ស្អាតៗណាស់! មកមើលរូបភាព Pre-Wedding របស់ កែវ សុខផេង និងគូដណ្ដឹង ស្វីតកប់សារីហ្មង

កម្ពុជា៖ ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ភាគច្រើន ជាពិសេសអ្នកចូលចិត្តតាមដានបាល់ទាត់ក្នុងស្រុក ប្រាកដជាបានស្គាល់រួចមកហើយនូវជម្រើសជាតិកម្ពុជាកីឡាករ កែវ សុខផេង។ រម្លឹកកាលពីខែមករា ឆ្នាំ២០២០កន្លងទៅ ខ្សែបម្រើឆ្នើមរបស់ក្លិប វិសាខា រូបនេះ បានដឹកដៃគូស្នេហ៍ ដ៏ស្រស់ស្អាតចូលរោងភ្ជាប់ពាក្យ ដើម្បីបញ្ចប់ភាពនៅលីវរបស់ខ្លួន។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រូបភាព Pre-Wedding ជាច្រើនសន្លឹករបស់ សុខផេង ត្រូវបានលេចធ្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសង្កេតឃើញខ្សែបម្រើវ័យ២៨ឆ្នាំ ជាមួយគូដណ្ដឹង ថតរូបនៅឯតំបន់ព្រៃកោងកាង ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត បង្ហាញនូវភាពផ្អែមល្ហែម និងរូម៉ែនទិកនៃសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរ៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ ថារូបភាពរបស់ សុខផេង និង គូដណ្ដឹង ស្វីតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply