ម្ចាស់ពាន Cambodia’s Got Talent យឿន ពិសី ស្វែងរកជំនួយ ជួយប្អូនស្រីម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងនិង ម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទី១ លោក យឿន ពិសី បានដង្ហើយស្រែករកជំនួយសប្បុរសធម៌ ដើម្បីទៅកាន់ស្ត្រី២នាក់ ដែលកំពុងតែខ្វះថវិកាព្យាបាលរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងសភាពធ្ងន់ធ្ងរ កាលពីកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ជាក់ស្តែង ទោះបីជាតារាប្រុសមិនបានជាប់សាច់ឈាម គឺដោយសារសេចក្តីអាណិតឈឺឆ្អាល ក៏ជម្រុញទឹកចិត្តឲ្យរូបលោក ស្វែងរកជំនួយសប្បុរសធម៌ ដោយសាររបួសរបស់ជនរងគ្រោះមានសភាពធ្ងន់ធ្ងរខ្លាំងពេក គាប់ជួនទាំងជីវភាពគ្រួសារមានការខ្វះខាត ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទូទាត់ទៅនឹងការព្យាបាល។

ក្នុងនោះដែរ លោក យឿន ពិសី ក៏បានភ្ជាប់ជាការបង្ហោះជាសារមួយទៅក្នុងបណ្តាញសង្គមថា៖

គាត់បានជួបរឿងគ្រោះថ្នាក់ចរាចរណ៍នៅ
ថ្ងៃទី២៧ខែ១១ ត្រូវប្រះឆ្អឹងត្រគាកបីកន្លែង ភ្នែកខូចម្ខាង
បាក់ឆ្អឹងមុខក្រោមភ្នែកអស់ម្ខាង ធ្មេញបាក់អស់ទៀតបងប្អូនអើយ បាក់ខ្ទង់ច្រមុះបីកំណាត់ ហើយនៅពេលនេះគាត់បានដឹងខ្លួនខ្លះហើយតែនិយាយបានតិចៗតែស្ដាប់គាត់និយាយមិនច្បាស់ទេ គាត់នៅខ្វះខាតថវិកាច្រើនណាស់ សូមបងប្អូនមេតាជួយដល់គាត់ផង តាមសទ្ធារបស់បងប្អូន
លេខទូរស័ព្ទរបស់ឪពុកជនរងគ្រោះ : ០៨៩ ៨២៦ ៩១៥។

យឿន ពិសី
ជាចុងក្រោយ តារាចម្រៀងវ័យក្មេងមួយរូបនេះ សង្ឃឹមយ៉ាងមុតមាំថានឹងមានសប្បុរជនច្រើនចូលរួមសកម្មភាពមនុស្សធម៌នេះ ដើម្បីជួយទៅកាន់ស្ត្រីទាំងពីរនាក់ ដែលកំំពុងខ្វះខាតថវិកាសម្រាប់ការព្យាបាលផងដែរ៕

សូមបងប្អូនចូលទស្សនារូបភាពខាងក្រោម៖

Leave a Reply