ញាក់សាច់ ទិដ្ឋភាពមង្គលការមួយនេះ ពិតជាមិនធម្មតាមែន ជាមួយនឹងការរៀបចំ ឡើងប្រណីតបំផុត

រាជធានីភ្នំពេញ ៖ ភ្ញាក់ផ្អើលខ្លាំង មិនធម្មតាមែន កាលពីព្រឹកមិញថ្ងៃទី ០៧ ខែកុម្ភៈ នេះ គេសង្កេតឃើញពិធីមង្គលការមួយរោង រៀបចំឡើងជាមួយនឹង ការរចនាដេគ័រយ៉ាងប្រណីត នឹងមានមនុស្សម្នាចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

អ្វីដែលពិសេសនោះ គេឃើញមានលេចវត្តមានរបស់ បុគ្គលលំដាប់ជួរមុខល្បីៗជាច្រើនបានចូលរួមយ៉ាងកុះករផងដែរ ជាមួយនឹងការរៀបចំតុបតែងខ្លួន យ៉ាងស្រស់សោភា និងស្រស់សង្ហាគ្រប់ៗគ្នា ។ តែចំណុចដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត ដែលធ្វើឲ្យរោងការជ័យមួយនេះ លេចធ្លោមិនធម្មតានោះ គឺមហាកិតិ្តយសចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ផងដែរ។

ទន្ទឹមនឹងនេះ គេក៏ដឹងផងដែរថា រោងការជ័យដ៏អធិកអធមនេះ ប្រារព្ធទៅនៅគេហដ្ឋានផ្ទាល់ខ្លួន ដែលពិតជាធំស្កឹមស្កៃខ្លាំងណាស់ គេឃើញគេហដ្ឋានមួយខ្នងនេះ មានក្បាច់ក្បូររចនាសែនប្រណីត ប្រៀបដូចនឹង សេតវិមាន៕

រូបភាពពី៖ Tep Sophara & ចៅ ស្រទបចេក

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Leave a Reply