ភ្នំពេញ៖ អាចនិយាយបានថា តារាចម្រៀង ឈីន រតនៈ ជាតារាចម្រៀងមួយរូប ទទួលការគាំទ្រច្រើនពីទស្សនិកជនខ្លាំងមែនទែន ដោយសារតែ មួយរយៈមុននេះ នាងបានបញ្ចេញសមត្ថភាពយ៉ាងពូកែ ក្នុងកម្មវិធីប្រកួតប្រជែងប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia ដែលក្នុងចំណោមនោះ សុទ្ធតែមានបេក្ខជនដែលជាតារាចម្រៀង មានទេពកោសល្យសម្ដែងបានល្អពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ គួរឲ្យសរសើរ។ ទន្ទឹមនឹងនេះ ទោះបីជាគ្រប់សប្ដាហ៍ទាំងអស់ តារាស្រីរូបនេះ បានបញ្ចេញសមត្ថភាព បានយ៉ាងល្អយ៉ាងណាក៏ដោយ ប៉ុន្តែគួរឲ្យសោកស្ដាយ នាងនៅតែមិនអាចក្លាយជាម្ចាស់ពានរង្វាន់ ដូចក្ដីស្រម៉ៃ។ យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការប្រឡងមួយរយៈទៅនេះ ថ្មីៗនេះ កញ្ញា ឈីន រតនៈ ក៏ទើបតែបានចូលរួមធ្វើកិច្ចសម្ភាសន៍ជាមួយកម្មវិធីកម្សាន្តមួយ គឺកម្មវិធី ចឹងហ្អ៎ ។ ហើយពិធីករក្នុងកម្មវិធីនេះ ក៏បានជីកកាយសួរដេញដោលនាងជាច្រើនដោយទឹកមុខរីករាយគ្រប់គ្នា។…
