មិនឲ្យសរសើរម៉េចបាន បើសម្រស់ អម្ពរ ទេវី កាលនៅក្រមុំ ស្អាតយ៉ាងនេះ

អាមេរិក៖ បើទោះបីជាបានលាលែងពីការងារសិល្បៈអស់រយៈជាយូរមកហើយ តែអតីតតារាសម្ដែងស្រីជើងចាស់ អ្នកស្រី អម្ពរ ទេវី នៅតែទទួលបានក្ដីនឹករលឹកពីមហាជនជាច្រើន ចំពោះស្នាដៃដ៏ល្អឯក នៅក្នុងសិល្បៈសម្ដែង កាលពី ២០ ឆ្នាំមុនមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីសម្រស់របស់អតីតតារាសសម្ដែងស្រីរូបនេះវិញ នាពេលបច្ចុប្បន្ននេះ ក៏នៅតែអង្រួនអារម្មណ៍ទស្សនិកជន ចំពោះភាពស្រស់ស្អាតវ័យក្មេង បើទោះបីជា អ្នកស្រីមានវ័យកាន់តែជ្រេ និងមានគ្រួសាររួចទៅហើយផងដែរ។

យ៉ាងណាមិញ បើក្រឡេកមកមើលពីសម្រស់ របស់អ្នកស្រី កាលពីនៅវ័យក្មេងៗ ក្នុងអំឡុងពេលដែលអ្នកស្រីកំពុងតែមានភាពល្បីល្បាញនៅក្នុងអាជីពសិល្បៈ គឺពិតជាបានបង្ហាញពីសម្រស់មួយដ៏ស្រស់ស្អាតដិតជាប់អារម្មណ៍អ្នកទស្សនា ទាំងរូបរាង និងមុខមាត់ ជាពិសេសរូបសម្រស់ដ៏ទាក់ទាញមួយនេះ អាចនិយាយបានថា អ្នកស្រីពិតជាមានភាពសាកសមជាកំពូលតារាស្រីជួរមុខប្រចាំប្រទេស ដែលធ្វើឲ្យប្រិយមិត្តអ្នកទស្សនាមិនអាចបំភ្លេចបាន៕

បើចង់ជ្រាបច្បាស់ថា សម្រស់អ្នកស្រី អម្ពរ ទេវី កាលពីក្មេងមានភាពស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply