បន្លែប៉ុន្មានមុខនេះ អាចកែច្នៃ ទៅជាមុខម្ហូបដ៏ប្រណីត ឆ្ងាញ់ដូចគេលក់ក្នុងហាង

កម្សាន្ត៖ ម្ហូបដែលយើងមើលទៅស្អាតទាក់ទាញ គួរឲ្យចង់ញុំា ដែលគេលក់នៅក្នុងភោជនីយដ្ឋានមួយ គឺអាចច្នៃចេញពីបន្លែសាមញ្ញៗ ប៉ុន្តែដោយសារតែចុងភៅមានជំនាញនិងស្នាដៃអាចច្នៃបន្លែធម្មតាឲ្យទៅជាមុខម្ហូបប្រណិតមានតម្លៃខ្ពស់។ ឥលូវនេះអាថ៌កំបាំងត្រូវបានបែកធ្លាយ វីដេអូខាងក្រោមនេះបង្ហាញអំពីគ្រឿងផ្សំនិងរបៀបចម្អិនមុខម្ហូបប្រណិតដែលច្នៃចេញពីបន្លែ៖ ១. ការ៉ុតចំហុយជាមួយបង្គា៖ · ការ៉ុត ត្រប់លំញង តៅហ៊ូ បង្គា · ទឹកស៊ីអីវ ម្សៅឆា ២. ផ្កាខាត់ណាខៀវ · ផ្កាខាត់ណាខៀវ · ម្ទេសក្រហម · ទឹកស៊ីអីវ ស្ករស ម្សៅស៊ុប ម្សៅឆា ៣​.​ ម្ទេសដៃនាងផ្សិតម្ជុល · ម្ទេសដៃនាង · ផ្សិតម្ជុល · ខ្ទឹមស ៤. ផ្សិតភ្លៅមាន់បំពងម្សៅ ·…

វី ឌីណែត ទៅលេងសមុទ្រម្ដងនេះតែងខ្លួនសាមញ្ញតែសម្រស់វិញញាក់សាច់…

ភ្នំពេញ៖ ជាការពិតណាស់ដែលកាន់តែមានប្រជាប្រិយភាពនៅក្នុងសិល្បៈ តារាចម្រៀងសម្បុរស្រអែមស្រស់ វី ឌីណែត កាន់តែមានសម្រស់ស្អាត ហើយការរៀបចំខ្លួនក៏មើលទៅទាក់ទាញប្លែកមិនចាញ់មិត្តរួមផលិតកម្មប៉ុន្មានដែរ ជាក់ស្តែងជាមួយនឹងរូបភាពទាំងនេះ តារាចម្រៀងសំឡេងស្អករូបនេះមើលទៅពិតស្អាតខ្លាំង ។ ជាក់ស្ដែងមិននិយមលេងស្ទីលតែងខ្លួនបែបសិចស៊ីខ្លាំងក៏ពិតមែន តែតាមរយៈរូបភាពប៉ុន្មានសន្លឹករួមជាមួយទេសភាពនៅតំបន់មាត់សមុទ្រ បានធ្វើឱ្យអ្នកគាំទ្រមិនតិចទេភ្លឹកនឹងសម្រស់បែបស្រទន់មួយនេះរបស់ វី ឌីណែត ហើយក៏មានការលើកឡើងថា ក្រោយកែបន្ថែមខ្ទង់ច្រមុះឱ្យខ្ពស់ស្រួចនោះ វី ឌីណែត ក៏កាន់តែមានទម្រង់មុខទាក់ទាញជាងមុន ។ ដោយឡែកក្រៅពីតារាចម្រៀង វី ឌីណែត ក៏មានឱកាសបានចូលរួមថតរឿងភាគនៅស្ថានីយទូរទស្សន៍ហង្សមាស ក្នុងតំណែងជាតួឯកជាលើកដំបូង តែយ៉ាងណាមានការលើកឡើងថាសមត្ថភាពសម្តែងរបស់នាងនៅមានកម្រិតនៅឡើយ ៕ប្រភព៖popular

តារា កម្សាន្ត ក្រោយរៀបការបាន ៣ ខែ Noly ស្រាប់តែបង្ហោះសារចម្លែកបែបនេះថា….

ភ្នំពេញ​៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀង និង អ្នកនិពន្ធដ៏មានប្រជាប្រិយភាព Noly បានលាភាពនៅលីវរៀបការជាមួយនឹងកូនក្រមុំស្រស់ស្អាតកូនអ្នកខេត្តបាត់ដំបង កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងទៅ ហើយគេចាំបានថាក្នុងពិធីមង្គលការរបស់ម្ចាស់បទ «មនុស្សអរូប» ខាងលើ ក៏បានរៀបចំឡើងនៅឯស្រុកកំណើតរបស់ភរិយា និង មានការចូលរួមយ៉ាងច្រើនពីសំណាក់សិល្បករ-រិនីផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងកំឡុងពេលរៀបការរយៈពេលប្រមាណជា ៣ ខែមកនេះ Noly និង ភរិយា បានរួមរស់ជាមួយគ្នាយ៉ាងមានក្ដីសុខ ហើយទន្ទឹមនឹងនោះថ្មីៗនេះតារាចម្រៀងប្រុសខាងលើស្រាប់តែបានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយឃ្លានៅលើគណនីហ្វេសប៊ុក ហាក់ដូចជាបង្ហាញចេតនាចង់បានសមាជិកថ្មីឆាប់ៗទៀតផង ។ Noly បានរៀបរាប់ថា «ថតរូប ២ នាក់ ៤ ឆ្នាំហើយ សង្ឃឹមឆ្នាំក្រោយមានរូប ៣…

ធ្លាប់តែស្លៀកឈុតសុិចសុី ដល់ពេល ពេជ្រ សោភា លេងឈុតជិតៗបែបនេះទៅ ប្លែក១៨០ដឺក្រេ….

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ពេជ្រ សោភា បានបង្ហាញឈុតថ្មីមួយប្លែកតាមរបៀបជិតៗតែម្តង ដែលផ្ទុយពីកន្លងមកធ្លាប់តែស្លៀកពាក់តាមរបៀបសុិចសុីបញ្ចេញរាងស្អាតៗ។ ដោយឡែក តារាស្រីរូបនេះ បានផ្លាស់ប្តូរស្ទីលថ្មីប្លែកក្នុងឆ្នាំថ្មី២០២១ តែម្តង​ ដោយលើកនេះមករាង ស្លៀកពាក់បែបជិតៗ វិញម្តង ដោយមានអាវនិង ខោធំរលុងៗតាមរបៀបស្ទាវ ជាមួយការទម្លាក់សក់មកខាងមុខតែម្តង ផ្ទុយពីពេលកន្លងដែល ធ្លាប់ស្លៀកពាក់បែប សុិចសុី ហាយសូរនិង បែបលក្ខណៈ រឹបបញ្ចេញរាងផងដែរ។ ក្រោយមកហ្វេនក៏បានសរសើរអំពីស្ទីលថ្មី ដែល តារាស្រី ពេជ្រ សោភា តែងខ្លួន ដែលម្តងណាក៏មិនដែលធ្វើឲ្យ ហ្វេនអាក់អន់ស្រពន់ចិត្តឡើយ គឺតែងផ្លាស់ប្តូរស្ទីលថ្មីជានិច្ច ដែលមិនឲ្យអ្នកគាំទ្រមានអារម្មណ៍ថា សាំឬ ដដែលៗអ្វីឡើយ៕ សូមចូលទស្សនារូបភាពខាងក្រោម៖

អុញនោះ! ក្រោយរងការរិះគន់ច្រើន លៀង ចាន់ឡា ស្រាប់តែបង្ហោះសារយ៉ាងកម្សត់មួយ….

មួយរយៈនេះ ទស្សនិកជនប្រាដកជាបានដឹងខ្លះៗហើយនូវរឿងរ៉ាងដ៏កម្សត់របស់តារាចម្រៀងវ័យក្មេង លៀង ចាន់ឡា ដែលនាងបានជួបប្រទះកន្លងទៅនេះ ធ្វើឱ្យមហាជនអ្នកនិយមលេងបណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្រោយពីទស្សនិកជនបានដឺងដំណឹងនៃការធ្លាក់ខ្លួនលំបាក ស្ទើរតែរកប្រាក់បង់ផ្ទះមិនបាននោះ មានអ្នកគាំទ្រមួយចំនួនបានបង្ហាញពីក្ដីអាណិតអាសូរដល់រូបនាងយ៉ាងខ្លាំង ។ ទន្ទឹមនឹងក្ដីអាណិតអាសូរដល់ លៀង ចាន់ឡា ទទួលបានការរិះគន់ និង ប្រមាថមកលើរូបនាងផងដែរ ដែលធ្វើឱ្យតារាវ័យក្មេងរូបនេះកាន់តែទទួលបានអារម្មណ៍បាក់ទឹកចិត្តបន្ដែមទៀត ។ ដោយឡែក លៀង ចាន់ឡា នៅពេលដែលមានមហាជនរិះគន់ និង ប្រមាថមកលើរូបនាងច្រើនបែបនេះ អតីតបេក្ខភាពក្នុងកម្មវិធី X Factor Cambodia រូបនេះក៏បានបង្ហាះសារមួយយ៉ាងកម្សត់រៀបរាប់ថា ៖ «ពេលនេះគេដៀលពេញហ្នឹងហើយថា កោតតែលើកដៃសុំគេទៅរួច អ្នកចម្រៀងធ្លាក់ទឹក ទឹកភ្នែកអើយទឹកភ្នែក ខ្ញុំរស់លើវិថីមួយនេះបែបណា? ពេលខ្ញុំលើកដៃនេះគឺចង់មើលជំងឺម៉ែ មិនមែនសុំលុយយកមកទិញម៉ូតូទេ ខ្ញុំសូមអង្វរឈប់ជេបានទេ!» ។…

ពិធីករលោក សុខ រ៉ាស៊ី បន្ទោសខ្លួនឯងដែលបណ្តោយភរិយាទៅចូលអន្ទាក់របស់គេបែបនេះ

រាជធានីភ្នំពេញ ៖ បងប្អូនជាច្រើនប្រាកដជាបានស្គាល់ហើយពិធីករដ៏ល្បីឈ្មោះប្រចាំទូរទស្សន៍រស្មីហង្សមាសលោក សុខ រ៉ាស៊ី ដែលតែងតែបង្ហាញមុខនៅលើបណ្ដាឆាកប្រគំតន្រ្តីតូចធំជាមួយនឹងការលេងពាក្យពេចន៍របស់លោកទទួលបានការគាំទ្រមិនចាញ់ពិធីករប្រុសៗផ្សេងទៀតនោះទេ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះដែរគណនីហ្វេសប៊ុកផ្លូវការរបស់ពិធីករដ៏ប្រជាប្រិយភាពលោក សុខ រ៉ាស៊ី បានបង្ហោះរូបភាពមួយសន្លឹករួមជាមួយកូនៗ និងភរិយាជាទីស្រលាញ់របស់ លោកដោយបានភ្ជាប់ជាមួយសំណេរបែបហួសចិត្តនឹងខ្លួនឯងថា៖ “សុំទោសប្រពន្ធសម្លាញ់ដែលបងឲ្យអូនទៅចូលអន្ទាក់របស់គេ! មេឃដី ពិតជាស័ក្តិសិទ្ធិ!”។ ក្រោយឃើញ សុខ រ៉ាស៊ី បង្ហោះសារយ៉ាងដូច្នេះភ្លាមក៏ឃើញមានបងប្អូនជាច្រើនបានខមិនសូរថាហេតុអ្វីបានជាភរិយរបស់លោកទៅចូលអន្ទាក់របស់គេ។ មិនបង្អង់យូរលោកក៏ឆ្លើយតបវិញភ្លាមៗថា៖ «ភរិយារបស់លោកចាញ់បោកតុងទីន»៕

តេង លក្ខិណា នៅតែស្អាត និងហាយសូរ ទោះស្ងាត់ពីសិល្បៈយូរឆ្នាំ

ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ហើយកញ្ញា តេង លក្ខិណា ដែលជាអតីតតារាចម្រៀង និងអ្នកសម្តែងល្បីឈ្មោះមួយរូបក្នុងស្រទាប់យុវវ័យ ប៉ុន្តែនាងបានចាកចេញពីសិល្បៈរយៈពេលយូរឆ្នាំទៅហើយ​ ដោយគេមិនដែលឃើញកញ្ញា តេង លក្ខិណា ចូលរួមកម្មវិធីសិល្បៈណាមួយទេក្នុងពេលឥឡូវ។ យ៉ាងណាមិញ ទោះបីជាកញ្ញាបាត់មុខពីសិល្បៈយូរហើយក្តី ប៉ុន្តែកញ្ញានៅតែស្រស់ស្អាត ហើយជីវិតរបស់នាងគឺនៅតែមានភាពឡូយឆាយ សម្ភារៈប្រើប្រាស់ទំនើបៗ អាចនិយាយបានថានៅពេលនេះនាងមានជីវិតដ៏ល្អប្រសើរមួយ នេះជាអាចជាមូលហេតុដែលធ្វើឲ្យនាងមិនចង់ចូលវិស័យសិល្បៈដូចមុន៕ តោះមើលរូបភាពខាងក្រោមថា តេង លក្ខិណា មានជីវិតហាយសូរកម្រិតណា៖

ស្រឡាំងកាំងណាស់! បន្ទាប់ពីស្ងាត់ពីវិស័យសិល្បៈ អេននីហ្សាម ស្រាប់តែមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីដូចគ្នា

ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មថោន អេនីហ្សាម ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងគួរសមនៅក្នុងវិស័យសិល្បៈកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា អេនីហ្សាម ហាក់ឃ្លាតពីវិស័យចម្រៀងដោយមិនសូវឃើញបង្ហាញមុខ និងចេញបទចម្រៀងដូចមុនឡើយ។ ទន្ទឹមនឹងនោះផងដែរថ្វីបើ អេនីហ្សាមបានស្ងាត់ពីវិស័យចម្រៀងពិតមែន ប៉ុន្តែសង្កេតឃើញថានាងតែងតែលេចមុខតាមបណ្តាញសង្គមផ្សេងៗជាញឹកញាប់ ជាហេតុដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រនៅតែចាំរូបនាង ក៏ដូចជាទន្ទឹងរង់ចាំការវិលត្រឡប់ចូលសិល្បៈជាថ្មីផងដែរ។ យ៉ាងណាមិញ កាលពីម្សិលមិញនេះអ្វីដែល អេនីហ្សាម បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងស្រឡាំងកាំងស្ទើរតែមិនគួរឲ្យជឿ បន្ទាប់ពីនាងបានបង្ហោះរូបភាពស្វីតៗ ផ្អែមល្ហែម និងស្អិតរមួតជាមួយនឹងគូស្នេហ៍ថ្មី ដែលជាមនុស្សស្រីដូចគ្នា។ បន្ទាប់ពីតារាចម្រៀងស្រីរូបនេះ បានបើកចំហពីទំនាក់ទំនងស្នេហារវាងមនុស្សស្រីនិងមនុស្សស្រីដូចគ្នារួចមកឃើញថា មហាជនមួយចំនួនមានការភ្ញាក់ផ្អើលខ្លាំងព្រោះមិននឹកស្មានថាតារាស្រីរូបនេះស្រលាញ់មនុស្សស្រីដូចគ្នា ហើយក៏មានមហាជនមួយចំនួនទៀតបាន comments ពាក្យជូនពរសម្រាប់អ្នកទាំងពីរផងដែរ៕ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

ហួសចិត្ត!! ពេលឃើញពូម្នាក់តែងតែឱប និងថើបកូនស្រីក្រមុំសឹងតែគ្រប់ពេល ពេលដឹងហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង…

ប្រទេសថៃ៖ តើបងប្អូននៅចាំឪពុកម្នាក់នេះដែរ ឬទេ? ឲ្យតែកូនគាត់ចេញពីសាលាមកដល់ផ្ទះពេលណាគាត់ដឹងតែចាប់ថើបតែម្តង ហើយពេលនេះក៏មានសកម្មភាពក្នុងផ្ទះដែររឿងរ៉ាវនេះ បានធ្វើឲ្យមានអ្នកខ្លះដែលខ្វះភាពកក់ក្តៅដូចនេះក៏បានបញ្ចេញយោបល់ថាបើឪពុកខ្ញុំវិញមិនបាច់ធ្វើដល់ថ្នាក់នេះក៏ខ្ញុំសប្បាយចិត្តដែរ ឲ្យតែប្រើភាសាកុំសំឡុតខ្ញុំទៅបានហើយ។រីឯអ្នកខ្លះវិញក៏និយាយថា បើឪពុកខ្ញុំវិញសូម្បីតែស្តីរកខ្ញុំក៏មិនចង់និយាយផង ធ្វើដូចជាសត្រូវនឹងគ្នាអញ្ចឹង។