វីរៈ និច្ច ពាក់អាវខើចចេញក្បាលពោះដើរផ្សារទិញឥវ៉ាន់ រាងឡើងកប់ ហ្វេនៗមើលចង់ភ្លឹក

រាជធានីភ្នំពេញ៖ តារាចម្រៀងទ្រនំសាន់ដេកញ្ញា វីរៈ និច្ច បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញការតុបតែងខ្លួនយ៉ាងស្រស់ស្អាត រំលេចដោយអាវខើចខ្លួនខ្លីចេញក្បាលពោះសខ្ចីរាបធេង ខោកាប៊យវែងរហែកចេញសាច់ភ្លៅសស្គុសនោះ បាននឹងកំពុងអន្ទងចិត្តអ្នកគាំទ្រ ជាពិសេសបុរសៗ ឲ្យគយគន់មិនដាក់ភ្នែកផងដែរ។

រូបភាពដ៏ស្រស់ស្អាតទាក់ចិត្ត បង្ហាញរូបរាងស្រឡូនដូចតារាម៉ូដែលរបស់ ក្មួយស្រីតារាចម្រៀងសាន់ដេលោក ខាន់ ជេមស៍ រូបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន ពោលសរសើរសន្ធឹកសន្ធាប់ នូវសម្រស់ដ៏សិចស៊ីរបស់ វីរៈ និច្ច ដោយខមិនទាំងចិត្តលួចច្រណែនបន្តិចថា« ស្អាតណាស់ ហើយឡើងអត់មានក្បាលពោះ»៕

Leave a Reply