វេជ្ជបណ្ឌិត ដែលឆ្លងជំងឺកូវីដ-១៩ និងប្រែសម្បុរជាខ្មៅ បានបង្ហាញខ្លួនលើកដំបូង បន្ទាប់ពីជាសះស្បើយ

ចិន៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០កន្លងទៅ មានវេជ្ជបណ្ឌិតពីរនាក់ ដែលមានឈ្មោះថា Yi Fan និង Hu Weifeng អាយុ៤២ឆ្នាំដូចគ្នា បានឆ្លងជំងឺកូវីដ-១៩ កំឡុងពេលព្យាបាលអ្នកជំងឺនៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងវូហាន ប្រទេសចិន។

ជាមួយគ្នានេះដែរ ស្បែករបស់វេជ្ជបណ្ឌិតទាំងពីរ ក៏បានប្រែពណ៌ទៅជាខ្មៅស្រអាប់ ដោយបណ្ដាលមកពីថ្នាំអង់ទីប៊ីយូទិច ដែលពួកគាត់ទាំងពីរបានលេបកំឡុងពេលទទួលការព្យាបាល។ ហើយជាអកុសល នៅដើមខែមិថុនា លោកវេជ្ជបណ្ឌិត Hu បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីព្យាយាមតស៊ូជាមួយជំងឺអស់​រយៈ​ពេល៥ខែ។

យ៉ាងណាមិញ កាលពីថ្ងៃចន្ទ ទី២៦ ខែតុលាដើមសប្ដាហ៍នេះ លោកវេជ្ជបណ្ឌិត Yi បានបង្ហាញខ្លួនឲ្យសាធារណជនបានឃើញជាលើកដំបូងបំផុត បន្ទាប់ពីគាត់បានជាសះស្បើយពីជំងឺកូវីដ-១៩ និងស្បែករបស់គាត់ក៏បានវិលទៅរកសភាពដើមវិញផងដែរ។

ហើយចំពោះការបង្ហាញខ្លួននេះដែរ ត្រូវបានធ្វើឡើង ដើម្បីជាការអរគុណទៅដល់ក្រុមវេជ្ជបណ្ឌិត ដែលបានខិតខំប្រឹងប្រែងព្យាបាលគាត់កន្លងមក រហូតដល់ជាសះស្បើយឡើងវិញ។ ហើយឥឡូវនេះ គាត់រស់នៅដោយធម្មតា និងមិនត្រូវការជំនួយពីមន្ទីរពេទ្យឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply