ក្រោយអស់តំណែងជា Miss Grand Cambodia 2020 សេង រដ្ឋា បង្ហោះសារមួយឃ្លាបែបនេះថា….

ភ្នំពេញ​៖ ជាការពិតណាស់ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2020 ឆ្នាំនេះ មានរឿងចម្រូងចម្រាសច្រើន រហូតបវរកញ្ញាជ័យលាភីគ្រងមកុដ សេង រដ្ឋា ត្រូវបានដកហូតតំណែង ចំណែកឯបវរកញ្ញារងទី ១ ឈ្មោះ លឹម សុធាវី ក៏ត្រូវដកហូតតំណែងម្នាក់ទៀត ព្រោះនាងបដិសេធមិនព្រមទទួលតំណែងបន្តពី សេង រដ្ឋា ។

ជាក់ស្ដែងថ្វីដ្បិតថាកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១កន្លងទៅ លោក អ៊ិន សុភិន បានបង្ហាញភ័ស្តុតាងពីកិច្ចព្រមព្រៀងបញ្ចប់វិវាទរវាងភាគីស្ថាប័ន Miss Grand និង កញ្ញា សេង រដ្ឋា ដោយសន្ដិវិធីក៏ពិតមែន ប៉ុន្ដែមហាជននៅតែចង់ដឹង និង ចង់តាមដានបន្តថា តើវាសនាអតីតបរវកញ្ញាឯករូបនេះ នឹងក្លាយជាបែបណា ក្រោយត្រូវខាងក្រុមហ៊ុនដកហូតតំណែង?

ជាការពិត ទោះបីជាតំណែង Miss Grand Cambodia 2020 លែងមានតទៅទៀត ប៉ុន្ដែ សេង រដ្ឋា ហាក់រឹងមាំខ្លាំងណាស់ ព្រោះនាងជឿជាក់លើសមត្ថភាព និង ចំណេះដឹងរបស់នាង មិនបណ្ដោយឱ្យវាសនារបស់ខ្លួនស្រេចតែតាមការវិនិច្ឆ័យលើមាត់អ្នកដទៃនោះទេ ។

ដោយឡែកសេង រដ្ឋា បានបង្ហោះសារថា «អ្នកអាចនឹងនិយាយពីជោគវាសនារបស់មនុស្សម្នាក់តាមតែការវិនិច្ឆ័យរបស់អ្នក តាមអ្វីដែលមើលឃើញ ។ ប៉ុន្តែអ្នកត្រូវចាំ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេមិនបណ្ដោយវាសនារបស់គេទៅតាមមាត់របស់អ្នកទេ ។ មនុស្សម្នាក់ៗតែងតែមានទេពកោសល្យពីក្នុងខ្លួនរៀងៗខ្លួន និងចំណេះដឹងខុសៗគ្នា ។ កសាងខ្លួនឱ្យល្អ មិនខ្វះអ្នកគោរពស្រឡាញ់» ៕ប្រភព៖popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply