ក្រោយពេលអតីតភរិយា ក្លាយជាTomboy ស្រាប់តែ Apassin និយាយថា…

ថៃ៖ ធ្វើឲ្យមានការត្រេកអរយ៉ាងខ្លាំង ចំពោះហ្វេនៗជាច្រើន ក្រោយពីបានដឹងថា តារាសម្ដែងប្រុស លោក Apassin និង អតីតភរិយា គឺបានវិលត្រលប់មកនៅរស់នៅក្នុងផ្ទះជាមួយគ្នា ដើម្បីមើលថែរក្សាកូនរបស់អ្នកទាំងពីរផង តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ អតីតភរិយាដ៏ស្រស់ស្អាតរូបនេះ ក៏បានកែតម្រូវរូបរាង ប្រែក្លាយខ្លួនទៅជា Tom ថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នៅក្នុងការផ្លាស់ប្ដូររូបរាងថ្មីរបស់អតីតភរិយាខ្លួន លោក​ Apassin ក៏បានចេញមកបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន ពិចារណា ដោយមិនគិតពីភេទ ដែលនេះគឺជាសេរីភាពផ្ទាល់ខ្លួន ហើយវាក៏បានធ្វើឲ្យអ្នកណាម្នាក់ ត្រូវឈឺចាប់នោះដែរ ព្រមទាំងបានសរសើរពីអតីតភរិយាខ្លួន ថាជាអ្នកម្តាយដ៏ល្អម្នាក់ ផងដែរ។

នៅក្នុងការបង្ហោះនេះ លោក Apassin បានបញ្ជាក់ថា៖

ចរិតលក្ខណៈផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ខ្ញុំគិតថា វាជាសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ។ នៅ ពេលយើង ធ្វើជាម្ចាស់នៃជីវិតរបស់យើង មនុស្សគ្រប់រូប តែងតែមានសេរីភាព ក្នុងការជ្រើសរើស និងបង្ហាញថា យើងជានរណា ដោយសារតែ នោះគឺជាជីវិតរបស់មនុស្សម្នាក់ៗ ផងដែរ។ វាគឺជា រឿងសំខាន់មួយ ដែលចំណង់ចំណូលចិត្តផ្ទាល់ខ្លួន មិនបានបង្កឱ្យមានបញ្ហាដល់អ្នកដទៃ ទាំង ភេទ អាយុ វិជ្ជាជីវៈ ល្អនិង អាក្រក់ គឺំមានភាពខុសគ្នា ទៅតាមធម្មជាតិរបស់មនុស្សម្នាក់ៗ ហើយ មនុស្សដែលមានតម្លៃបំផុតគឺ ត្រូវតែមានទទួលខុសត្រូវ ចំពោះភារកិច្ចរបស់ពួកគេ ហើយតែងតែផ្តល់កិត្តិយសដល់អ្នកដទៃជានិច្ច នោះហើយគឺជាមនុស្សល្អ។

ជាមួយនឹងសារបង្ហោះនេះ ក៏មានបណ្ដាអ្នកគាំទ្រជាច្រើន ពិតជាបានយល់ស្របជាមួយ និងកោតសរសើរចំពោះគំនិតរបស់លោក ថែមទាំងជាឪពុកម្តាយ ដែលបានធ្វើឲ្យគ្រួសារមានភាពកក់ក្តៅ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply