ទប់ទឹកភ្នែកលែងជាប់ ក្រោយកូនស្រី ម៉េង កែវពេជ្រចិន្តា ច្រៀងមួយឃ្លា ចាក់ទម្លុះបេះដូងម្តាយ (មានវីដេអូ)

កម្សាន្ត៖ ដូចគ្រប់ៗគ្នាបានជ្រាបរួចមកហើយថា តារាចម្រៀងស្រីស្រស់ស្អាតចាស់វស្សាប្រចាំព្រះរាជាណាចក្រកម្ពុជា​អ្នកនាង ម៉េង កែវពេជ្រចិន្តា ជាតារាមួយរូប ដែលជាអាយដលរបស់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ប្រិយមិត្តបងប្អូនបានជ្រាបរួចមកហើយ តារាចម្រៀងស្រីដែលមានទឹកដមសំនៀង ពីរោះដែលបំពេរអារម្មណ៍ ទាំងចាស់ ទាំងក្មេងជាមួយសំនៀងដ៏ពីរោះរន្តំដួងចិត្តមិនឱ្យជិនណាយឡើយ។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងពោរពេញដោយបទពិសោធន៍ និង សមត្ថភាព រូបនេះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធី 3Fun Channel Cambodia ជាមួយកូនស្រីជាទីស្រលាញ់របស់អ្នកនាង។

ក្នុងនោះដែរ កូនស្រីរបស់អ្នកនាង ម៉េង កែវពេជ្រចិន្តា មានឈ្មោះថា ម៉េង កែវពេជ្ជតាសង្វារពេជ្រ ក៏បានបង្ហាញថ្វីដៃ បង្ហើបសំនៀងដ៏ក្រអួនក្រអៅ ធ្វើឱ្យអ្នកមា្តយទប់ទឹកភ្នែកលែងជាប់ ក្តុកក្តួលអារម្មណ៍ ដោយមើលទៅ កូនស្រីរបស់អ្នកនាង មានសម្លេងសូរសៀងមិនចាញ់អ្នកម្តាយឡើយ តាមពាក្យចាស់មួយពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ មែន។

គួរបញ្ជាក់ថា កុមារី ម៉េង កែវពេជ្ជតាសង្វារពេជ្រ ក៏បានបង្ហើរសំនៀងពោរពេញទៅដោយអត្ថន័យដ៏ក្រអួនក្រអៅចាក់ដោតបេះដូងអ្នកម្តាយបែបនេះ ថា៖ អ្នកម្តាយនៃកូនទាំងទ្វេ មានតែអ្នកទេ ដែលតែងនៅជិតកូន ជីវិតសែនមានន័យពេកពន់ ពេលមានម៉ែនៅក្បែរខ្លួន កូនៗសែនកក់ក្តៅ ហ៊ឺមៗៗ….. ម៉ែតែងច្រៀងលួងលោមពេលកូនយំ…ដែលធ្វើឱ្យ អ្នកនាង ម៉េង កែវពេជ្រចិន្តា ជាម្តាយ សម្រក់ទឹកភ្នែកក្តុកក្តួលជាមួយចម្រៀងពោរពេញដោយមនោសញ្ចេតនាបែបនេះ៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និង វីដែអូខាងក្រោម៖

Leave a Reply