ឈានចូលដល់ ថ្ងៃខួបកំណើតវ័យ៣០ឆ្នាំ នីគីនីគី លេងមួយចាស់ដៃ

ភ្នំពេញ៖ ដូចអ្វីដែលយើងបានឃើញសព្វថ្ងៃអំពីភាពល្បីល្បាញនិង កេរ្តិ៍ឈ្មោះរបស់ នីគីនីគី ដែលជាតារាចម្រៀងស្រីម្នាក់ដែល មានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងវិស័យសិល្បៈ ដែលទទួលបានការស្រលាញ់ គាំទ្រ យ៉ាងខ្លាំងពីសំណាក់ហ្វេនជាតិនិង អន្តរជាតិ។ ជាការពិតណាស់ តារាម្នាក់នេះបានចំណាយពេល ប្រឡូកក្នុងវិស័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបទនីមួយសុទ្ធសឹងតែទទួលបានការគាំទ្រគ្រប់ៗបទពីសំណាក់អ្នកគាំទ្រតែម្តង ដោយគិតពីគុណភាពសម្លេង កម្រិតវីដេអូនិង សម្លេងដ៏ក្រអួនក្រអៅរបស់ម្ចាស់បទផងដែរ។ ដោយឡែក ក្នុងថ្ងៃថ្ងៃទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នេះម្ចាស់បទ «Home For Dinner» បានបង្ហោះរូបភាពមួយសន្លឹកទៅក្នុងបណ្តាញសង្គម ដោយឈរស្លៀកបង្ហាញរូបរាងនិង ទឹកមុខដ៏គួរសុិចសុី គួរឲ្យស្រលាញ់ អមជាមួយនឹងរ៉ូបរាងខៀវចាស់ ក្នុងថ្ងៃខួបកំណើតវ័យ៣០ឆ្នាំគត់ និងដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រឲ្យបានដឹងគ្រប់ៗគ្នាផងដែរ។ បន្ទាប់ពីរូបភាពមួយសន្លឹក បង្ហោះចូលទៅក្នុងបណ្តាញសង្គមរួចមក ឃើញថាមានអ្នកគាំទ្រជាច្រើន បានចូលបញ្ចេញមតិ សរសើរពីសម្រស់តារាស្រីម្នាក់នេះនិង ឆ្លៀតអបអរថ្ងៃខួបកំណើតនិង ជូនពរអាយដល់របស់គេយ៉ាង កក់ក្តៅផងដែរ៕…

ទោះធ្លាប់បែកគ្នាជាមួយអ្នកមុន តែពេលផ្ដើមស្នេហ៍ជាមួយអ្នកក្រោយ តារាស្រីប៉ុន្មាននាក់នេះ ហាក់មានសុភមង្គលខ្លាំង

ភ្នំពេញ៖ ជឿជាក់ថា ក្នុងជីវិតអាពាហ៍ពិពាហ៍ ឬជីវិតគូ អ្នកណាៗក៏តែងតែមិនចង់ជួបនូវការឈ្លោះទាស់ទែង ឬបែកបាក់គ្នានោះឡើយ ប៉ុន្តែធ្វើម៉េច បើមនុស្សពីរនាក់រស់នៅមិនយល់ចិត្តគ្នាទៅហើយ ដូច្នេះការបញ្ចប់ទំនងទំនងគឺជារឿងដែលល្អបំផុត។ ជាក់ស្ដែងដូចជា តារាស្រីប៉ុន្មាននាក់ខាងក្រោមនេះជាដើម ដោយកាលពីមុនពួកគេក៏ធ្លាប់បានរៀបការជាមួយមនុស្សដែលពួកគេស្រលាញ់ ប៉ុន្តែក្រោយមកក៏បានលែងលះគ្នាទៅវិញ ព្រោះតែរស់នៅមិនមានការចុះសម្រុងគ្នា ដោយសុខចិត្តស្ពាយឈ្មោះជាស្រ្ដីមេម៉ាយ ចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងរឹងមាំ។ យ៉ាងណាមិញ ទោះបីជាជីវិតស្នេហាទីមួយរបស់ពួកគេកាលពីមុនមិនអាចជួបរឿងសមប្រកបក៏ពិតមែន ប៉ុន្តែនៅពេលដែលតារាស្រីប៉ុន្មាននាក់ខាងក្រោមនេះ បានសម្រេចចិត្តទទួលអ្នកក្រោយមកមើលថែ យើងសង្កេតឃើញថា ជីវិតគ្រួសាររបស់ពួកគេ គឺប្រែទៅជាមានភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក មើលទៅពិតជាមានសុភមង្គលខ្លាំងជាងមុនគួរឲ្យកត់សម្គាល់ផងដែរ៕ តារាទាំងនោះមានដូចខាងក្រោម៖ ១.សុខ សោម៉ាវត្តី និង លី វ៉ាហេត បន្ទាប់ពីលែងលះជាមួយស្វាមីមុន សុម៉ាវត្តី ក៏បានចាប់់ផ្ដើមមានទំនាក់ទំនងជាមួយកីឡាកររូបសង្ហាម្នាក់នេះ ដោយមកទល់ពេលនេះ អ្នកទាំងពីរសស្រលាញ់គ្នាច្រើនឆ្នាំដែរមកហើយ។ ទោះមិនទាន់មានដំណឹងរៀបការ តែរាល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកទាំងពីរពិតជាល្អូកល្អើននឹងគ្នាណាស់ ពិសេសគូស្នេហ៍របស់តារាស្រីរូបនេះ ស្រលាញ់មើលថែកូនស្រីនាងយ៉ាងយកចិត្តទុកដាក់ផងដែរ។ ២.ពេជ្រ…

លោក ត្រាំ ថតរូបជាមួយកូនក្រមុំយ៉ាងរំភើយ បន្ទាប់ពីបាត់បង់តំណែងជាប្រធានាធិបតី (មានវីដេអូ)លោក ត្រាំ ថតរូបជាមួយកូនក្រមុំយ៉ាងរំភើយ បន្ទាប់ពីបាត់បង់តំណែងជាប្រធានាធិបតី (មានវីដេអូ)

សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មាន Yahoo បានចុះផ្សាយថាលោក ដូណាល់ ត្រាំ បានផ្ដល់កិត្ដិយសថតរូបជាមួយកូនក្រមុំ នៅឯច្រកចូលក្លិបកីឡាវាយកូនហ្គោលមួយកន្លែង ក្នុងរដ្ឋ Virginia ដែល.សឲ្យឃើញថាប្រធានាធិបតីផុតអាណត្ដិរូបនេះ ហាក់ពុំសូវខ្វល់ខ្វាយនឹងលទ្ធផលនោះទេ ខណៈបណ្ដាញសារព័ត៌មានជាច្រើនចុះផ្សាយថាលោកចាញ់ឆ្នោត លោក ចូ បៃដិន សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ។ តួយ៉ាង ថ្វីបើមានមនុស្សទូទាំងប្រទេសបានអបអរពីភាពបរាជ័យនេះក៏ដោយ ក៏លោក ត្រាំ បានបង្ហាញនូវមោទកភាព រួមទាំងស្នាមញញឹម ខណៈពេលលោកកំពុងថតរូបជាមួយកូនក្រមុំនោះដែរ។ រីឯអ្នកឈរនៅជុំវិញនោះ ក៏បាននាំគ្នាទះដៃ និងស្រែកសរសើរដល់លោក ដោយស្ដ្រីម្នាក់បាននិយាយថា «អរគុណលោកប្រធានាធិបតី! យើងស្រលាញ់អ្នក»។ ជាមួយគ្នានេះ នៅពេលលោក ត្រាំ ដើរចេញទៅ លោកក៏បានងាកក្រោយ ហើយប្រាប់ពួកគេវិញថា «សូមសំណាងល្អក្នុងជីវិត។ អ្នកនៅក្មេង និងជាយុវជន យុវនារីដ៏ល្អ»។…

ហ្វេនៗសរសើរគ្រប់គ្នា ពេលឃើញ ដួង ម៉ានិច ស្លៀកឈុតបុរាណបែបនេះ ពិតជាស្អាតខ្លាំង

ភ្នំពេញ៖ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ដួង ម៉ានិច គឺជាតារាសម្ដែងមួយរូប ដែលអាចបត់បែនការសម្ដែង បានគ្រប់ប្រភេទ មិនថាកាចឆ្នាស់ឆ្នើម ឬកម្សត់នោះទេ គឺនាងតែងតែទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់ហ្វេនៗ ទៅលើសមត្ថភាពដ៏ពូកែរបស់នាងផ្ទាល់តែម្ដង។ ដោយឡែក បើនិយាយពីការនិយមលេងខ្លួនវិញ នាពេលកន្លងមក តារាស្រីរូបនេះ តែងតែធ្វើឲ្យគ្រប់គ្នាមានការពេញចិត្តជាខ្លាំងទៅលើការ លេងស្ទីលសម្លៀកបំពាក់បែបស៊ិចស៊ី ស៊ីវិល័យជាញឹកញាប់ ហើយពេលខ្លះទៀត នាងក៏បង្ហាញសម្រស់ដ៏លេចធ្លោរបស់នាង ក្នុងឈុតសម្លៀកបំពាក់បែបបុរាណច្រើនលើកច្រើនសារដែរ ដែលក្នុងនោះសុទ្ធសឹងតែទទួលបានការសរសើរពីមហាជនជារឿយៗផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ ដួង ម៉ានិច ក៏ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ជាមួយនឹងសម្លៀកបំពាក់បែបបុរាណមួយឈុត ពណ៌ក្រហមលាយនឹងពណ៌ទឹកក្រូច ដោយនាងបានធ្វើតុបតែងរៀបចំយ៉ាងស្រស់សោភា ឈរញញឹមញញឺមយ៉ាងទន់ភ្លន់ មើលទៅពិតជាសមសួនស្អាតគួរឲ្យស្រលាញ់ខ្លាំងមែនទែន។ ហើយតាមរយៈរូបភាពអស់ទាំងនោះដែរ ពេលដែលហ្វេនៗ និងអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានឃើញហើយ ពួកគេក៏បាននាំគ្នាធ្វើការចែករំលែក ក៏ដូចជាខមិនពាក្យសរសើរពីនាងជាហូរហែរផងដែរ៕ ទស្សនារូបភាពខាងក្រោម៖

អាល្លឺម៉ង់ប្រកាសដាក់ប្រទេសចំនួន៥ ជាតំបន់មានហានិភ័យខ្ពស់ ក្នុងការចម្លងជំងឺកូវីដ១៩

ប៊ែរឡាំង៖ វិទ្យាស្ថាន Robert Koch (RKI) បាន​ឱ្យដឹងកាលពីថ្ងៃសុក្រថា អាល្លឺម៉ង់បានប្រកាសដាក់ប្រទេសអ៊ីតាលី ដាណឺម៉ាក លីទុយអានី ព័រទុយកាល់ និងស៊ុយអែត ជាតំបន់មានហានិភ័យក្នុងការចម្លងជំងឺកូវីដ១៩ ព្រមទាំងបានហាមប្រាមពលរដ្ឋខ្លួន មិនឱ្យធ្វើដំណើរទៅប្រទេសទាំងនេះ ប្រសិនបើគ្មានការងារចាំបាច់។ វិទ្យាស្ថានខាងលើបានបញ្ជាក់ថា​ ការហាមប្រាមសម្រាប់ប្រទេសដាណឺម៉ាក គឺមិនរាប់ចូលតំបន់ Faroe Islands និង Greenland នោះទេ។ ចំណែកបម្រាមសំរាប់ប្រទេសលីទុយអានី ​ក៏មិនរាប់ចូលទីក្រុង Utena ដែរ។ បន្ថែមពីនេះ ចំពោះបម្រាមសម្រាប់ព័រទុយកាល់​ មិនរាប់បញ្ចូលតំបន់ Madeira និង Azores ទេ។ ហើយសម្រាប់ប្រទេសស៊ុយអែត ក៏មិនរាប់បញ្ចូលតំបន់ Vaesternorrland ភាគខាងជើង​ប្រទេសដែរ។ គួរជម្រាបថា បច្ចុប្បន្ន…

កូនមួយហើយ តែ ហ្វីយ៉ាតា នៅតែខ្ញង់ បង្អួតសម្រស់ស្រស់​ឆើតឆាយសាហាវ

ភ្នំពេញ៖ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ជាតារាស្រីមួយរូប ដែលតែងតែធ្វើឲ្យទស្សនិកជនគ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍លើជីវិតឯកជននាងច្រើនជាង ជីវិតលើវិស័យសិល្បៈ។ ដោយពេលនេះ តារារូបនេះ មិនសូវបានបង្ហាញមុខក្នុងកម្មវិធីសិល្បៈ ដូចជាតារថតបទចម្រៀង ឬសម្ដែងក្នុងខ្សែភាពយន្តនោះទេ តែនាងនៅតែអាចទាញយកប្រជាប្រិយភាពពីមហាជនឲ្យនៅគាំទ្របានដដែល។ ម្យ៉ាងវិញទៀត ភាគេច្រើនគេសង្កេតឃើញតារារូបនេះ ថតផ្សព្វផ្សាយផលិតផល និងជា Influencer មួយរូបមានឈ្មោះល្បីល្បាញក្នុងបណ្ដាញសង្គមផងដែរ។ បើក្រឡេកទៅមើលជីវិតឯកជនរបស់អ្នកនាង ហ្វីយ៉ាតា នាពេលនេះវិញ គេឃើញតារារូបនេះ តែងតែបង្ហោះរូបភាពស្អាតៗ រួមជាមួយការតុបតែងខ្លួនយ៉ាងស៊ីវិល័យ ជាមួយឈុតសម្លៀកបំពាក់ទាន់សម័យ មានភាពស៊ិចស៊ីទៀតផង។ ជាពិសេស ប៉ុន្មានម៉ោងមុននេះ អ្នកម៉ាក់សម័យថ្មីរូបនេះ បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹកក្នុងឈុតពណ៌ក្រហមវែង មានភាពស៊ិចស៊ីបញ្ចេញសាច់ផងដែរ។ បើទោះបីឈុតមួយនោះវែង តែតារារូបនេះ បានបញ្ចេញស្ទីលថតយ៉ាងស៊ីអារម្មណ៍ ព្រមទាំងបានបង្ហាញជើងយ៉ាងស្រឡូន រួមទាំងរាងតូចច្រឡឹងផងនោះ មើលទៅពិតជាស្រស់ស្អាត…

បទ «ភូមិខ្ញុំ update» របស់ ព្រាប សុវត្ថិ ដែលនិពន្ធដោយ តន់ ច័ន្ទសីមា កំពុងផ្ទុះខ្លាំង និងមានអ្នកចូលទស្សនាជិត៨លានដង ក្នុងរយ:ពេលត្រឹមតែ១ខែ! (មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់មកហើយថា បទចម្រៀង «ភូមិខ្ញុំ update» ដែលផលិតឡើងដោយផលិតកម្ម Galaxy Navatra រៀបរាប់ពីទិដ្ឋភាពពិតនៃការរស់នៅរបស់ប្រជាជនខ្មែរពីអតីតកាល និងបច្ចុប្បន្នកាល ដែលជាស្នាដៃនិពន្ធដោយកញ្ញា តន់ ចន្ទសីម៉ា និពន្ធជូនកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះកំពុងផ្ទុះខ្លាំងដោយមិននឹកស្មានដល់ ដោយមានអ្នកចូលទស្សនាជិត៨លានដង ក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ នៅក្នុងបណ្ដាញសង្គមយូធូប។ បទចម្រៀងខាងលើនេះ ពេលចេញភ្លាមៗមានមហាជនមួយចំនួនបានសម្តែងការមិនពេញចិត្ត និងការផ្ដល់ឲ្យអ្នកនិពន្ធវ័យក្មេង តន់ ចន្ទសីម៉ា និពន្ធជូនរៀមច្បងលោក ព្រាប សុវត្ថិ ត្បិតអី សីម៉ា នាងនៅក្មេងខ្ចីពេក ប៉ុន្តែបច្ចុប្បន្នបទចម្រៀងមួយបទនេះកំពុងតែផ្ទុះខ្លាំងដោយមិននឹកស្មានដល់ ព្រោះមានអ្នកចូលទស្សនាជិត៨លានដង ក្នុងរយៈពេលត្រឹមតែ ១ខែ ប៉ុណ្ណោះ។ ជុំវិញភាពជោគជ័យនេះ តន់ ចន្ទសីម៉ា ក៏បានបង្ហាញលើផេកផ្លូវការរបស់នាងផងដែរថា៖…

មួយឈុតនេះ Mew លេងបញ្ចេញល្វែងលើ ឲ្យហ្វេនៗព្រឺសម្បុរ

ថៃ៖ ថ្វីត្បិតតែបានរៀបការមានស្វាមីរួចហើយក៏ពិតមែន តែតារាស្រីលំដាប់ជួរមុខ Mew Nittha នៅតែជាទីចាប់អារម្មណ៍ពីហ្វេនៗជាច្រើន ជាមួយនឹងសមត្ថភាពការសម្ដែង និងរូបសម្រស់ដ៏លេចធ្លោ របស់នាង ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មួយរយៈកន្លងទៅនេះ ឃើញថា នាងកាន់តែមានការលេងខ្លួន ដ៏ស្រស់សោភា ទាំងសម្លៀកបំពាក់ និងការតែងមុខមាត់ ដែលមើលទៅពិតជាមានភាពសាកសមគ្នា ពីមួយឈុតទៅមួយឈុត ឲ្យអ្នកទស្សនាមានភាពជក់ចិត្តនឹងគយគន់សម្រស់របស់នាង។ v ជាក់ស្ដែង ថ្មីៗនេះវិញ ក្នុងពេលដែលបានទៅចូលរួមនៅក្នុង កម្មវិធី Vogue Gala តារាស្រី Mew មិនបានធ្វើឲ្យហ្វេនៗខកបំណងឡើយ ព្រមជាមួយនឹងការបង្ហាញស្ទាយ៍ ក្នុងឈុតពណ៌ខៀវដ៏ទាក់ទាញ និងមានភាពស៊ិចស៊ីយ៉ាងខ្លាំង ត្រង់ផ្នែកល្វែងលើ វាលទ្រូង បង្អួតសាច់សខ្ចី ធ្វើឲ្យអ្នកទស្សនាគ្រប់គ្នា ស្ទើរតែលង់ចាញ់សម្រស់ដ៏មានមន្តស្នេហ៍ បើទោះបីជាពេលនេះ នាងមានស្វាមីរួចហើយក៏ដោយ៕…

ទៀត​ហើយ! ស្រី​អូន​ ត្រូវ​គេ​ជ្រុល​បុកឡាន​ ខូច​ខាត​ធ្ងន់​ធ្ងរ ថែមទាំងចិត្តបុណ្យជួយដល់… (មានវីដេអូ)

កម្សាន្ត៖ បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ក្រោយពី​ម្ចាស់​ផលិតផល ​ដ៏ល្បីឈ្មោះ​​មួយគឺ ​អ្នក​នាង​ស្រី​អូន ​បាន​បង្ហោះ​លើ ​បណ្តាញសង្គម​​គរណី​ហ្វេសប៊ុករបស់ ​​អ្នក​នា​ងអំពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដែល​រថយន្ត​មួយ​ បាន​បើកមិនប្រយ័ត្ន ទៅបុកកង់​បី​ហើយ ក៏​ជ្រុល​មកបុក​ឡាន​ទាំង​២​របស់ ​អ្នក​នាង​ខូច​ខាតយ៉ាង​ធ្ងន់​ធ្ងរ។ ជុំ​វិញ​ករណី ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ខាង​លើ​នេះ​ក៏ត្រូវ​បាន​ជន​រងគ្រោះ​ អ្នក​នាង​ស្រី​អូន​ ​បានចេញមុខ​​ បញ្ជាក់​​ឲ្យ​ដឹង​ថា ​ឡាន​ទាំង​២របស់​អ្នកនាង​ដែល​ត្រូវ​​គេបុកត្រូវនោះ​គឺមួយ​ឡាន​ម៉ាក​Lexus៥៧០ និងមួយទៀត​ម៉ាកLand Cruiser ដែលប៉ាន់ស្មាន​តម្លៃ​ខូច​ខាត ​អស់​ប្រហែលជា​៣០,០០០ ម៉ឺន​ដុល្លារអាមេរិក​​។ ក៏ប៉ុន្តែ ក្នុង​បញ្ហា​នេះ ​​អ្នក​នាងមិន​ដេញ​ដោល ​ក៏ដូច​ជា​​ទាម​ទារ​សំណងអ្វី ​​ពីម្ចាស់​ឡាន​បង្កនោះទេ​​តែ​គ្រាន់​តែ​ចង់​សុំ​ឲ្យ​ម្ចាស់​ឡាន​នោះ ដោះ​ស្រាយ​ជាមួយ​នឹង ​ម្ចាស់​កង់​បី​ដែល​បាន​បុក​ត្រូវ​នឹង​ទារឲ្យចេញ​ថ្លៃ​ខូចខាត​ដល់ ​ម្ចាស់​កង់​៣នោះ ចំនួន​៣,០០០ដុល្លារ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ម្ចាស់​ឡានបង្ក ​បែរជា​មិន​ព្រម​សង ​ហើយចូលខ្លួនដោះស្រាយ ដោយ​លើកឡើង​ថា ​អាងខ្លួន​មាន​ខ្សែធំ ហើយក៏​បើក​ឡាន…