ឆ្នាំ២០២០ តន់ ច័ន្ទសីម៉ា មានអ្នកចូលមើល 525 លានដង

រាជធានីភ្នំពេញ ៖ ផុតយប់នេះឆ្នាំ២០២០នេះ នឹង ត្រូវ ឆ្លងចូល ឆ្នាំ ២០២១ ហើយបើនិយាយពី views បទចម្រៀងរបស់ តន់ ចន្ទសីម៉ា វាពិតជាមិនគួរឲ្យជឿដែលតារាចម្រៀង វ័យក្មេងរូបនេះប្រើពេលមិន ដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់មានអ្នកចូលទស្សនាសរុបរហូតដល់ទៅ525M ។ នេះបើតាមបង្ហាញឲ្យ ដឹង​លើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។

ផ្អែកតាមរបាយការណ៍ពីផេកផ្លូវការ របស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺ ជាកំពូលតារាចម្រៀងក្មេងម្នាក់ដែលមានអ្នក ទស្សនាច្រើនជាងគេនៅកម្ពុជានៅឆ្នាំ២០២០នេះមានរហូត ដល់ទៅជាង 525.M លានដងឯណោះ។

ក្នុងចំណោមល្បីៗរបស់នាងគេឃើញ បទ “ឡាន សារ៉ែន ” បានឈរនៅលេខរៀងទី 1 ដោយមានអ្នក views រហូតដល់ ទៅ 31.90M ត្រឹមតែ១០ខែលេខរៀងទី 2 បទ” ដណ្ដឹងអូនទៅ” មាន អ្នក viewsរហូត ដល់ ទៅ 29.80M ត្រឹមតែ៩ខែលេខរៀងទី3 បទ “ចង់សុំ Wifi “មានអ្នក views រហូតដល់ទៅ25.00M ត្រឹមតែ៥ ខែ​ប៉ុ​ណ្ណោះ។

តាមការវាយតម្លៃរបស់លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ ផលិតកម្ម Galaxy Navatra នៅ ឆ្នាំ ២០២១ តន់ ចន្ទសីម៉ា នឹងឈរលំដាប់កំពូលបន្តទៀតហើយ views បទចម្រៀងរបស់នាងនឹង កើនឡើង​ដល់ទៅ១០០០លាន ដង ដែលចំនួននេះគឺពិបាកនឹងមានតារាចម្រៀងរូបណាអាចដណ្ដើមតំណែងនាងបាន នោះឡើយនេះបើផ្អែកតាមសន្ទុះនៃការ គាំទ្របទពិសោធន៍ភាពរីកចម្រើន របស់នាង។ បែបណាក្ដីអ្នកគាំទ្រ ដូចជាអ្នក សិល្បៈទាំងអស់កំពុងតែចាំមើលថាតើ អាចមានតារា ចម្រៀងណា ដែលអាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ!៕

Leave a Reply