ទូច ស្រីលក្ខណ៍ បង្ហោះសារ ទម្លាយការឈឺចាប់ខ្លាំង ក្រោយស្វាមីប្តឹងទាមទារកូន

កន្លងមកគ្រប់គ្នាក៏បានដឹងរួចមកហើយថា អ្នកមេម៉ាយ រូបស្រស់ ទូច ស្រីលក្ខណ៍ ដែលជាតារាចម្រៀង និង សម្ដែង បានបែកបាក់ស្វាមីជាជនជាតិ កាណាដា ព្រមទាំងបានបន្សល់នូវចំណងដៃអាពាហ៍ពិពាហ៍ កូនប្រុស គួរឲ្យស្រឡាញ់ម្នាក់។ ជារឿយៗ គេតែងសង្កេតឃើញថា តារាស្រីរូបនេះ និយមទម្លាយអារម្មណ៍ពិតរបស់ខ្លួន អមជាមួយនូវសារដែលមានអត្ថន័យ អប់រំ ការផ្ដល់កម្លាំងចិត្ត ក៏ដូចជាភាពរឹងមាំសម្រាប់ស្រ្តីគ្រប់រូប ដែលគួរយកគំរូតាមផងដែរ។ យ៉ាងណាមិញ ទោះជាតែប្រកាន់ជំហររឹងមាំជាអ្នកម្តាយត្រូវចិញ្ចឹមកូនតែម្នាក់ឯងក្តី តែ ទូច ស្រីលក្ខណ៍ ក៏ធ្លាប់បានបានបង្ហោះសារពីការលំបាក និង ភាពឈឺចាប់ម្តងម្កាលនៅឡើយពីការបែកបាក់របស់នាង និង អតីតស្វាមីរូបនោះ ។ តួយ៉ាងនៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ទូច…

សួស វីសា ត្រៀមវាយលុកសិល្បៈជាថ្មី ក្រោយស្ងប់ស្ងាត់មួយឆ្នាំ

ក្រោយរឹងដៃរឹងជើង តារាចម្រៀង សួស វីសា បានចាប់ផ្តើមហក់ចូលក្នុងអាជីពសិល្បៈជាថ្មី ក្រោយពីនាងសម្រាករយៈពេលប្រមាណមួយឆ្នាំ ហើយពេលនេះនាងក៏កំពុងសម្រុកថតបទចម្រៀងដើម្បីតម្រូវចិត្តមហាជនជាពិសេសស្វាគមន៍ឆ្នាំថ្មី ២០២១ ខាងមុខនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ សួស វីសា បានបង្ហាញរូបភាពជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ រួមនឹងការលើកឡើងថា «ជួបគ្នាឆាប់ៗជាមួយបទចម្រៀងថ្មីៗ រូបភាពថ្មីៗ នៃស្នាដៃថ្មីសម្រាប់ឆ្នាំថ្មី ២០២១ ខាងមុខនេះ យប់នេះមិនដឹងថតចប់ម៉ោងប៉ុន្មានទេ» ។ ការលើកឡើងរបស់អ្នកម្តាយថ្មីថ្មោងរូបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រីករាយ ព្រោះរំពឹងថាការវិលត្រលប់ជាថ្មីរបស់អាយដលលើកនេះពិតជាមានអ្វីប្លែកនិងពិសេសជាមិនខាន ។ គេមិនទាន់ដឹងថាច្បាស់ថាវិលមកជាថ្មីរបស់ សួស វីសា អាចរក្សាភាពខ្លាំងដូចមុន ឬ បែបណាឡើយ ខណៈតារាចម្រៀងពីររូបហាក់នៅទ្រឹងក្រោយត្រលប់មកពីសម្រាលកូនវិញ ដែលមានដូចជា ឱក សុគន្ធកញ្ញា និង ពេជ្រ…

ខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំ អ្នកគ្រូ ផេនស៊ី បង្ហោះសារបែបនេះឱ្យស្វាមីសំណព្វចិត្ត

មហាជនគ្រប់គ្នាសុទ្ធតែបានស្គាល់រួចមកហើយតារាកំប្លែងស្រីថៃល្បី នាង Tukky ដែលទស្សនិកជនតែងហៅថា អ្នកគ្រូ ផេនស៊ី ដោយនាងជាតារាកំប្លែងម្នាក់ពូកែកំប្លុកកំប្លែង សម្ដែងមានទេពកោសល្យច្រើនមិនថាសម្ដែងជាតួកំប្លែងក្នុងរឿង ឬ ក្នុងកម្មវិធីកម្សាន្តផ្សេងៗ សុទ្ធសឹងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ។ ទន្ទឹមនឹងនេះដែរ ងាកចូរទៅមើលរឿងរ៉ាវជីវិតរបស់តារាកំប្លែងស្រីនេះវិញម្ដង ថាតើជីវិតរបស់នាងពិតជាមានក្ដីសុខដូចដែលនាងធ្វើឱ្យមហាជនមានក្ដីសុខនោះដែរយ៉ាងណា? យ៉ាងណាមិញ ថ្មីៗនេះគេឃើញថា នាងទើបតែបង្ហោះរូប និង សារដ៏មានន័យក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំរបស់នាងបង្ហាញពីសុភមង្គលគូជីវិតនាងទៅកាន់ទស្សនិកជន ដោយក្នុងនោះបានសរសេរថា «ក្នុងថ្ងៃនេះ កាលពី ៤ ឆ្នាំមុនគឺជាថ្ងៃដែលពួកយើងស្គាល់ពាក្យថាគ្រួសារ ដោយយើងទាំង ២ នាក់បានកាន់ដៃគ្នាកសាងវាឡើងមក ជាមួយនឹងក្ដីសុបិន ភាពអត់ធន់ ការតស៊ូគ្រប់រឿងរ៉ាវផ្សេងៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលខ្លះរឿងរ៉ាវមួយចំនួនដែលមិនគួរស៊ូ ក៏យើងនៅតែស៊ូបន្តទៅមុខ ជីវិតគូអាពាហ៍ពិពាហ៍ ពាក្យថាប្តីប្រពន្ធ គឺវាចារឹកជាប់ជាប្រពៃណីមួយ ព្រោះវាការផ្ដល់តម្លៃមួយទៅឱ្យកូនស្រី…

មាស សុខសោភា និង គូស្នេហ៍ ស្រឡាញ់គ្នាខ្លាំងរយៈពេល ១១ ឆ្នាំ មកនេះ ដោយសារមូលហេតុទាំងនេះ

ក្រោយពីបានបើកចំហនូវទំនាក់ទំនងស្នេហ៍ ជាមួយអណិកជនខ្មែររស់នៅប្រទេស កាណាដា អស់រយៈពេលជាច្រើនឆ្នាំ គេសង្កេត​ឃើញថាប្រជាប្រិយភាពរបស់តារាចម្រៀងជួរមុខ មាស សុខសោភា នៅស្ទុះខ្លាំងដដែលលើវិថីសិល្បៈ និងកាន់តែមានភាពមមាញឹកជាមួយនឹងការចេញបទចម្រៀងថ្មីៗ ក៏ដូចជាថតស្ពតពាណិជ្ជកម្មផ្សេងៗផងដែរ។ បើនិយាយពីទំនាក់ទនងស្នេហារវាង នាងនឹងគូស្នេហ៍ត្រូវបានតារាស្រីរូបនេះបង្ហាញាជាសាធារណៈ កាលពីពេលថ្មីៗនេះថាតារាចម្រៀងសំឡេងផ្អែមរូបនេះ បានសាងស្នេហ៍ជាមួយនឹងលោក រ៉ាដា មានរយៈពេល ១១ ឆ្នាំមកហើយ ដោយក្នុងនោះផងដែរម្ចាស់បទ «ម្នាក់ឯងមិនស្លាប់ទេ» រូបនេះក៏បានទម្លាយនៅក្នុងបណ្ដាញសង្គមថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «សុភមង្គល និង ក្ដីសុខពិតប្រាកដ គឺបាននៅជាមួយមនុស្សម្នាក់ដែលអាចទទួលយកអ្វីៗគ្រប់យ៉ាងពីយើង លះបង់អ្វីៗគ្រប់យ៉ាងដែលគាត់ស្រឡាញ់ដើម្បីយើង ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយើង នៅក្បែរយើង ផ្ដល់កំលាំងចិត្តឱ្យយើងគ្រប់ពេលវេលា សូម្បីបែកគ្នា ៥ នាទីក៏នឹកដល់គ្នា។ រីករាយខួប ១១ ឆ្នាំរបស់យើង អរគុណគ្រប់យ៉ាងដែលបានធ្វើដើម្បីខ្ញុំ វាជាក្ដីសុបិន្តមួយដែលក្លាយជា ការស្រលាញ់ពិតប្រាកដ»៕

កប់សាហាវ អូនម៉ី តែងខ្លួនក្នុងឈុតស៊ិចស៊ី បញ្ចេញដើមទ្រូងបែបនេះ

សៀមរាប៖ អាចនិយាយបានថា ចាប់តាំងពីតារាសម្ដែងស្រីស្បែកស កញ្ញា អៀ ម៉េងលិ ហៅអូនម៉ី ឈានជើងចូលវិថីសិល្បៈមក នាងតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនគ្រប់ទិសទី។ ដោយនាងជាសិល្បការិនីមួយ មានសម្រស់ស្រស់ស្អាត និងនិយមតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ី បញ្ចេញរូបរាង និងសាច់សខ្ចីផងដែរ។ ម្យ៉ាងវិញទៀត ជាញឹកញាប់ គេតែងតែឃើញតារាស្រីរូបនេះ​ រៀបចំខ្លួនពាក់អាវបញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលន់ ធ្វើឲ្យអ្នកគាំទ្រក្នាញ់ សម្លឹងមើលមិនដាក់ភ្នែកគ្រប់គ្នាតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់ពេលដែលតារារូបនេះ បង្ហោះរូបម្ដងៗ មានការចាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្ដាញសង្គម និងហ្វេន ហើយរូបភាពដែលនាងបង្ហោះម្ដងៗ មើលទៅពិតជាមានភាពលេចធ្លោទាក់ទាញ និងស្រស់ស្អាតគ្រប់សន្លឹកផងដែរ។ ជាពិសេស រូបភាពថ្មីប៉ុន្មានសន្លឹករបស់កញ្ញា អៀ ម៉េងលិ ហៅអូនម៉ី បានផុសមុននេះ មើលទៅកាន់តែស្រស់សោភាបែបឆើតឆាយមានមន្តស្នេហ៍ខ្លាំង ខណៈនាងលេងស្ទាយ៍តែងខ្លួន បែបស៊ីវិល័យជំនាន់ថ្មីយ៉ាងដូច្នេះ។ ក្នុងនោះដែរ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនោះ នាងបានស្លៀកឈុតពណ៌លឿង…

អ្នកដែលមើលងាយ កូននាយចយថា នឹងមិនស្អាត តែពេលនេះ អាចស្ងាត់មាត់ជ្រាប ក្រោយឃើញរូបប៉ុន្មានសន្លឹក

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាកំប្លែង នាយចយ នៅក្រុម នាយក្រឹម ហាក់ដូចជា មិនមានមុខច្រើន តាមកញ្ចក់ទូរទស្សន៍ប៉ុន្មានទេ ដោយរវល់នឹងរកស៊ីរបរ លក់ជ្រូកខ្វៃ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង សន្ធឹកសន្ធាប់ ពីសំណាក់មហាជន។ ជាក់ស្តែង បើងាកទៅមើល ជីវិតឯកជនរបស់តារារូបនេះ ក៏ឃើញថា រូបលោក មានសុភមង្គល និងមានក្តីសុខ គួរជាទីពេញចិត្ត ក្រោយសាងជីវិតគ្រួសារ និងព្រមទាំងមានកូនតូចម្នាក់មួយទៀត ដែលជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់លោក ជាមួយនឹង ភរិយា។ អ្វីដែលសំខាន់ កូនរបស់លោក កាន់តែធំឡើង កាន់តែគួរឲ្យស្រលាញ់ ដោយមិនដូចពាក្យដែលគេនិយាយនោះទេថា បើឪពុកមុខបែបណា កូននឹងកាត់តាមនោះ តែតាមការពិត កូនរបស់នាយចយ ពិតជាគួរឲ្យក្នាញ់ ជាមួយមុខប៉ោង ភ្នែកធំៗ ដូចជាក្មេងដទៃផងដែរ។…

ឆ្នាំថ្មីស្អែកខានស្អែកនេះ តារាចម្រៀងហង្សមាស៣៣រូបច្រៀង៧ភាសាក្នុងបទតែមួយអបអរ (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ក្នងឱកាសអបអរឆ្នាំថ្មី ឆ្នាំសកល 2021 និងឈានចូលមកដល់នៅក្នុងពេលខាងមុនេះ ផលិតកម្មរស្មីហង្សមាសក៏បានបញ្ចេញបទចម្រៀងជាច្រើនបទសម្រាប់អបអរឆ្នាំថ្មី 2021។ ជាក់ស្តែងនៅមុននេះបន្តិចផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទចម្រៀងមួយបទជាចំណងដៃឆ្នាំថ្មី ដែលមានតារាចម្រៀង៣៣នាក់ច្រៀងរួមគ្នាបកស្រាយជា៧ភាសាដែលបទចម្រៀងមានចំណងជើងថា៖ «សួស្ដីឆ្នាំសកល (Happy New Year 2021)»។ ផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ក៏បានភ្ជាប់ជាមួយសំណេរបញ្ជាក់ថា៖ «ពិសេសខ្លាំងណាស់មួយបទនេះ! Idol ដល់ទៅ 33 នាក់ច្រៀងរួមគ្នាជា 7ភាសាដើម្បីអបអរឆ្នាំថ្មីឆ្នាំសកល 2021 ជាមួយប្រិយមិត្តទាំងអស់គ្នា! សូមរីករាយទស្សនាទាំងអស់គ្នាហើយច្រៀងតាម Idol អ្នក”៕

ក្រោយភ្ជាប់ពាក្យរួច សូដា នីតា កំពុងពរពោះកូនដំបូង?

ភ្នំពេញ៖ តារាសម្ដែង និងតារាចម្រៀងជើងចាស់កញ្ញា សូដា នីតា ថ្មីៗនេះ បានសម្រេចចិត្តភ្ជាប់ពាក្យស្ងាត់ៗជាមួយតារាសម្ដែង លោក យុទ្ធ ឋានៈ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនឹងដំណឹងនេះគ្រប់គ្នា។ បន្ទាប់ពីភ្ជាប់ពាក្យរួច គេតែងតែឃើញគូណ្ដឹងមួយគូនេះ ឧស្សាហ៍បណ្ដើរគ្នានៅតាមទីសាធារៈ ព្រមទាំងបង្ហាញសកម្មភាពស្នេហាបែបចាស់ទុំ មើលទៅស្វីតតែម្ដង។ យ៉ាងណាមិញ បើទោះទើបតែទាក់ទងគ្នា និងសម្រេចចិត្តចាប់ដៃគ្នាកសាងជីវិតគូ ហើយឲ្យចាស់ទុំដឹងលឺទាំងសងខាងរួចមក ក៏ត្រូវបានអ្នកគាំទ្រជាច្រើន ពោលគ្យសរសើរពីជីតគូកញ្ញា សូដា នីតា ថាសមនឹងគ្នាគូដទៃឡើយ។ ក្នុងនោះដែរ មុននេះបន្តិច តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនចាប់អារម្មណ៍ម្ដងទៀត ខណៈបង្ហោះរូបភាពស្វីតៗជាមួយគូដណ្ដឹង និងមិត្តភក្ដិ Suprise ខំខេកមុនថ្ងៃកំណើត។ ដោយនៅលើនំខេកនោះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ពេលនេះ នាងកំពុងពរពោះកូនក្នុងផ្ទៃ ហើយពាក្យមួយឃ្លាដែល លោក យុទ្ធ…

ឆ្នាំ២០២០ តន់ ច័ន្ទសីម៉ា មានអ្នកចូលមើល 525 លានដង

រាជធានីភ្នំពេញ ៖ ផុតយប់នេះឆ្នាំ២០២០នេះ នឹង ត្រូវ ឆ្លងចូល ឆ្នាំ ២០២១ ហើយបើនិយាយពី views បទចម្រៀងរបស់ តន់ ចន្ទសីម៉ា វាពិតជាមិនគួរឲ្យជឿដែលតារាចម្រៀង វ័យក្មេងរូបនេះប្រើពេលមិន ដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់មានអ្នកចូលទស្សនាសរុបរហូតដល់ទៅ525M ។ នេះបើតាមបង្ហាញឲ្យ ដឹង​លើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។ ផ្អែកតាមរបាយការណ៍ពីផេកផ្លូវការ របស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺ ជាកំពូលតារាចម្រៀងក្មេងម្នាក់ដែលមានអ្នក ទស្សនាច្រើនជាងគេនៅកម្ពុជានៅឆ្នាំ២០២០នេះមានរហូត ដល់ទៅជាង 525.M លានដងឯណោះ។ ក្នុងចំណោមល្បីៗរបស់នាងគេឃើញ បទ “ឡាន សារ៉ែន ” បានឈរនៅលេខរៀងទី…