ថៃ៖ ពាណិជ្ជកម្មទំនិញតាមព្រំដែនបានចាប់ផ្តើមឡើងវិញនៅលើស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី ២ នៅស្រុក Mae Sot កាលពីព្រឹកថ្ងៃច័ន្ទបន្ទាប់ពីមានការរឹតបណ្តឹងនៃជំងឺ COVID-១៩ ត្រូវបានបន្ធូរបន្ថយ។ ការចាក់សោរលើសហគមន៍ចំនួនពីរនៅក្នុងស្រុកនេះនឹងត្រូវដកចេញនៅព្រឹកថ្ងៃអង្គារនេះ។ កួររំលឹកផងដែរថា ការធ្វើពាណិជ្ជកម្មទំនិញតាមព្រំដែនរវាងប្រទេសថៃនិងមីយ៉ាន់ម៉ាឆ្លងកាត់លើស្ពាននៅឯ Ban Wang Ta Khian នៅក្នុងតំបន់ Tha Sai Luat ត្រូវបានផ្អាកនិងសហគមន៍ក្នុងស្រុក Mae Sot ចំនួនពីរគឺ Masjid Madihah និង Ban Thung Thong ក៏ត្រូវបានគេចាក់សោរផងដែរបន្ទាប់ពីមានករណីឆ្លងជំងឺ COVID-១៩ ជាច្រើនត្រូវបានគេរកឃើញនៅក្នុងស្រុក Mae Sot នេះ។ អភិបាលខេត្តលោក Pongrat Piromrat បានមានប្រសាសន៍ថាការសម្រេចចាប់ផ្ដើមបន្តការដឹកទំនិញដឹកទំនិញឡើងវិញចាប់ពីថ្ងៃច័ន្ទនេះនិងការដកបម្រាមការចាក់សោរចេញនៅថ្ងៃអង្គារកើតឡើងដោយសារកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យនៃគណៈកម្មាធិការត្រួតពិនិត្យជំងឺខេត្តដែលលោកជាប្រធាន។…
