ទូច ស្រីលក្ខណ៍ បង្ហោះសារ ទម្លាយការឈឺចាប់ខ្លាំង ក្រោយស្វាមីប្តឹងទាមទារកូន

កន្លងមកគ្រប់គ្នាក៏បានដឹងរួចមកហើយថា អ្នកមេម៉ាយ រូបស្រស់ ទូច ស្រីលក្ខណ៍ ដែលជាតារាចម្រៀង និង សម្ដែង បានបែកបាក់ស្វាមីជាជនជាតិ កាណាដា ព្រមទាំងបានបន្សល់នូវចំណងដៃអាពាហ៍ពិពាហ៍ កូនប្រុស គួរឲ្យស្រឡាញ់ម្នាក់។

ជារឿយៗ គេតែងសង្កេតឃើញថា តារាស្រីរូបនេះ និយមទម្លាយអារម្មណ៍ពិតរបស់ខ្លួន អមជាមួយនូវសារដែលមានអត្ថន័យ អប់រំ ការផ្ដល់កម្លាំងចិត្ត ក៏ដូចជាភាពរឹងមាំសម្រាប់ស្រ្តីគ្រប់រូប ដែលគួរយកគំរូតាមផងដែរ។

យ៉ាងណាមិញ ទោះជាតែប្រកាន់ជំហររឹងមាំជាអ្នកម្តាយត្រូវចិញ្ចឹមកូនតែម្នាក់ឯងក្តី តែ ទូច ស្រីលក្ខណ៍ ក៏ធ្លាប់បានបានបង្ហោះសារពីការលំបាក និង ភាពឈឺចាប់ម្តងម្កាលនៅឡើយពីការបែកបាក់របស់នាង និង អតីតស្វាមីរូបនោះ ។

តួយ៉ាងនៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ទូច ស្រីលក្ខណ៍ បានបង្ហោះសារមួយឃ្លា ដោយភ្ជាប់រូបភាពជាមួយកូនប្រុសប្រាប់ពីរឿងរ៉ាវនៃការឈឺចាប់របស់ខ្លួន និង កូនប្រុស កំឡុងពេលដែលអតីតស្វាមីកំពុងក្រេបទឹកឃ្មុំជាមួយនឹងគូស្នេហ៍ថ្មី។

សារនោះនាងបានរៀបរាប់ថា «បើដើរចេញ ការបានសម្រេចហើយ ម្តេចឡើយមកប្តឹងទារកូនរកប្រកាច់អី ចុះពេលកូនឈឺដេកពេទ្យមិនប្រកាច់មកមើលកូនទៅ ពេទ្យគេគ្មានហាមឃាត់ឱពុកមិនឲ្យមកមើលកូនឯណា? គេមិនមាត់អស់អ្នកឯង ដូចជាបានដៃណាស់ ! កូនប្រពន្ធរស់វេទនាពួកអ្នកឯងទៅក្រេបទឹកឃ្មុំយ៉ាងរំភើបរីករាយ ហើយបង្ហោះរូបភាពយ៉ាងរីករាយអស្ចារ្យ មកប្រហារកូននឹងខ្ញុំជាម្តាយយ៉ាងឈឺចាប់បំផុត។ ចាំណា អ្នកឯងដូចជាមិនខ្លាចច្បាប់ក្នុងប្រទេសកម្ពុជារបស់ខ្ញុំបន្តិចសោះ បើដេកឱបគ្នាសុខហើយ ចុះម្តេចឡើយមកបោះដុំភ្លើងឲ្យកូននឹងម្តាយគេឈឺទៀត»៕

Leave a Reply