ខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំ អ្នកគ្រូ ផេនស៊ី បង្ហោះសារបែបនេះឱ្យស្វាមីសំណព្វចិត្ត

មហាជនគ្រប់គ្នាសុទ្ធតែបានស្គាល់រួចមកហើយតារាកំប្លែងស្រីថៃល្បី នាង Tukky ដែលទស្សនិកជនតែងហៅថា អ្នកគ្រូ ផេនស៊ី ដោយនាងជាតារាកំប្លែងម្នាក់ពូកែកំប្លុកកំប្លែង សម្ដែងមានទេពកោសល្យច្រើនមិនថាសម្ដែងជាតួកំប្លែងក្នុងរឿង ឬ ក្នុងកម្មវិធីកម្សាន្តផ្សេងៗ សុទ្ធសឹងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ។

ទន្ទឹមនឹងនេះដែរ ងាកចូរទៅមើលរឿងរ៉ាវជីវិតរបស់តារាកំប្លែងស្រីនេះវិញម្ដង ថាតើជីវិតរបស់នាងពិតជាមានក្ដីសុខដូចដែលនាងធ្វើឱ្យមហាជនមានក្ដីសុខនោះដែរយ៉ាងណា?

យ៉ាងណាមិញ ថ្មីៗនេះគេឃើញថា នាងទើបតែបង្ហោះរូប និង សារដ៏មានន័យក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំរបស់នាងបង្ហាញពីសុភមង្គលគូជីវិតនាងទៅកាន់ទស្សនិកជន ដោយក្នុងនោះបានសរសេរថា «ក្នុងថ្ងៃនេះ កាលពី ៤ ឆ្នាំមុនគឺជាថ្ងៃដែលពួកយើងស្គាល់ពាក្យថាគ្រួសារ ដោយយើងទាំង ២ នាក់បានកាន់ដៃគ្នាកសាងវាឡើងមក ជាមួយនឹងក្ដីសុបិន ភាពអត់ធន់ ការតស៊ូគ្រប់រឿងរ៉ាវផ្សេងៗ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលខ្លះរឿងរ៉ាវមួយចំនួនដែលមិនគួរស៊ូ ក៏យើងនៅតែស៊ូបន្តទៅមុខ ជីវិតគូអាពាហ៍ពិពាហ៍ ពាក្យថាប្តីប្រពន្ធ គឺវាចារឹកជាប់ជាប្រពៃណីមួយ ព្រោះវាការផ្ដល់តម្លៃមួយទៅឱ្យកូនស្រី នៃក្រុមគ្រួសារខាងស្រីផងដែរ ។ គ្រប់គ្រាន់ហើយនៃជីវិតគូមួយនេះ អរគុណដល់ស្វាមីសំណព្វចិត្តរបស់អូន យើងនឹងបន្តកាន់ដៃគ្នាស្រឡាញ់គ្នាជារៀងរហូត ២៥.ធ្នូ.២០២០» ។

ពិតជាមានន័យណាស់សម្រាប់គូជីវិតក្រុមគ្រួសាររបស់អ្នកគ្រូផេនស៊ី ក្រោយពីមានការបង្ហោះសារ និង រូបភាពក្នុងថ្ងៃអាពាហ៍ពិពាហ៍រួចមកមានអ្នកគាំទ្រជាច្រើនបានចូលបញ្ចេញមតិអបអរសាទរ ក៏ដូចជាសរសេរសារជូនពរទៅកាន់អ្នកទាំងពីរឱ្យស្រឡាញ់គ្នាដល់ចាស់សក់ស្កូវ ៕

Leave a Reply