គួរឲ្យសរសើរ! ទឹកចិត្ត លោកជំទាវ លាង ធារ៉ា និងស្វាមី យកថវិកា ២ម៉ឺនដុល្លារ ជួយដល់ប្រជាជនដែលរងគ្រោះ ដោយសារគ្រោះទឹកជំនន់

ភ្នំពេញ៖ បច្ចុប្បន្ននេះ មានតំបន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា កំពុងតែជួបប្រទះបញ្ហាគ្រោះទឹកជំនន់ ដែលបង្កឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ជួបប្រទះបញ្ហានិងត្រូវជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ នៅក្នុងនោះដោយសារតែឃើញពី ទុកលំបាករបស់ប្រជាពលរដ្ឋ លោកជំទាវរូបស្អាត ចិត្តធម៌ លាង ធារ៉ា និងស្វាមីលោកឧកញ៉ា ឌី ជោត បានចូលរួមថវិកា ២ម៉ឺនដុល្លារ ដើម្បីជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋ។ ទឹកជំនន់ឆ្នាំនេះបានវាយលក់ខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ និង ខេត្តមួយចំនួន មានដូចជា ខេត្តពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ស្ពឺ និងបណ្តាលខេត្តមួយចំនួនទៀត កំពុងតែទទួលរងផលប៉ះពាល់ខ្លាំង ដោយសារតែជំនន់ទឹកភ្លៀង ដែលបង្កឲ្យបងប្អូនប្រជាពលរដ្ឋជួបប្រទះការលំបាក ផ្ទះសម្បែងលិចលង់ ហើយត្រូវអាជ្ញាធរជម្លៀសពួកគាត់ ទៅរកទីទួលមានសុវត្ថិភាព។ បើតាម លោកជំទាវ លាង ធារ៉ា…

ទឹក​ជំនន់ផ្លូវ​ខូច​ក្រលុក​ធំៗ មក​យល់​ដឹង​ ពី​វិធី​យក​រួចខ្លួន​ខ្លះ​ៗ​ពេល​ធ្វើ​ដំណើរធ្លាក់ក្រលុក​ធំៗ

យល់​ដឹង​៖ ក្នុង​រយៈពេល​ដ៏ខ្លី កម្ពុជា​បាន​ទទួល​រង នៅ​ការ​ធ្លាក់​ភ្លៀង ​ក្នុង​កម្រិត​ពី​មធ្យ​ម​ទៅ​ច្រើន និង​​ឥទ្ធិពលនៃ​ព្យុះ ​​ជា​ហេតុ​បង្កឲ្យ​ទៅ​ជា​​​គ្រោះ​ទឹក​ជំនន់​ ដែល​បានធ្វើ​ឲ្យ​លិច​លង់ ​ផ្ទះសម្បែង​ប្រជា​ពលរដ្ឋ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ សាលា​រៀន វត្ត​អារាម ​រួមទាំង​ដំណាំ សត្វ​ចិញ្ចឹម ផ្សេង​ៗក៏ត្រូវ​បាន ​បំផ្លិតបំផ្លាញស្ទើរ​តែ ទាំងស្រុងផងដែរ​។ បញ្ហា​ទឹក​ជំនន់​នេះ ​មិនមែន​កើត​មាន​ឡើង​តែ ​នៅ​តាមបណ្តា​​ខេត្ត​ដែលនៅ​​ជាប់​នឹង​ដងទន្លេ ​ស្ទឹង ជួរ​ភ្នំ​ដង​រែក​និង ​ជួរភ្នំក្រវាញ​តែប៉ុណ្ណោះទេ។ តែ​នៅក្នុង​រាជ​ធានីភ្នំពេញ​ ក៏ទទួល​រង​នៅ​ការ​វាយ​លុក ​ពី​គ្រោះ​ទឹកជំនន់ ​យ៉ាង​ធ្ងរ​ធ្ងរផងដែរ។​ដែលរហូតមកទល់​ពេល​នេះ ​​ផ្លូវ​មួយ​ចំនួនត្រូវ​បាន​បិទ និងទទួល​រង​ នៅការ​ខូច​ខាត​យ៉ាងខ្លាំង​បង្កើត​ជា​​ក្រឡុកនិង​ជង្ហក់​​ធំៗ ដែលបញ្ហានេះ ​បានក្លាយ​ទៅជា​ទុក្ខ​កង្វល់ ​និង​ការ​ព្រួយ​បារម្ភរបស់​ប្រជា​ពលរដ្ឋភាគច្រើន ព្រោះ​វា​អាច​បង្កជា​គ្រោះ​ថ្នាក់ ​ដល់​អ្នកធ្វើ​ដំណើរ លើ​ដងផ្លូវ​ទាំងឡាយ​បាន​។ ជាក់​ស្តែង ​កាលពី​ពេល​ថ្មីៗនេះ ក៏​មាន​ករណី​​ស្ត្រី​២​រូប​បាន​បាត់​បង់​ជីវិត ​ព្រោះ​តែ​ម្នាក់​បាន​ជិះម៉ូតូ​ធ្លាក់រណ្តៅ​ធ្វើ​លូ ​​រហូតដល់​ត្រូវ​បាតបង់​ជីវិត​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​…

ក្រោយធ្លាយវីដេអូរថយន្ត ដេញបុកម៉ូតូយ៉ាងសាហាវ ស្រាប់តែ សាច់ញាតិជនបង្កចេញមុខនិយាយថា…

ភ្នំពេញ៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តសេរ៊ីទំនើបមួយគ្រឿង បានដេញបុកម៉ូតូ ថែមទាំងបានផ្ទុះវីដេអូហេតុការណ៍ស្រស់ៗ ធ្វើឲ្យប្រិយមិត្តមានការខឹងសម្បារ កើតទុក្ខមិនសុខចិត្តគ្រប់គ្នា។ យោងតាមវីដេអូមួយនោះដែរ គេឃើញថា ហេតុ​ការណ៍​ដ៏សាហាវឃោរឃៅនេះ​ បានកេីតឡេីង​នៅ​វេលា​ម៉ោង​ ២៣​:២៤​ នាទី​ យប់​ថ្ងៃ​ទី​ ១៥​ តុលា​ ឆ្នាំ​ ២០២០ ដោយរថយន្តម៉ាក NX200T បើកដោយបុរសម្នាក់ មានមុខរបរជាពេទ្យធ្មេញ បើកបរនៅចំណុចផ្លូវលេខ១៧៣ កែងផ្លូវ លេខ៣២៨ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌ បឹងកេងកង បុកពីក្រោយ និងថយមកកិន សម្លាប់បុរសម្នាក់ ដែលជាភាគីខាងម៉ូតូ ។ យ៉ាងណាមិញ បន្ទាប់ពីបានជ្រាបពត៌មានដ៏រន្ធត់មួយនេះហើយ ឃើញថាមានមហាជនជាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុក កើតទុក្ខមិនសុខចិត្តចំំពោះភាគីជាអ្នកបើកបររថយន្តយ៉ាងខ្លាំង…