យូរៗម្ដង ហ៊ិន ច័ន្ទនីរ័ត្ន ស្លៀកឈុតប៊ីគីនី យ៉ាងស៊ិចស៊ីទាក់ភ្នែក

ភ្នំពេញ៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាពិធីការិនី និងតារាសម្ដែងស្រី ដែលតែងតែទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងសង្គមសិល្បៈ ដោយតារារូបនេះមានសមត្ថភាពខ្ពស់ អាចធ្វើទស្សនិកជនជាច្រើនពេញចិត្ត នូវស្នាដៃនាង​គ្រប់ពេលតែម្ដង។ ក្រៅពីមានទេពកោសល្យ តារាស្រីរូបនេះ ក៏មានរូបសម្ផស្ស ស្រស់សោភា មានមន្តស្នេហ៍តែម្ដង ម្យ៉ាងវិញទៀត ពេលរៀបចំខ្លួនម្ដងៗសមសួនទាក់ភ្នែកខ្លាំង។

មិនតែប៉ុណ្ណោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន តែងតែបង្ហោះទាក់ទងនឹងសកម្មភាពឯកជនផ្ទាល់ខ្លួន តាមរយៈការងារ និងការដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានាផងដែរ។ ក្នុងនោះដែរ គ្រប់សកម្មភាព ដែលតារារូបនេះផុសម្ដងៗ តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងហ្វេនៗ ដោយឡែក គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហោះរូបភាព យ៉ាងទាក់ទាញក្នុងសម្លៀកបំពាក់ស៊ិចស៊ីទៀតផង។

លើសពីនេះទៅទៀត មុននេះ ពិធីការិនីឆ្នើមរូបនេះ បានផុសរូបពេលទៅដើរលេងនៅសមុទ្រ ព្រមទាំងស្លៀកក្នុងឈុតប៊ីគីនី បង្អួតរាងស្រឡូន សាច់សខ្ចី មើលទៅពិតជាស៊ិចស៊ីតែម្ដង។ ក្នុងនោះដែរ បើទោះបីវ័យកាន់តែមុខ តែរូបសម្រស់ និងស្បែកតារារូបនេះ នៅតែចាំ តឹងណែន ស្រស់ស្អាត មិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ។

តួយ៉ាង ក្រោយបង្ហោះរូបភាពថ្មីស្លៀកនៅឈុតប៊ីគីនីនេះរួច ក៏ត្រូវបានអ្នកគាំទ្រ នាំគ្នាសរសើរពីរូបឆោម ដ៏ស្រស់ផូរផង់របស់នាងគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply