អំណាចនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ មិនមានអ្វីអាចមកបំបែក ឬពង្រាត់បាន ក្រៅតែពីសេចក្ដីស្លាប់នោះឡើយ ឱ្យតែមនុស្សពីរនាក់ ជាក់ថាស្រឡាញ់គ្នា មានចិត្តស្មោះត្រង់ចំពោះគ្នា ទោះមានអ្នកទីពីរ ទីបី ទីបួន ប៉ុន្មាននាក់ចូលមក ក៏មិនអាចឱ្យអ្នកបែកគ្នាបានដែរ។ លើកលែងតែមនុស្សរបស់យើងប្រុងក្បត់ មានចិត្តលើអ្នកដែលចូលមកជ្រៀតជ្រែក ចិត្តទោរទន់ ទៅតាមគេដែរ ទើបអាចឱ្យប្រែចិត្ត ផ្លាស់ប្ដូរ បាត់បង់ក្ដីស្រឡាញ់ និងភាពស្មោះត្រង់ចំពោះដៃគូរបស់ខ្លួនឯង។ ជឿទៅថា មនុស្សដែលស្មោះចំពោះដៃគូ មនុស្សដែលស្រឡាញ់យើងពិតប្រាកដ មិនថានៅពីមុខ ឬក្រោយខ្នងយើងទេ ឬទោះមានគេល្អជាងយើង ស្អាតជាងយើង មានជាងយើងប៉ុនណា ក៏គេនៅតែស្ម័គ្រស្មោះចំពោះយើងគ្រប់វេលា។ ប៉ុន្តែ ប្រសិនបើគេមិនស្មោះចំពោះយើងហើយនោះ ទោះយើងឱបក្រសោបគេប៉ុនណា ទោះយើងល្អនឹងគេប៉ុនណា ក៏គេនៅតែអាចក្បត់យើង ទៅរកអ្នកផ្សេងបានដែរ គេអាចធ្វើបានសូម្បីតែ អ្នកក្រោយ ទាំងអន់ ទាំងអាក្រក់ជាងយើង ក៏គេនៅតែចេញទៅ…
