ឆ្នាំថ្មីស្អែកខានស្អែកនេះ តារាចម្រៀងហង្សមាស៣៣រូបច្រៀង៧ភាសាក្នុងបទតែមួយអបអរ (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ក្នងឱកាសអបអរឆ្នាំថ្មី ឆ្នាំសកល 2021 និងឈានចូលមកដល់នៅក្នុងពេលខាងមុនេះ ផលិតកម្មរស្មីហង្សមាសក៏បានបញ្ចេញបទចម្រៀងជាច្រើនបទសម្រាប់អបអរឆ្នាំថ្មី 2021។ ជាក់ស្តែងនៅមុននេះបន្តិចផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទចម្រៀងមួយបទជាចំណងដៃឆ្នាំថ្មី ដែលមានតារាចម្រៀង៣៣នាក់ច្រៀងរួមគ្នាបកស្រាយជា៧ភាសាដែលបទចម្រៀងមានចំណងជើងថា៖ «សួស្ដីឆ្នាំសកល (Happy New Year 2021)»។

ផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ក៏បានភ្ជាប់ជាមួយសំណេរបញ្ជាក់ថា៖ «ពិសេសខ្លាំងណាស់មួយបទនេះ! Idol ដល់ទៅ 33 នាក់ច្រៀងរួមគ្នាជា 7ភាសាដើម្បីអបអរឆ្នាំថ្មីឆ្នាំសកល 2021 ជាមួយប្រិយមិត្តទាំងអស់គ្នា! សូមរីករាយទស្សនាទាំងអស់គ្នាហើយច្រៀងតាម Idol អ្នក”៕

Leave a Reply