរូបនេះ មិនទាន់បានប្រាប់ដំណឹងនៅឡើយទេថា នាងចូលសម្រាកព្យាបាលនៅមន្ទីពេទ្យដោយសារជំងឺអ្វី តែទោះបីជាយ៉ាងណា ក៏មានមិត្តភក្ដិរួមអាជីព និងអ្នកគាំទ្រជាច្រើនបានចូលទៅ Comment ជូនពរតារារូបនេះ ឲ្យឆាប់ជាពីជំងឺ និងមានសុខភាពល្អគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply