ហេតុផលទាំង១០ ដែលអ្នកគួរតែបរិភោគ ផ្លែក្រូចមួយផ្លែ ក្នុងមួយថ្ងៃ!

សម្រស់&សុខភាព៖ មនុស្សយើងម្នាក់ៗរស់នៅក្នុងពិភពលោកនេះ​ រមែងតែងចង់បានសុខភាពល្អ ប៉ុន្តែពួកគេមិនទាន់បានដឹងពីវិធីធ្វើឱ្យមានសុខភាពល្អនោះទេ​។ អាហារដែលយើងទទួលទានរាល់ថ្ងៃនេះ វាពិតជាមានឥទ្ធិពលខ្លាំងណាស់ដល់សុខភាព​ ដូច្នេះហើយអ្នកត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះអាហារដែលទទួលទានជារៀងរាល់ថ្ងៃ។ ជាក់ស្តែង មានមនុស្សមួយចំនួនធំក៏បានដឹងហើយថាការបរិភោគផ្លែឈើវាពិតជាមានផលល្អចំពោះសុខភាពរបស់ពួកគេ ប៉ុន្តែពួកគេមិនបានដឹងថាផ្លែឈើប្រភេទណា​ ដែលមានអត្ថប្រយោជន៍ច្រើន និងអត្ថប្រយោជន៍តិចចំពោះសុខភាពនោះទេ។ ផ្លែឈើមានច្រើនប្រភេទ តែមានផ្លែឈើមួយមុខដែលមានអត្ថប្រយោជន៍ច្រើនជាងផ្លែឈើដទៃ នោះគឹផ្លែក្រូច។ តោះ! ក្រឡេកទៅមើលអត្ថប្រយោជន៍ទាំង១០នៃការបរិភោគផ្លែក្រូច៖ ១. បង្កើនភាពសុំារបស់អ្នក ផ្លែក្រូចវាក៏មានផ្ទុកនូវជាតិ វិតាមីនB1, Riboflavin, Niacin, វិតាមីន B-6, folate, អាស៊ីត Pantothenic, ផូស្វ័រ, ម៉ាញេស្យូម, ម៉ង់ហ្គាណេស, សេលេញ៉ូមនិងទង់ដែង។ ដោយសារតែផ្លែក្រូចមានវិតាមីន Cខ្ពស់(ច្រើនជាងតម្រូការ២ដងក្នុងមួយថ្ងៃ) វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបង្កើនប្រព័ន្ធភាពសុំា។ ២. ល្អចំពោះស្បែករបស់អ្នក នៅពេលអ្នកកាន់តែចាស់ស្បែករបស់អ្នក រួមជាមួយផ្នែកផ្សេងៗទៀតនៃរាងកាយនឹងទទួលរងនូវការខូចខាតដោយសារតែសកម្មភាពរាល់ថ្ងៃរបស់អ្នក។​ ដំណើរការនេះវាស្រដៀងទៅ…