ទើបសម្ញែងឡាន Rolls Royce ថ្មីៗឥលូវ ឈួន សុវណ្ណឆៃ បង្ហាញផ្ទះដ៏ធំមួយទៀត….

បើទោះមិនមែនជាតារាចម្រៀងដែលឈរក្នុងលំដាប់ជួរមុខក៏ពិតមែនតែ ឈួន សុវណ្ណឆៃ តែងធ្វើឱ្យ មហាជនក៏ដូចជាមិត្តភក្តិមានការចាប់អារម្មណ៍ខ្លាំង ព្រោះជារឿយៗនាងតែងបង្ហាញភាពហ៊ឺហា តាមរយៈការប្រើប្រាស់នូវសម្ភារទំនើបៗ ដែលមានតម្លៃខ្ពស់ គួរឱ្យសរសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថា ឈួន សុវណ្ណឆៃ ទើបនឹងបង្ហាញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ដែលមានតម្លៃក្បែរលានដុល្លារមិនបានប៉ុន្មានផង ពេលនេះ តារាចម្រៀងរូបនេះ បានបង្ហាញផ្ទះដ៏ធំមួយទៀត ដែលកំពុងសាងសង់ ធ្វើឱ្យអ្នកគាំទ្រជញ្ជក់មាត់សរសើរពីភាពមានបានរបស់តារាចម្រៀងរូបនេះជាខ្លាំង។

ក្នុងនោះក៏មានការលើកឡើងថា ក្រៅពីមានអាជីពជាតារាចម្រៀង ឈួន សុវណ្ណឆៃ មានមុខរបរគ្រាក់ៗនៅក្នុងដៃ ដែលមាន ដូចជា បើកកសិដ្ឋានចិញ្ចឹមជ្រូក និង អចលនទ្រព្យ ជាដើម។ យ៉ាងណា មហាជនគិតថា នេះអាចជាមូលហេតុ ដែលធ្វើឱ្យតារាចម្រៀង ឈួន សុវណ្ណឆៃ ហាយសូរខ្លាំងបែបនេះ។

ដ្បិតមានជីវភាពខ្ពស់ត្រដែតបែបនេះក៏ពិតមែនតែ ឈួន សុវណ្ណឆៃ នៅតែបន្តអាជីពសិល្បៈដដែល។ វ័យកាន់តែច្រើនតែបើ ក្រឡេកមើលសម្រស់របស់ ឈួន សុវណ្ណឆៃ នៅតែស្រស់ស្អាត និង លេចធ្លោរហូតមានការលើកឡើងពីសំណាក់អ្នកនៅក្នុង និងក្រៅសិល្បៈថា ឈួន សុវណ្ណឆៃ កាន់តែក្មេង ស្រស់ស្អាតជាងពីមុនទៅទៀត បើទោះនាងមានកូនៗពេញវ័យជំទង់ទៅហើយ៕

Leave a Reply