ពេលទំនេររៀនធ្វើមីអឺរ៉ុបនេះញុំាទៅ ស៉្ពាហ្គីទីល្បីថាឆ្ងាញ់ អ្នកណាៗក៏ចូលចិត្ត

កម្សាន្ត ៖ យើងប្រាកដជាស្គាល់មីអឺរ៉ុបម៉្យាងនេះហើយ ស៉្ពាហ្គីទី ជាអាហារដែលគេអាចយកវាទៅធ្វើបានច្រើនរសជាតិ ដូចជាសាច់ជ្រូក សាច់គោ សាច់មាន់ គ្រឿងសមុទ្រ ប្រហិតផ្សេងៗតាមចំណង់ចំណូលចិត្ត។ ប៉ុន្តែស៉្ពាហ្គីទីដែលល្បី គេចូលចិត្តញុំាច្រើនជាងគេនោះគឺ ស៉្ពាហ្គីទីសាច់គោចិញ្ច្រាំ។ រៀនធ្វើតែមួយមុខនេះ យើងអាចធ្វើស្ព៉ាហ្គីទីរសជាតិផ្សេងៗបានដោយគ្រាន់តែធ្វើតាមវិធីខាងក្រោមនេះ ៖

គ្រឿងផ្សំ៖

១. សាច់គោចិញ្ច្រាំ មីស៉្ពាហ្គីទី

២. ប៉េងប៉ោះ ហាន់ជាដុំៗ

៣. ម្សៅស៊ុប ស្ករស

៤. ខ្ទឹមសចិញ្ច្រាំ

របៀបធ្វើ៖

១. យើងត្រូវស្រុះសរសៃមីជាមុនសិន ដោយដាក់ដាំទឹកក្នុងឆ្នាំងមួយឲ្យពុះ ហើយដាក់សរសៃមីចូលទុករហូតដល់ទន់ល្មមស្រង់ចេញទុកមួយឡែក។
២. ដាក់ខ្ទះចាក់ខ្លាញ់ចូលទុកឲ្យក្ដៅហើយដាក់ខ្ទឹមសចូលបំពងឲ្យឈ្ងុយ បន្ទាប់មកដាក់សាច់គោចិញ្ច្រាំចូល ឆាវាត្រឡប់ចុះត្រឡប់ឡើង ដាក់ម្សៅស៊ុប ស្ករស ប៉េងបោះ និងដាក់ទឹកបន្តិច ទុកវារហូតដល់ពុះហើយភ្លក់មើលរសជាតិ អាចដាក់គ្រឿងបន្ថែមបានតាមចំណូលចិត្ត។

៣. ពេលឆាឆ្អិនល្មមហើយ យកមីស៉្ពាហ្គីទីចាក់ចូលឆាជាមួយរហូតដល់ចូលជាតិគ្នាល្អ ហើយដួសដាក់ចាន អាចញុំាជាមួយទឹកប៉េងបោះ ឬបន្ថែមម្រេចបានតាមដែលចង់បាន៕

Leave a Reply