ប្រធានសមាគមសិល្បករខ្មែរ ផ្ញើសារជូនពរថ្ងៃខួបកំណើត បង្ហាញការគោរពស្រឡាញ់ជូនលោកជំទាវ ហ៊ុន ស៊ីណាត

រាជធានីភ្នំពេញ ៖ លើគណនីហ្វេសប៊ុកតារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបច្ចុប្បន្នជាប្រធានសមាគមសិល្បករខ្មែរបានបង្ហោះរូបភាពជាច្រើនអបអរសាទរក្នុងថ្ងៃកំណើតប្អូនស្រីបង្កើតរបស់សម្ដេចតេជោ គឺលោកជំទាវ ហ៊ុន ស៊ីណាត ថែមភ្ជាប់ដោយសំណេររៀបរាប់បួងសួងដល់វត្ថុស័ក្ដិសិទ្ធិតាមថែរក្សាលោកជំទាវថា៖ «ថ្ងៃនេះជាថ្ងៃកំណើតពិតរបស់អ្នកម្តាយ Sinath Hun ក្នុងឱកាសថ្ងៃចំរើនព្រះជន្មអ្នកម្ដាយ កូនៗសូមបួងសួងឲ្យទេវតាតាមជួយថែរក្សាអ្នកម្ដាយសូមមានព្រះជន្មយឺនយូរ មានសុខភាពល្អ និងជាម្លប់ដល់កូនចៅគ្រប់ៗគ្នា»។ រូបភាពបង្ហាញស្នាមញញឹមរីករាយលោកជំទាវ ហ៊ុន ស៊ីណាត គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលរួមខមិនជូនពរសព្វគ្រប់ប៉ងឲ្យលោកជំទាវមានសុខភាពល្អ អាយុវែង និងជៀសផុតជំងឺទាំងឡាយថា៖«ជូនពរអ្នកមីងជំទាវមានសុខភាពល្អ រឹងមាំមិនមានជំងឺបៀតបៀន»៕

ស្ងាត់ៗ សេន រ៉ានុត ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងព្រោះរឿងនេះ ក្រោយបាត់មុខរាប់ឆ្នាំ

អតីតតារាចម្រៀង សេន រ៉ានុត ដែលមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងនៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែកាលពីអំឡុងឆ្នាំ ២០០០ ដែលមហាជនភាគច្រើននៅចងចាំរូបលោកជានិច្ច ទោះបីជាពេលនេះតារាប្រុសរាងសង្ហារូបនេះបានបាត់មុខពីសិល្បៈជាង ១០ ឆ្នាំទៅហើយក្ដី ដោយសារលោកបានទៅរស់នៅសហរដ្ឋអាមេរិក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា សេន រ៉ានុត បានឃ្លាតឆ្ងាយពីប្រទេសកំណើត ក៏ដូចជាសិល្បៈយ៉ាងណាក៏ដោយ តែបណ្ដាអ្នកគាំទ្រតែងមានការនឹករឭកទៅដល់សំឡេងរបស់ម្ចាស់បទ «ចិត្តខ្លែង» រូបនេះជាខ្លាំង ថែមទាំងចង់ឱ្យលោកវិលត្រលប់មកប្រលូកនៅក្នុងវិស័យសិល្បៈនេះវិញម្ដងទៀតផងដែរ ។ យ៉ាងណាមិញ ថ្មីៗកន្លងទៅនេះ លោក សេន រ៉ានុត បានធ្វើឱ្យមហាជនហាក់មានការចាប់អារម្មណ៍ជាខ្លាំង ដោយថែមទាំងបានគិតថា អតីតតារាចម្រៀងរូបនេះប្រហែលជានឹងវិលត្រលប់មកប្រឡូកលើវិថីសិល្បៈជាថ្មីវិញ បន្ទាប់ពីគេបានឃើញមានគណនីហ្វេសប៊ុករបស់ផលិតកម្មឈ្មោះ «Zone Production» បានបញ្ចេញរូបលោក សេន រ៉ានុត មួយសន្លឹក ថែមទាំងបានសរសេររៀបរាប់ថា «តើគាត់ជាអាយដលបងប្អូនណាខ្លះ? លោក…

ដាច់ឆ្នាំមិនទាន់ មិត្តសម្លាញ់ទាំង ២ ប្រញាប់នាំគូស្នេហ៍ទៅស្វីតម្នាក់មួយគូនៅសមុទ្រ

កៀកឆ្លងឆ្នាំសកល ២០២១ កំពូលតារាសម្ដែងស្រីថៃជួរមុខនាង Mai Davika និង Mint Chalida បានបណ្ដើរគូស្នេហ៍ម្នាក់មួយគូៗ ទៅសាងភាពផ្អែមល្ហែមនៅតំបន់សមុទ្រយ៉ាងមានក្ដីសុខបំផុត ។ ដំណើរកម្សាន្តស្វាគមន៍ឆ្លងឆ្នាំថ្មីលើកនេះ Mai និង Mint បានបង្ហាញនូវក្ដីសុខពេញទំហឹង ព្រោះពួកគេទាំងពីរ បាននាំគូស្នេហ៍សំណព្វចិត្តគឺតារាប្រុស Ter Chatavit និង លោក Pupaa ដែលជាសង្សារនោះ ទៅធ្វើជាអ្នកថតរូបផ្ទាល់ខ្លួន តាមមើលថែពួកគេយ៉ាងយកចិត្តទុកដាក់ ហើយជាពិសេសតាមរយៈសកម្មភាព ក៏ដូចជារូបថតដែលពួកគេបានបង្ហោះនៅលើបណ្ដាញសង្គម ឃើញតែស្នាមញញឹមពោរពេញដោយក្ដីសុខ ។ មិនមែនទើបតែលើកនេះទេដែលមិត្តសម្លាញ់ដែលជាតារាល្បី ២ រូបខាងលើ នាំគូសង្សារធ្វើដំណើរកម្សាន្តយ៉ាងរីករាយជុំគ្នានោះ ប៉ុន្ដែជារឿយៗ Mai និង Mint តែងណាត់គ្នាដើរលេងចាយជីវិតហាយសូរញឹកញាប់ណាស់ ហើយរាល់ដំណើរកម្សាន្តម្ដងៗ…

រឿងចាប់ស្វា! សូម្បីតែ កែវ សុវណ្ណ ក៏មានប្រតិកម្មបែបនេះចំៗយ៉ាងខ្លី ថា….(មានវិដេអូ)

ជាលទ្ធផលនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ តាមរយៈផេកហ្វេសប៊ុក Phnom Tamao Zoo បានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែធ្នូនេះ ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះ សត្វព្រៃភ្នំតាម៉ៅ បានទទួល សត្វស្វាចំនួន ១៦ក្បាល មកពីតំបន់អង្គរ នៃខេត្តសៀមរាប ដែលក្នុងនោះ មានស្វាក្ដាមចំនួន ១៥ ក្បាល និងស្វាត្រោស ចំនួន ០១ក្បាល ។ បច្ចុប្បន្ននេះ សត្វស្វាទាំងនេះ កំពុងត្រូវបានមើលថែរក្សា ក្នុងចត្តាឡីស័ក នៃសួនសត្វភ្នំតាម៉ៅ ។ គួរបញ្ចាក់ផងដែរថា ជុំវិញមូលហេតុនៃការចាប់នេះដែរ ខាងអាជ្ញាធរអប្សរាធ្លាប់បានបញ្ជាក់ហើយថា គឺដើម្បីបញ្ចៀសការដណ្ដើមចំណី និង បង្ករការរំខាន…

ពិសេសណាស់! ចុងឆ្នាំនេះ ហេង ពិទូ និងអតីតក្រុម MKS ចាប់ដៃគ្នា រម្លឹកបទនេះឡើងវិញ (មានវីដេអូ)

ភ្នំពេញ៖ ក្នុងចុងឆ្នាំ២០២០នេះ តារាចម្រៀង ហេង ពិទូ បានរម្លឹកអតីតកាលកាលពីនៅក្មេងជាមួយនឹងមិត្តចាស់ វណ្ណា ពិសិទ្ធ បញ្ញាសុទ្ធនិង ហេង សុភី ដែលធ្លាប់ជាក្រុមតន្ត្រីBand MKS បានចាប់ដៃគ្នា រម្លឹកអតីតកាលបទចម្រៀងដែលមានចំណងជើងថា «ពេលដែលត្រូវបែក»។ ដោយឡែក អតីតសមាជិកក្រុម MKS មួយក្រុមនេះ បានមកជួបជុំគ្នាឡើងវិញនិង រម្លឹកអតីតតាមរយៈបកស្រាយដ៏បទចម្រៀង «ពេលដែលត្រូវបែក» ដ៏ក្បោះក្បាយនិង ពីរោះខ្លាំងមិនចាញ់ កាលពី២០ឆ្នាំមុននោះឡើង ដែលយុវវ័យភាគច្រើនកើតទាន់ ប្រាកដជាចាំមិនភ្លេចសម័យកាលនោះមានលក់តែឌីសនិង មានលក់សៀវភៅបទចម្រៀងតែប៉ុណ្ណោះមិនទាន់មានស្មាតហ្វូនទំនើបដូចឥឡូវនេះទេ ប៉ុន្តែការគាំទ្រវិស័យសិល្បៈគឺមិនចាញ់បច្ចុប្បន្នប៉ុន្មាននោះទេ។ ក្រោយពីបានសណ្តាប់នូវការច្រៀងឡើងវិញបែបនេះ ចំពោះអ្នកដែលកើតទាន់សម័យកាលនោះក៏បាននឹកឃើញអនុស្សាវរីយ៍ជាច្រើនដែរ ចំណែកឯអ្នកខ្លះទៀតក៏បានសរសើរនូវទឹកដមក៏ដូចសមត្ថភាពរបស់ក្រុមចម្រៀងមួយនេះដែលនៅតែខ្លាំងដដែល ទោះបីជាអាយុពួកគេកើនឡើងជាលំដាប់ក៏ពិតមែនក្តី៕ សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

ញាក់សាច់ កែវ វាសនា កម្មង់រថយន្តស៊េរីទំនើប យកហុងស៊ុយឆ្នាំ ២០២១

នមែនជារឿងចម្លែកទេ ព្រោះមជ្ឈដ្ឋានទូទៅសុទ្ធតែដឹងថាជីវភាពរស់នៅរបស់តារាចម្រៀងមាឌតូចល្អិត កែវ វាសនា ពិតជាហ៊ឺហាមិនធម្មតាឡើយ ជាពិសេសក្រោយពីលោកមានភរិយា ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ តារាចម្រៀងរូបនេះបានកុម្ម៉ង់រថយន្តស៊េរីទំនើបពីសហរដ្ឋអាមេរិកមកថែមទៀត ដែលតាមដឹងរថយន្តមួយនេះមានតម្លៃខ្ពស់មិនធម្មតាឡើយ ។ បើទោះបីមិត្តភក្តិក្នុងសិល្បៈភាគច្រើនត្អូញត្អែរពីសេដ្ឋកិច្ចធ្លាក់ចុះដោយការងារសិល្បៈមិនដូចមុនព្រោះវិបត្តិកូវីដ ១៩ មិនទាន់ស្ងប់ស្ងាត់ក្តី តែសម្រាប់ កែវ វាសនា ហាក់មិនបារម្ភអ្វីឡើយ ដោយមុខជំនួញរបស់លោក និង ភរិយាកំពុងដំណើរការយ៉ាងរលូន ។ ថ្មីៗនេះដែរតារាចម្រៀងរូបនេះបានកកុម្ម៉ង់រថយន្តហ្សីបស៊េរីទំនើបពីសហរដ្ឋអាមេរិកថែមទៀត ដើម្បីស្វាមគមន៍ឆ្នាំថ្មី ២០២១ ដែលតាមគម្រោងរថយន្តនោះនឹងដឹកមកដល់ស្រុកខ្មែរនៅប្រមាណមួយខែទៀត ។ ដ្បិតមិនទាន់មកដល់ដៃ តែតាមរយៈរូបភាពដែល កែវ វាសនា បង្ហាញតាមបណ្តាញសង្គម ឃើញថាមិត្តភក្តិក៏ដូចជាអ្នកសិល្បៈសុទ្ធតែលាន់មាត់សរសើរដល់តារាចម្រៀងមាឌល្អិតនេះគ្រប់គ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កែវ វាសនា ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានសំណាង ព្រោះក្រោយពីរៀបការយីអ៊ុនរបស់តារាចម្រៀងរូបនេះឡើងក្រឺតៗដូចកាំជណ្តើរ ដែលអាចនិយាយថា…

ឆ្លងថ្មីច្រើនណាស់! ព្រឹកនេះកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីច្រើន ដែលពួកគេគឺអ្នកមកពី….

យោងតាមការឲ្យដឹងពីហ្វេសបុកផេចផ្លូវការរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យ បញ្ជាក់ថា ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ១២នាក់​ និងមាន ករណីជាសះស្បេីយចំនួន​ ០១នាក់​ ដែលអ្នកឆ្លងថ្មីទាំងអស់គឺជាពលករធ្វើដំណើរមកពីប្រទេសថៃ ដែល កំពុងទទួលបានការយកចិត្តទុកដាក់ព្យាបាលយ៉ាងយកចិត្តទុកដាក់ផងដែរ៕ សូមអានលំអិតខ្លឹមសារទាំងស្រុងខាងក្រោមនេះ:

អស់ទាស់! ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ទិញឡាន Lamborghini គ្រឿងទី ៣ ក្រហមឆេះស្វាគមន៍ឆ្នាំថ្មី

មហាជនជាច្រើនប្រាកដជាធ្លាប់បានដឹង និង លើកសរសើរជាច្រើនមកហើយពីទឹកចិត្តសប្បុរសធម៌ របស់លោកឧញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ដែលតែងតែចូលរួមជួយដល់ការងារសង្គម និង ជួយដល់អ្នកខ្វះខាតជាច្រើន ។ បើងាកមកជីវិតឯកជនរបស់ឧញ៉ា ឡេង ណាវ៉ាត់ត្រា ឯណេះវិញ ភាគច្រើនគេហាក់មើលឃើញថា លោកតែងបង្ហាញពីពេលវេលាផ្ទាល់ខ្លួនជាច្រើនយ៉ាងសាមញ្ញជាមួយនឹងភរិយា និង កូនៗ ព្រមទាំងបុគ្គលិករបស់លោក ។ យ៉ាងណាមិញទន្ទឹមនឹងឆ្នាំថ្មីកៀកមកដល់ ឧកញ៉ាវ័យក្មេងរូបនេះក៏កំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីជំនិតរបស់លោកដែលជាអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ បានបង្ហោះពីរថយន្តទំនើប Lamborghini ពណ៌ក្រហមឆេះ ដែលលោកទើបតែនឹងទិញនោះនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ។ ក្នុងនោះលោក​ យឹម តាស្រង់…

អបអរសាទរ យឿន ពិសី នឹងដឹកដៃអនាគតភរិយាចូលរោងការខែក្រោយនេះហើយ (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ម្ចាស់ពានរង្វាន់ Cambodia Got’s Talent រដូវកាលទី១ យឿន ពិសី បានធ្វើឲ្យមហាជនគ្រប់គ្នាកោតសរសើរទៅលើសមត្ថភាពទាំងច្រៀង និងលេងភ្លេងដោយសារទឹកដមសំនៀងរបស់គេពិតជាពីរោះ និងលន្លង់លន្លោចដក់ជាប់ក្នុងចិត្តទស្សនិកជនគ្រប់មជ្ឈដ្ឋានតែម្ដង។ បើទោះបីជាតារាវ័យក្មេងរូបនេះមានបញ្ហាភ្នែកក៏ពិតមែន តែរូបគេបានសាងភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈផងដែរ ខណៈថ្មីៗនេះក៏សាមីខ្លួនបង្ហាញពីជីវិតឯកជនដោយមានគូស្នេហ៍ប្រចាំចិត្តរួចហើយដែរដែលជាកូនស្រីអ្នកភ្នំពេញទៀតផង។ ពេលនេះរឿងរ៉ាវស្នេហ៍របស់ យឿន ពិសី ក៏កាន់តែខិតជិតច្បាស់លាស់ហើយដោយរូបគេបានដឹកដៃគ្នាទៅថត Pre-wedding ត្រៀមរៀបការនៅខែក្រោយហើយ នេះបើយោងតាមការបញ្ជាក់ពីសំណាក់សំអាងការមួយ។ ប្រភពក៏បានឲ្យដឹងថា យឿន ពិសី និងអនាគតភរិយាត្រៀមចូលរោងការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះហើយ៕