ឆលី អាយុទើបជាង១ខួបទេ តែកុំមើលកាយវិការអីចេះលេងស្ទីលមិនចាញ់មនុស្សធំទេ

រាជធានីភ្នំពេញ ៖ មហាជនប្រាកដជាបានស្គាល់រួចមកហើយនូវកំពូលតារាចម្រៀងស្រីជួរមុខ និងលេចធ្លោខ្លាំងនៅក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីអ្នកនាងបានរៀបការ ហើយបានសាងសុភមង្គលជាមួយស្វាមីយ៉ាងមានសេចក្ដីសុខ និងបង្កើតបានកូនប្រុសម្នាក់ទុកជាចំណងស្នេហ៍ជាមួយស្វាមីផងដែរ។ ក្រោយទទួលបានកូនប្រុសចូលមកបំពេញសេចក្ដីសុខ និងសុភមង្គលក្នុងជីវិរបស់ពួកគេ គេតែងតែឃើញតារាចម្រៀងស្រីរូបនេះ និងស្វាមីបង្ហាញនូវស្នាមញញឹមពោរពេញដោយភាពកក់ក្ដៅក្នុងរង្វង់គ្រួសារជានិច្ច។ ក្នុងនោះបើយើងក្រឡេកទៅមើលកូនប្រុសតារាស្រីរូបនេះវិញគឺមានអាយុជាង១ខួបតែកុំមើលការលេងស្ទីលថតរូបរបស់អូនតូច ឆលី ពិតជាគួរឲ្យក្នាញ់តែម្តងថែមទាំងចេះ កាច់ស្ទីលមិនចាញ់មនុស្សធំប៉ុន្មាននោះឡើយ ដោយរូបភាពយ៉ាងច្រើនរបស់ ឆលី សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុក៕

មនុស្ស១៤នាក់រកឃើញវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រោយរកឃើញ៦នាក់បន្ថែមទៀត

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យដឹងព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពីក្រុងសៀមរាបថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍២៨ វិច្ឆិកា បានបង្ហាញថា សរុបមនុស្ស១៤នាក់ហើយបានរកឃើញមានជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញចំនួន៦ករណីបន្ថែមទៀត។ ជាមួយនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នៅទូទាំងប្រទេស មានចំនួន៣,៣៣២សំណាក មកពី៧ខេត្ត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិបត្តិការទប់ស្កាត់កូវីដ១៩ បានធ្វើលឿន ហើយក្នុងទ្រង់ទ្រាយធំ តែកន្លែងខ្លះមិនទាន់លឿននៅឡើយទេ៕

ឆាយ វីរៈយុទ្ធ ទម្លាយរូបភាពគ្រាធ្វើកូនអណ្តើករួមជាមួយប្អូនស្រីតាំងពីក្មេង

រាជធានីភ្នំពេញ ៖ លោក ឆាយ វីរៈយុទ្ធ គឺជាតារាចម្រៀងដ៏ល្បីម្នាក់ប្រចាំផលិតកម្មសាន់ដេរហូតមកទល់ពេលនេះ លោកនៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅ ខណៈគេតែងតែឮបងប្អូនខ្មែរចាក់បទរបស់លោកតាមកម្មវិធីផ្សេងៗមិនដែលដាច់នោះឡើយ។ ដោយឡែកមុននេះគេក៏បានឃើញនៅលើគណនីហ្វេសប៊ុករបស់លោកក៏ បានបង្ហោះរូបភាពរួមជាមួយប្អូនស្រីបង្តើតរបស់លោក គឺជាតារាចម្រៀងស្រីកញ្ញា ឆាយ សុវណ្ណារី រូបភាពនោះបានបង្ហាញអតីតកាលពីកុមារភាពធ្លាប់ធ្វើជាកូនអណ្ដើក។ តារាចម្រៀងប្រុសដែលមានដើមកំណើតមកពីរខេត្តកំពងចាមរូបនេះ ក៏បានភ្ជាប់ជាមួយនឹងសំណេររៀបរាប់ និងបានបញ្ជាក់ឲ្យដឹងទាំងស្រពេចស្រពិលថា៖ “អ្នកណាខ្លះធ្លាប់ធ្វើកូនអណ្តើកលើកដៃមក ឆ្នាំ ១៩”៕

ឆាយ វីរៈយុទ្ធ ទម្លាយរូបភាពគ្រាធ្វើកូនអណ្តើករួមជាមួយប្អូនស្រីតាំងពីក្មេង

រាជធានីភ្នំពេញ ៖ លោក ឆាយ វីរៈយុទ្ធ គឺជាតារាចម្រៀងដ៏ល្បីម្នាក់ប្រចាំផលិតកម្មសាន់ដេរហូតមកទល់ពេលនេះ លោកនៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅ ខណៈគេតែងតែឮបងប្អូនខ្មែរចាក់បទរបស់លោកតាមកម្មវិធីផ្សេងៗមិនដែលដាច់នោះឡើយ។ ដោយឡែកមុននេះគេក៏បានឃើញនៅលើគណនីហ្វេសប៊ុករបស់លោកក៏ បានបង្ហោះរូបភាពរួមជាមួយប្អូនស្រីបង្តើតរបស់លោក គឺជាតារាចម្រៀងស្រីកញ្ញា ឆាយ សុវណ្ណារី រូបភាពនោះបានបង្ហាញអតីតកាលពីកុមារភាពធ្លាប់ធ្វើជាកូនអណ្ដើក។ តារាចម្រៀងប្រុសដែលមានដើមកំណើតមកពីរខេត្តកំពងចាមរូបនេះ ក៏បានភ្ជាប់ជាមួយនឹងសំណេររៀបរាប់ និងបានបញ្ជាក់ឲ្យដឹងទាំងស្រពេចស្រពិលថា៖ “អ្នកណាខ្លះធ្លាប់ធ្វើកូនអណ្តើកលើកដៃមក ឆ្នាំ ១៩”៕

សម្តេចតេជោ សម្រេចផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ ថ្ងៃនៃការធ្វើចត្តាឡីស័ក

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចទម្លាក់ថវិកាជាង១ពាន់លានរៀល ទៅកាន់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងបានកំណត់សម្រេចផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃនៃការធ្វើចត្តាឡីស័ក ស្មើ២ម៉ឺនរៀលក្នុងមួយថ្ងៃ។ ទឹកប្រាក់ដែលប្រមុខរាជរដ្ឋាភិបាលទម្លាក់ទៅកាន់សាលារាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេសសរុបចំ នួន ១,១១៧,០០០,០០០៕

សម្ដេចក្រឡាហោម បញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គ្រាដែលកំពុងធ្វើចត្តាឡីស័ក ក្រោយចូលរួមប្រជុំជាមួយលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ហើយរកឃើញជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្នុងក្រសួងមហាផ្ទៃ។ តាមរយៈសារសំឡេងផ្ញើទៅកាន់ថ្នាក់ដឹកនាំ និងមន្ដ្រីចំណុះក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្ត សក់ សេដ្ឋា សរសេរបទបញ្ជាមួយមកខ្ញុំ ដើម្បីចុះហត្ថលេខា យើងបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ»។ គួរជម្រាបថា អគ្គនាយកដ្ឋានពន្ធនាគារ ដែលសម្ដេចក្រឡាហោម ស ខេង បញ្ជាបិទបណ្ដោះអាសន្ននេះ មានទីតាំងស្ថិតនៅអគារ N នៃទីស្ដីការក្រសួងមហាផ្ទៃ…

សម្តេចតេជោ ប្រកាសផ្អាកការរៀបអាពាហ៍ពិពាហ៍ និងជួបជុំមនុស្សច្រើនរយៈពេល១៥ថ្ងៃ

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយប្រកាស មិនអនុញ្ញាតឲ្យ​មានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល១៥ថ្ងៃ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោដែលបានបង្ហោះលើ​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់សម្ដេច។ សារសំឡេងដែលផ្ញើជូនអភិបាលរាជធានីភ្នំពេញ និង អភិបាលខេត្តសៀមរាប , សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់លើបញ្ហាទាំងអស់នេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ក្នុងរយៈពេល១៥ថ្ងៃ នេះ សូមផ្អាកការរៀបអាពាហ៍ពិពាហ៍ ឬ ការប្រជុំ ឬ ការជួបជុំដែលមានមនុស្សច្រើនចូលរួម និង ត្រូវអនុវត្តបន្ទាន់ ក្រោយទទួលបទបញ្ជានេះ ៕

សាយ សៀរ៉ា ធ្វើឲ្យអ្នកគាំទ្របារម្ភខ្លាំង និងផ្ញើសារជូនពរយ៉ាងព្រោងព្រាត

រាជធានីភ្នំពេញ ៖ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព និងល្បីឈ្មោះជាកូនកត្តញ្ញូលោក សាយ សៀរ៉ា បានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនបង្ហាញនូវក្ដីបារម្ភយ៉ាងខ្លាំងក្លា បើទោះបីជាលោកមិនបានបង្ហាញច្បាស់ក៏ពិតប៉ុន្តែលោកបញ្ចេញនូវបង្កាន់ដៃពិនិត្យជំងឺ ដែលធ្វើឲ្យអ្នកគាំទ្រដឹងថារូបលោកប្រហែលជាឈឺហើយទើបសុខៗលេចមុខទៅមន្ទីរពេទ្យបែបនេះ។ លើគណនីហ្វេសប៊ុករបស់តារាសម្ដែងប្រុសរូបសង្ហាលោក សាយ សៀរ៉ា បានបង្ហោះរូបភាព៣សន្លឹក មានទាំងក្រដាសបង្កាន់ដៃបង់ប្រាក់ថ្លៃព្យាបាលជំងឺរបស់លោកផងនោះលោក ក៏បានភ្ជាប់ជាមួយសំណេរខ្លីឲ្យគ្រប់គ្នាភ័យថា៖ “ឈឺហើយបាទ” ។ ក្រោយឃើញបែបនេះអ្នកគាំទ្រជាច្រើបានចូលមកខមិនសួរសុខទុក្ខយ៉ាងហូរហែពិសេសក៏មានសារជូនពរ ដល់លោកឆាប់បានជាសះស្បើយគ្រប់ៗគ្នាផងដែរ៕

ខេមរៈ សិរីមន្ត ចេញវីដេអូទាំងថ្ងៃត្រង់ដាស់តឿនបងប្អូនឲ្យប្រុងប្រយ័ត្នខ្ពស់ព្រោះកូវីដផ្ទុះឡើងជាថ្មី

រាជធានីភ្នំពេញ ៖ តារាចម្រៀងលំដាប់កំពូលលោក ខេមរៈ សិរីមន្ត បានចេញនូវវីដេអូខ្លីមួយ ដោយដាក់ចំណងជើងធំៗបង្ហាញការព្រួយបារម្ភខ្លាំងទៅកាន់ប្រជាជនកម្ពុជាទាំងមូលថា៖ «ខ្ញុំបាទ ខេមរៈ សិរីមន្ត សូមជូនសារដ៏សំខាន់មួយទៅកាន់បងប្អូនទាំងអស់គ្នាអំពីជំងឺកូវីត19»។ សារជាឃ្លីបវីដេអូនេះ មានអត្ថន័យ ដាស់តឿនទៅកាន់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈវីរុស កូវីដ១៩ កំពុងផ្ទុះឡើងជាថ្មីម្ដងទៀតនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះសារដ៏មានអត្ថន័យនៅក្នុងវីដេអូទាំងអស់របស់ម្ចាស់បទ «ពឺតៗ» មានខ្លឹមសារដូច្នេះថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់បងប្អូនទាំងអស់គ្នា សូមបងប្អូនទាំងអស់គ្នាចូលរួមយ៉ាងសកម្មជាមួយនឹងការបង្ការជំងឺឆ្លង កូវីដ តាមរយៈការចេញទៅខាងក្រៅនាំគ្នាពាក់ម៉ាស់ និងមានអាល់កុលក្នុងដៃ កុំប៉ះរបស់របរនៅខាងក្រៅផ្ដេសផ្ដាស ជាពិសេសរាល់ការជួបជុំគឺត្រូវរក្សាគម្លាតពីគ្នាក្នុងចម្ងាយពី ១ម៉ែត្រ ទៅ២ម៉ែត្រ ប្រសិនបើមិនចាំបាច់បងប្អូនគួរតែនៅផ្ទះ ព្រោះជាការបង្ការដ៏មានប្រសិទ្ធភាព»។ នៅចុងបញ្ចប់វីដេអូ ខេមរៈ សីរីមន្ត បានបន្តដោយពាក្យពេចន៍ជូនពរទៅកាន់ប្រជាពលរដ្ឋខ្មែរថា៖ «ខ្ញុំបាទ សូមជូនពរបងប្អូនទាំងអស់គ្នាឆ្លងផុតនូវដំណាក់កាលដ៏លំបាកនេះ ទទួលបានសុខភាពល្អ និងជោគជ័យទាំងអស់គ្នា…