ពេជ្រ សោភា បង្ហាញភាពផ្អែមល្ហែមជាមួយ ឈឹម សក្កដា អមជាមួយសារបែបនេះទៀត

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យនៅទូទាំងប្រទេស។

គួររំលឹកថាម្ចាស់បទ “នារីល្ងីល្ងើស្មោះស្នេហ៍” រូបនេះក៏ទើបតែនឹងទទួលបានតំណែងថ្មីជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក “Beat The Best” ខណៈដែលអ្នកនាងនៅតែរក្សាកៅអីអង្គុយបានយ៉ាងគង់វង្សក្នុងកម្មវិធីចាស់ “The Voice Cambodia” រហូតដល់ទៅ ២រដូវកាល មកហើយស្របពេលដែលរដូវកាលថ្មីនឹងមកដល់នាពេលឆាប់ៗខាងមុខនេះទៀតហើយ។

យ៉ាងណាមិញទើបប៉ុន្មានថ្ងៃមុននេះអ្នកនាង ពេជ្រ សោភា បានបង្ហោះនូវ Statas យ៉ាងផ្អែមល្ហែមជាទីបំផុតជាមួយនឹងគូស្នេហ៍គឺលោក ឈឹម សក្កដា ថា “ខ្ញុំមាន់ណាស់ ចុងក្រោយញាំដដែល គេទិញឱ្យហើយធ្វើខ្លាំង ដល់គេទុកមុខផ្ទះថាគេឌឺ ដល់គេទៅបាត់ចុះមកយកខ្លួនឯង”។

ទាំងអស់នេះស្តែងឱ្យឃើញថា សេចក្តីស្រលាញ់របស់លោក ឈឹម សក្កដា ទៅកាន់អ្នកនាង ពេជ្រ សោភា ពិតជាជ្រាលជ្រៅខ្លាំងមែនទែន បើទោះបីជាអ្នកទាំងពីរមានការងាររវល់រៀងខ្លួនក៏ដោយ ក៏ត្រូវតែចំណាយពេលវេលាឱ្យគ្នាទៅវិញទៅមក ទោះបីវាមានរយៈពេលតិចតួចសម្រាប់ផ្តល់ឱ្យគ្នាក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply