ក្រោយភ្ជាប់ពាក្យរួច សូដា នីតា កំពុងពរពោះកូនដំបូង?

ភ្នំពេញ៖ តារាសម្ដែង និងតារាចម្រៀងជើងចាស់កញ្ញា សូដា នីតា ថ្មីៗនេះ បានសម្រេចចិត្តភ្ជាប់ពាក្យស្ងាត់ៗជាមួយតារាសម្ដែង លោក យុទ្ធ ឋានៈ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនឹងដំណឹងនេះគ្រប់គ្នា។ បន្ទាប់ពីភ្ជាប់ពាក្យរួច គេតែងតែឃើញគូណ្ដឹងមួយគូនេះ ឧស្សាហ៍បណ្ដើរគ្នានៅតាមទីសាធារៈ ព្រមទាំងបង្ហាញសកម្មភាពស្នេហាបែបចាស់ទុំ មើលទៅស្វីតតែម្ដង។

យ៉ាងណាមិញ បើទោះទើបតែទាក់ទងគ្នា និងសម្រេចចិត្តចាប់ដៃគ្នាកសាងជីវិតគូ ហើយឲ្យចាស់ទុំដឹងលឺទាំងសងខាងរួចមក ក៏ត្រូវបានអ្នកគាំទ្រជាច្រើន ពោលគ្យសរសើរពីជីតគូកញ្ញា សូដា នីតា ថាសមនឹងគ្នាគូដទៃឡើយ។ ក្នុងនោះដែរ មុននេះបន្តិច តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនចាប់អារម្មណ៍ម្ដងទៀត ខណៈបង្ហោះរូបភាពស្វីតៗជាមួយគូដណ្ដឹង និងមិត្តភក្ដិ Suprise ខំខេកមុនថ្ងៃកំណើត។ ដោយនៅលើនំខេកនោះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ពេលនេះ នាងកំពុងពរពោះកូនក្នុងផ្ទៃ ហើយពាក្យមួយឃ្លាដែល លោក យុទ្ធ ឋានៈ បានសរសេរលើនំខេកនោះថា៖

សូមឲ្យអូនមានសុខភាពល្អទាំងម្ដាយ និងកូន ហើយមានស្នាមញញឹមឲ្យបានច្រើនណាប្រពន្ធសម្លាញ់។

ពាក្យសរសេរលើនំខេក សូដា នីតា
តួយ៉ាង បើទោះបី តារាស្រីរូបនេះ មិនទាន់បានប្រកាសថាខ្លួនកំពុងមានផ្ទៃពោះក៏ពិតមែន ប៉ុន្តែបើយោងតាមការសរសេរពាក្យជូនពរនៅលើនំខេកខួប បានបង្ហាញថាតារាស្រីរូបនេះ កំពុងតែមានទម្ងន់កូនដំបូង។

គួរបញ្ជាក់ផងដែរ មួយរយៈចុងក្រោយនេះ គេតែងតែឃើញ កញ្ញា សូដា នីតា ស្លៀកក្នុងសម្លៀកបំពាក់រលុងៗជានិច្ច ហើយអ្វីដែលចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនោះ ពេលនេះតារារូបនេះក៏ជិតក្លាយជាម្ដាយគេក្នុងពេលឆាប់ៗ ខណៈនាងកំពុងពរពោះកូនក្នុងផ្ទៃយ៉ាងដូច្នេះ៕

Leave a Reply